ភាគ:33 យើងចង់អោប!

1.2K 138 7
                                        

រសៀល

ម៉ោង2:30នាទី

រាងកាយដែលសន្លប់អស់ជាច្រើនម៉ោងក៏ចាប់ផ្ដើមកម្រើកតិចៗជេគបើកភ្នែកឡើងញីភ្នែកទាំងមិនទាន់ស្វាងខ្លួនប្រាណឈឺសព្វកាយស្ពឹករើមិនរួច គេខាំមាត់ខឹងជនបង្កដែលធ្វើបាបគេហើយបាត់ស្រមោលឈឹងទុកគេចោល។

ជេគដើរតិចៗទៅងូតទឹកសម្អាតខ្លួនយកអាវនាយមកពាក់ចេញមកខាងក្រៅទប់បង្កាន់ដៃជណ្ដើរឈានជើងចុះមួយៗសឹងស្រក់ទឹកភ្នែក ចុះមកដល់ខាងក្រោមក៏ឃើញស៊ុងហ៊ុនកំពុងអង្គុយអានការសែតលើសាឡុងហាក់មិនចាប់អារម្មណ៍ពីគេសោះ។

« លោក...»គេហារមាត់ហៅនាយ ទាំងញ័រជើងទទ្រើតស្ទើដួល
«.....»នាយមិនតបមិនងាកមើល
« អ្នកប្រុស....ចាំម៉ែដោះជួយ»ម៉ែដោះជេនក៏ចូលមកគ្រាគេឪ្យអង្គុយលើសាឡុងក្បែរស៊ុងហ៊ុន
« អរគុណម៉ែដោះ»គេញញឹមស្ងួត
« ចាំម៉ែដោះកម្ដៅស៊ុបឪ្យ»គារ់ក៏ដើរចេញទៅ ជេគអង្គុយរើចុះឡើងព្រោះតែឈឺផ្នែកខាងក្រោម
« កើតស្អី?»ស៊ុងហ៊ុនសម្លុតសួរ
« ឈឺ..»គេពេបមាត់ដាក់នាយ
« ប្រាប់អាជេយ៍ទៅ»នាយងាកចាប់អារម្មណ៍និងការសែតវិញភ្លាម
« បងហ៊ុន...»សំឡេងស្រួយស្រេះរបស់នារីម្នាក់រត់ចូលមករកស៊ុងហ៊ុនអោបនាយនៅមុខជេគ នាងអោបនិងថើបថ្ពាល់នាយក្រាស់
« អូននឹកបងណាស់!»នាងធ្វើម្ញិកម្ញ៉ក់ដាក់ស៊ុងហ៊ុន ជេគធ្វើមុខឆ្ងល់
« បងក៏នឹកដូចគ្នា!»នាយចាប់នាងឪ្យអង្គុយលើភ្លៅថើបនាងមិនខ្វល់ពីអ្នកអង្គុយក្បែរធ្វើតែគេគ្មានវត្តមាននៅទីនេះ
« គេជានរណា?»
« ជាភ្ញៀវស្នាក់អាស្រ័យ»នាយតបធម្មតា
« សួស្តីចា៎ស ខ្ញុំ អេនជី»នាងញញឹមដាក់ជេគ
« បាទ»
« តោះបងជូនទៅដើរលេង»ពួកគេទាំងពីរក៏ទៅដើរលេងនៅខាងក្រៅបាត់ ជេគសម្លឹងមើលទាំងឈឺចាប់ បេះដូងចុកខ្ទោកៗ
« ម៉ែដោះនាងជានរណា?»ឃើញម៉ែដោះជេនដើរមកគេក៏សួរ
« នាងជាស្រីកំណាន់លោកម្ចាស់»គាត់តបនិងដាក់ស៊ុបក្បែរជេគ
« នាងទើបតែទាក់ទងជាមួយលោកម្ចាស់បាន2ខែទេ ក៏មិនសូវឃើញលោកម្ចាស់ទៅរកដែល»គាត់ឃើញទឹកមុខស្រពោនរបស់ជេគក៏ប្រឹងនិយាយបកស្រាយតាមដែលដឹងមក
« ខ្ញុំមកយឺតពេលមែនទេ?»គេមកក្រោយនាងមួយជំហានហើយទើបបានជាស៊ុងហ៊ុនធ្វើបែបនេះដាក់គេ
« ប៉ាៗ»
« យ៉ុនគី!»ជេគភ្ញាក់ព្រឺតពេលឃើញកូនប្រុសរត់ចូលមកជាមួយជូហ៊ីនិងស៊ុងហ៊ី
« ហេតុអ្វីប៉ាៗមកនៅទីនេះ?»អាល្អិតសួរឡើងទាំងអោបជេគ
« គឺ...យប់មិញប៉ាស្រវឹងពេក សុំទោសណាដែលទុកកូនឪ្យនៅជាមួយពូ»
« អត់អីទេ»
« ម៉ែដោះនេះជាយ៉ុនគីកូនខ្ញុំ»គាត់ឮហើយក៏រំភើប
« អ្នកប្រុសតូច គួរឲ្យស្រឡាញ់ណាស់»
« យ៉ុនគីទៅលេងជាម៉ែដោះចុះ»ម៉ែដោះក៏នាំគេទៅលេងនៅខាងក្រោយវិមាន
« ស៊ុងហ៊ុនទៅណាហើយ?»
« មិនដឹង!»ជេគមុខម៉ូវ
« នេះយប់មិញគេចាប់មកមែនទេបានសភាពបែបនេះស្មើនេះទើបនិងងើប»ជូហ៊ីនិយាយឡើងទាំងសើច
«មករកឯងម៉ោង9ស៊ុងហ៊ុនថាឯងមិនទាន់ភ្ញាក់ទើបមកម្ដងទៀត»
« គឺពិតហើយ គេមិនប្រណីទេបងម៉ោង6ព្រឹកបានឈប់»ជេគនិយាយហើយស៊ុងហ៊ីក៏សើចមិននឹកស្មានថាស៊ុងហ៊ុនមិនប្រណីជេគដល់ថ្នាក់នេះ
« បងថាឯងច្បាស់ជាស្លាប់មុនពេលលួងវាហើយ»ស៊ុងហ៊ីទប់សើចនឹកអាណិតជេគដែលមកដល់គេចាប់បកបង្គារភ្លាម
« គឺ....គេគិតថាខ្ញុំមានកូនជាបងជេយ៍ទាំងដែលខ្ញុំមិនដឹងអីផង»
« វាយល់ច្រឡំក៏មិនខុសដែល»ពួកគេក៏បន្ដនិយាយជារហូតម៉ោង4ទើបត្រឡប់ទៅវិញ ជេគក៏យកយ៉ុនគីទៅបន្ទប់គេង
_________

