ភាគ: 28 កូនឪ្យយំ

1.1K 121 2
                                        

4ខែកន្លងទៅ...

មួយភ្លែតសោះអ្វីៗផ្លាស់ប្ដូរ ប្ដូរពីមនុស្សដែលនិយាយច្រើនសើចសប្បាយតែងតែជួយលើកទឹកចិត្តឪ្យអ្នកដទៃប្រែក្លាយជាមនុស្សស្ងាត់ស្ងៀមធ្មឹងៗមិនដើរលេងសង្ងំតែក្នុងវិមានដែលមានការមើលថែពីម៉ែដោះជេន រាងកាយតូចអង្គុយកាន់ទូរស័ព្ទរងចាំសារពីបុរសជាទីស្រឡាញ់ដែលចាកចេញដោយមិនបានលាមិនដឹងទៅដល់ទីណាឡើយ។

« អ្នកប្រុស ...ញ៉ាំបាយសិនទៅ»ម៉ែដោះជេនចូលមកអង្គុយក្បែរហៅគេឪ្យញ៉ាំបាយ
« ខ្ញុំ....ចាំបង»បបូរមាត់តូចហើបនិយាយសឹងមិនឮ នឹកឃើញពេលណាទឹកភ្នែករមៀលចមក
« អ្នកប្រុសគួរញ៉ាំបាយដើម្បីកូនក្នុងផ្ទៃ»គាត់ព្យាយាមលូងលោមជេគទាំងអាណិត
« គាត់និងមកវិញទេ?»ម៉ែដោះមិនឆ្លើយលើកគេដើម្បីទៅញ៉ាំបាយ
« ត្រូវការអ្វីប្រាប់ម៉ែដោះណា»គាត់និយាយរួចក៏ចាកចេញទៅធ្វ់ការងារផ្សេងទៀត ជេគកាន់ស្លាបព្រាដួសបាយដាក់ចូលមាត់ទាំងអួលដើមកទឹកភ្នែកា្រក់ចុះជាបន្ដបន្ទាប់ នឹកស្រមៃដល់បុរសនោះជានិច្ច
« ពេលណាបងមកវិញ....»
« អូននឹកបងណាស់»
« អូនចង់ឲ្យបងមកវិញ កុំទុកអូនចោលណា»គេនិយាយខ្សឹបៗ អួលណែនពេញទ្រូងសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ
_______

យប់

ម៉ោង10:40នាទី

ដៃស្រឡូនលូកអង្អែលពោះឯម្ខាងទៀតអង្គុយគូសរូបមនុស្សជាទីស្រឡាញ់ទាំងទឹកភ្នែក គេគូសទាំងស្នាមញញឹមយ៉ាងយកចិត្តទុកដាក់ទោះមិនបាននៅជិតមនុស្សពិតយ៉ាងណាក៏មានរូបគំនូរនេះនៅជិតដែល។

« 4ខែហើយបង...បងចង់ទុកអូនចោលដល់ពេលណា?»គេអង្អែលរូបថតនាយ
« អូនពិតជាពិបាកទ្រាំណាស់បងអើយយយ»
« កុំទុកអូនចោលយូរពេកអី អូននឹកបង អូនចង់ក្បែរបង»
« អាណិតអូនផងបងសម្លាញ់»គេដើរឡើងលើគ្រែគេងអោបអាវនាយទាំងមានទឹកភ្នែកសើមអាវ
« អូនសង្ឃឹមពេលបើកភ្នែកឡើងបងនិងនៅត្រង់នេះ»គេបិតភ្នែកសង្ងំគេងអោបអាវជាប់ទ្រូង គេគ្រាន់តែបន់ស្រន់ក្នុងចិត្តសុំឪ្យបុរសជាស្នេហាត្រឡប់មកវិញពេលបើកភ្នែកមកនិងឃើញនាយគេងក្បែរគេ 4ខែមកនេះគេនៅតែគិតថាគ្រាន់តែជាសុបិន្ដ
________

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now