ភាគ: 39 ទៅវិញជាមួយបង

1K 108 2
                                        

វិមាន រ៉ូវ៉ាលី

ស៊ុងហ៊ុនដើរចូលវិមានដោយដៃមានកាន់ប្រអប់មួយថែមមានរបស់ជាច្រើនទៀត នាយដើរចូលមកឃើញលោកសាន់ត្រាអង្គុយលើសាឡុងជាមួយស៊ុងហ៊ីមិនដឹងនិយាយគ្នារឿងអី។

នាយមិនបានខ្វល់ក៏ប្រញាប់ឡើងទៅបន្ទបឮយ៉ាងលឿន រកតែស៊ុងហ៊ីហៅមិនទាន់ ឡើងមកដល់ខាងលើក្នុងបន្ទប់ស្ងាត់របស់បររបស់ជេគក៏មិនមានសម្លៀកបំពាក់របស់គេក៏គ្មាន ស៊ុងហ៊ុនទម្លាក់ថង់អ៊ីវ៉ាន់ចុះមកខាងក្រោមវិញ។

« ជេគនៅឯណា?»ស៊ុងហ៊ុនសួរទៅកាន់លោកសាន់ត្រាទាំងស្រាលខ្លួនភ័យខ្លាចគេចាកចេញពីនាយទៀត
« យើងមិនដឹងទេឃើញគេអូសវ៉ាលីទៅក្រៅ»ឮបែបនេះស៊ុងហ៊ុនក៏ដឹងភ្លាមថាជេគទៅណា គេច្បាស់ជាចាកចេញពីនាយហើយតែអ្វីដែលឆ្ងល់ ហេតុអ្វីគ្រាន់តែខឹងចាំបាច់រត់ចោល?

នាយបើកមកដល់ប្រលានយន្ដហោះខលប្រាប់ឪ្យកូនចៅបិតជើងហោះហើរភ្លាម និងឪ្យពួកគេឆែកឆេរកជេគ នាយបានមកដល់ប្រលានក៏ទទួលដំណឹងរកមិនឃើញធ្វើឪ្យនាយម៉ួម៉ៅខ្លាំងមែនទែននាយយឺតតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ស្អែកឡើង...

ពេលរសៀល..

« មកវិញមក បងបកស្រាយគ្រប់យ៉ាង»នាយក្រាស់និយាយទូរស័ព្ទជាមួយជេគអង្វរគេ តែគេមិនព្រម
« ខ្ញុំមិនទៅឡើយ»
« បងអង្វរណា»
« ទេ»
« បងនិងឡើងទៅយកអូនឥឡូវនេះ»ជេគចុចបិតភ្លាម
« រៀបចំយន្តហោះ»នាយងាកប្រាប់ថាក់ដូ
« ឥឡូវនេះមែនទេ?»
« យើងស្អប់ការរងចាំ!»

ស៊ុងហ៊ុនបឺតបារីមួយដង្ហើមនឹកក្នាញ់អ្នករត់គេចទោក្រៅប្រទេសខឹងតិចតួចរត់ ខឹងតិចតួចក៏មិននៅឪ្យនាយបកស្រាយពេលទៅដឹងនាយដាក់ឪ្យរៀងហើយ។

« លោកម្ចាស់! ខាងកាស៊ីណូមានរឿងធំហើយ»ថាក់ដូរត់ចូលមកប្រាប់នាយក្រាស់យ៉ាងលឿន
« វាស្អី?»
« គឺខ្សែភ្លើងក្នុងកាស៊ីណូបានផ្ទុះធ្វើឪ្យបន្ទប់ឃ្លាំងខាងក្រោយឆេះនិងមានអ្នករបួសផងដែល»
« ប្រញាប់ទៅ»មិនចាំយូនាយក៏ឡើងឡានទៅកាស៊ីណូភ្លាម
__________
ងាកមកខាងជេគវិញបន្ទាប់ពីបានមកដល់អូស្រ្ដាលីហើយក៏ឡើងទៅសម្អាតខ្លួនបាត់ ដោយមានអ្នកបម្រើជួយយកវ៉ាលីទៅទុកឪ្យ។

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now