ក្លឹប

« ហៅយើងមកធ្វើស្អី?»ស៊ុងហ៊ុនដាក់បង្គុយជិតជេយ៍ដែលណាត់នាយ
« ណាត់មកនិយាយរឿងជេគ»
« យ៉ាងមិចបាត់គេឯងចោទយើង?»ស៊ុងហ៊ុនអស់សំណើច
« មានអ្នកណាដែលចាប់គេទៅទៀតបើសិនមិនមែនឯង?»ជេយ៍តបវិញទាញបារីពីដៃស៊ុងហ៊ុនមកជក់បន្ដ
« បើចង់បានវិញ ទៅយកទៅ តែក៏មិនប្រាកដថាដើរបានវិញថ្ងៃណាដែល»ស៊ុងហ៊ុនស៊កសៀតសម្ដីឪ្យជេយ៍ចង់ដឹងប្រតិកម្មនាយតែជេយ៍មិនខ្វល់បានត្រឹមងក់ក្បាល
« បញ្ចប់ម៉ោងប៉ុន្មាន?»
« 6ព្រឹក»ឮសម្ដីស៊ុងហ៊ុនតបហើយជេយ៍បើកភ្នែកធំៗសឹងមិនជឿថាស៊ុងហ៊ុនខ្លាំងថ្នាក់នេះ
« ស្លាប់ប្អូនយើងហើយទេដឹង?»ជេយ៍និយាយឡើងនឹកអាណិតជេគមិនដឹងថាដើរបានឬអត់ទេ
« ប្អូន?»ស៊ុងហ៊ុនឮបែបនេះក៏បន្ទោឡើង
« ត្រូវហើយ ជេគជាប្អូនរបស់យើង ជាប្អូនពៅដែលបាត់ខ្លួនកាលពី18ឆ្នាំមុន»ស៊ុងហ៊ុនស្ទើមិនជឿ តែក៏មិនមាត់ចាំជេយ៍និយាយបន្ដ
« យើងស្មានតែអាស៊ុងហ៊ីប្រាប់ហើយតើ»
« ចាំយើងប្រាប់ឪ្យអស់ណា»ជេយ៍ក៏ហាយរឿងតាំងពីដើមប្រាប់ស៊ុងហ៊ុនទោះនាយមិនចង៊ស្ដាប់ក៏គេនិយាយដែលស៊ុងហ៊ុនក៏អង្គុយយ៉ាងស្ងៀមស្ងាត់
________

វិមាន រ៉ូវ៉ាលី

ឡានជាន់ហ្រ្វាំងមួយទំហឹងឈប់ពីមុខវិមាន ស៊ុងហ៊ុនបោះជំហានញាប់ៗសម្ដៅទៅបន្ទប់ បើកទ្វាទៅក៏ឃើញជេគគេងក្បែរយ៉ុនគីស្មើនេះម៉ោង12ទៅហើយ  នាយក៏ឡើងគេងក្បែរលូកដៃអោបចង្កេះគេស្រាប់តែ...

« ដកដៃ»សំឡេងជេគនិយាយឡើងរុញស៊ុងហ៊ុនមិនឪ្យប៉ះគេខិតទៅក្បែរកូនយកខ្នើយឃាំងមិនឪ្យនាយចូលជិត
« យើងចង់អោប!»នាយខិតទៅជិតដកខ្នើយចេញ
« កុំប៉ះ»
« ចង់ប៉ះ»
« អោបស្រីលោកទៅ»នឹកឃើញកាលណាខឹងខាំមាត់រុញនាយចេញមិនក្បែរ
« ស្រីក៏អោបឯងក៏អោប»សម្ដីរបស់នាយបានធ្វើឪ្យជេគខឹង ស្ទុះចុះពីគ្រែឡើងទៅគេងលើសាឡុងដោយមិនមាត់មួយម៉ាត់ ស៊ុងហ៊ុនសម្លឹងមើលទាំងគ្រឺតខ្នាញ់ចង់តែចាប់វ៉ៃឪ្យហើមគូទ
« អោបកូនក៏បាន!»នាយពោលរួចក៏អោបយ៉ុនគី ទុកឪ្យជេគគេងតែម្នាក់ឯងលើសាឡុងទៅ
« គេមិនលួងយើង?»ជេគនិយាយតិចៗទាំងអន់ចិត្តនិងនាយ
« ស្អែកខ្ញុំនិងមិនឪ្យលោកឃើញមុខទៀតទេ»

Enjoy your read><
ភ្លាវៗដូចអត់ដាក់ស្ករ😑

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now