ចំណាយពេលអស់ជាច្រើនម៉ោងជាមួយគ្នារួចស៊ុងហ៊ុនក៏មាំជេគមកផ្ទះវិញនៅតាមផ្លូវស៊ុងហ៊ុនផ្ដោតលើការបើកបរណាស់ឯជេគអស់កម្លាំងផងងងុយផងក៏គេងលក់ដោយមានកន្សែងដណ្ដប់។
មិនយូរប៉ុន្មានឡានក៏ឈប់នៅមុខវិមានរ៉ូវ៉ាលី ស៊ុងហ៊ុនក៏មិនហ៊ានដាស់ជេគទើបលើកបីគេទៅបន្ទប់ដាក់គេលើពូកថ្នមៗសឹមទៅសម្អាតខ្លួនចេញ។
ព្រឹកថ្មី...
« លោកប៉ាៗ...ស្មើនេះជេគមិនទាន់ភ្ញាក់ទេ»ជេយ៍រត់តាមលោកសាន់ត្រាដែលបោះជំហានលឿនស្លេវចូលវិមានស៊ុងហ៊ុន
« យើងទៅយកកូនយើងមកវិញ»លោកសាន់ត្រាតបនិងជេយ៍ទាំងមុខមាំបន្ដចីលទៅខាងក្នុង ចូលមកដល់ក៏ឃើញស៊ុងហ៊ុនកំពុងដើរចេញពីផ្ទះបាយមានត្រឹមខោជើងវែងពណ៍ទឹកដោះគោគ្មានអាវ
« ឈប់!»
« អ៊ុំជានរណា?»ស៊ុងហ៊ុនជ្រួញចិញ្ចើមសួរទៅលោកសាន់ត្រាដែលហៅគេឪ្យឈប់នោះ ងាកទៅខាងក្រោយក៏ឃើញជេយ៍និងអ្នកយាមទ្វាររត់មកដែរ
« ឯងហៅអ្នកណាអ៊ុំ?»គាត់ធ្វើមុខមិនពេញចិត្តច្រត់ចង្កេះសួរទៅស៊ុងហ៊ុនវិញ
« អ៊ុំចូលផ្ទះខ្ញុំផ្ដេសផ្ដាស មិនឲ្យខ្ញុំសួរទេឬ?»
« ឯង! យើងមកយកកូនយើងវិញ»គាត់រំងាប់អារម្មណ៍កុំឪ្យច្រឡោត
« កូនអ៊ុំមួយណា? ចៃដន្យប្រពន្ធខ្ញុំមានច្រើន»នាយឌឺដងលោកសាន់ត្រាចង់ឪ្យគាត់ខឹងនិងនាយ
« ប៉ា...បានហើយ»ជេយ៍ប្រឹងកេះគាត់ព្រោះមុខស៊ុងហ៊ុនស្មើៗ
« ទេ អាជេគ កូនយើងឯងចាប់កូនយើងមក»
« ជេគ? ជេគជាសង្សារខ្ញុំ»នាយញញឹម
« តែកូនយើង បើយើងហាមហើយឯងក៏មិនអាចស្រឡាញ់កូនយើងដែល»
« តែជេគអត់មានពាក់ផ្លាកថាហាមស្រឡាញ់ផង»
« ឯង..បែកពីកូនយើង យើងមិនចង់បានកូនប្រសារដូចជាឯងទេ»លោកសាន់ត្រាខឹងមុខក្រហមព្រោះនឹកគិតថាកូនប្រសារគោរពតែនេះឌឺដងគាត់មិនឈប់អត់លើកកូនឪ្យច្បាស់ណាស់
« ចឹងប៉ាក្មេកលែងលះជាមួយម៉ាក់ក្មេកដែលទៅ»លោកសាន់ត្រាឮសម្ដីស៊ុងហ៊ុនហើយក្ដៅដូចបាយពុះសម្លក់មុខអាក្មេងមុខឌឺចង់ជ្រុះគ្រាប់ភ្នែក
« មានរឿងអីមែនទេ?»ជេគចុះមកពីខាងលើក៏សួរតែឃើញមុខប៉ាឈរច្រត់ចង្កេះមុខស៊ុងហ៊ុនក៏ភ័យបន្ដិច
« ចុះមកហើយហេ៎ស? នេះមើលវាទៅឯងចេះស្រឡាញ់ទៅកើត ចរិកមិនគោរពចាស់ទុំថែមទាំងឌឺយើងទៀត»គាត់ឃើញកូនចុះមកក៏ញ៉ែតៗដាក់ជេគភ្លាម ជេគធ្វើមុខស្លឺដាក់ប៉ា
« ប៉ាក្មេកជាអ្នកនិយាយមុនត៎ាស»
« កុំហៅយើងប៉ាក្មេក យើងគ្មានកូនប្រសារដូចឯងទេ»គាត់ធ្វើមុខម៉ូវដាក់នាយ
« សុំទោសផង អ៊ុំប្រុស»
« ប៉ាមកមានការអី?»
« យើងមករកលែងបានហើយហេ៎ស? ខំជិះយន្ដហោះរាប់ម៉ោងមករកបែរជាសួរសំណួរបែបនេះ»ឮសំណួរកូនប្រុសពៅគាត់អស់ង្ឃឹមភ្លាមស្កាត់មកពីឆ្ងាយមករកកូនហើយកូនបោះសម្ដីបែបនេះទ្រូងឪពុកចង់ប្រេះ
« អត់បានឪ្យមកទេ!»ជេយ៍លូកមាត់ គាត់ងាករកជេយ៍ថាកូនប្រសារទៅវាឌឺផ្គើន ចុះកូនឯងនេះក៏កាន់តែឌឺទៀតមើលទៅមិនចង់ឪ្យគាត់មកទេ
« មែនហើយ! អ៊ុំមកខ្លួនឯងត៎ាស»ស៊ុងហ៊ុនមុខស្ងួតបន្ដពីជេយ៍ធ្វើឪ្យលោកសាន់ត្រាចង់ដួល
« ចុះម៉ាក់មិនមកទេហ៎?»
« ម៉ាក់ឯងទៅរកជុងវ៉ុន»
« ប៉ាសម្រាកទីឬនៅសណ្ឋាគារ?»
« បន្ទប់យើងពេញអស់ហើយ»មិនឪ្យលោកសាន់ត្រានិយាយទាន់នាយក៏ឆ្លើយឪ្យហើយ
« ប៉ាសម្រាកនៅសណ្ឋាគារក៏បានដែល ណាមួយម្ចាស់ផ្ទះគេមិនស្វាគមន៍»គាត់ប្ដូរមកសំឡេងធម្មតាវិញ ធ្វើមុខគួរឲ្យអាណិត ឯជេគក៏សើច ពួកគេក៏បន្ដនិយាយគ្នាលេងទៀតខុសតែប៉ាក្មេកនិងកូនប្រសារនិយាយអីតិចក៏ឈ្លោះគ្នាដែល
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
