ព្រឹកថ្មី..
នៅសកលវិទ្យាល័យដែលកំពុងតែមានរៀបចំការប្រកួតដាក់ពិន្ទុលើរូបគំនូរនាសប្ដាហ៍ក្រោយ ក្រោយពីចប់ម៉ោងរៀនមិត្តទាំងបីនាំគ្នាមកញ៉ាំបាយនៅហាងរបស់ជូហ៊ីដែលនៅក្បែរសកលវិទ្យាល័យ។
« នេះទៀតហើយ!!»ជុងវ៉ុនបង្ហាញរូបមួយដែលមានមនុស្សប្រុសស្រីបណ្ដើរគ្នាក្នុងផ្សារទំនើប ជេគឃើញភ្លាមគេស្គាល់ទៅហើយជានរណា
« បងស៊ុងហ៊ី!!»ស៊ុននូនឹងជូហ៊ីលាន់មាត់ឡើង ទាំងភ្ញាក់ផ្អើលអត់តែជេគគេមិនមាត់បេះដូងលោតញាប់ឈឺឆ្គៀបៗហាក់ចង់គាំងព្រោះនារីនោះមិនមែនជាម៉ីជីងឡើយនាងមើលទៅស្អាតថែមទាំងមើលទៅជាកូនអ្នកមានទៀតផង
« ជេគមិនភ្ញាក់ផ្អើលទេមែនទេ?»
« ទេ!ព្រោះនេះមិនមែនបងស៊ុងហ៊ី»សម្ដីជេគធ្វើឪ្យពួកគេមិនយល់
« គេជាស៊ុងហ៊ុនប្អូនភ្លោះរបស់បងស៊ុងហ៊ី»ពួកគេបើកភ្នែកធំៗសឹងមិនជឿ តែវាពិបាកនឹងជឿព្រោះតែស៊ុងហ៊ីមិនដែលនិយាយ
« មិចក៏ឯងដឹង?»
« យើង....បានឃើញពួកគាត់ឈរនិយាយគ្នា»គេរកលេសកុហក
« ក្នុងព័ត៌មានដូចជាគ្មាននិយាយពីប្អូនភ្លោះគាត់ឡើយ»
« មែនហើយ!!»
« ប្អូនភ្លោះគាត់មិនសូវជាបង្ហាញមុខឡើយ»
« មានអីសង្ហារតើ»ជូហ៊ីលើកសរសើភ្លាមៗ
« នេះបើឯងមិននិយាយយើងច្បាស់ជាគិតថាគាត់ជាបងស៊ុងហ៊ីហើយ»
« បើបងស៊ុងហ៊ីមានសង្សារមែនយើងប្រហែលជាដាច់ខ្យល់ស្លាប់»ស៊ុននូលួចបេតីនាយហ៎
« ប្រយ័ត្ននីគីមកឮគេខឹងដាច់ក្បាលដាច់កន្ទុយទៀត»ជុងវ៉ុនរុញក្បាលស៊ុននូខ្លាចតែនីគីចូលមកឮ
« យើងនឹងអាក្មេងនឹងមិនបានទាក់ទងគ្នាទេ»គេមុខម៉ូវនឹកដល់ក្មេងដែលតាមគេឪ្យស្អិត
« គិតថាយើងជឿ?»ពួកគេបង្អាប់ឡើងស៊ុននូមុខក្រហមគេអៀនហ៎ បន្ទាប់មកក៏បបួលគ្នាទៅសាលាវិញ
______
កាស៊ីណូ
នៅក្នុងបន្ទប់មានពីរនាក់បងប្អូនដែលកំពុងនិយាយគ្នាទឹកមុខតានតឹងជាខ្លាំងស៊ុងហ៊ីជ្រោកសក់ឡើងអស់ឈ្ងោកមុខចុះក្រោម។
« ខ្ញុំគិតថាបងនឹងធ្វើវាបានល្អ»សម្ដីស៊ុងហ៊ុនធ្វើឪ្យស៊ុងហ៊ីងើបមុខឡើង
« ឯងគិតថាវាស្រួលណាស់មែនទេ?»នាយគំហកហាក់ខឹងគេសុខៗក៏បង្កើតឈុតឆាកសម្ដែងនេះឡើងមក
« បងក៏ដឹងថា បើសិនជាខ្ញុំមិនទៅរឿងឆ្កួតនោះនឹងមិនចប់»
« ឯងក៏ប្រថុយនឹងវា? យើងជាបងឯង ទុកឲ្យយើងជាអ្នកទៅ»
« បងគ្រាន់តែជួយមើលការងារជំនួសខ្ញុំ ធ្វើវាឪ្យដូចខ្ញុំទៅប៉ុណ្ណឹងគឺបានហើយ»ស៊ុងហ៊ុនបង្ហាញទឹកមុខស្មើរម្ដងទៀត
« ឯងមិនគិតថាវាភ្លាមៗពេកទេមែនទេ?»
« មិនអីទេរយៈពេល2ខែទៀត មិនលឿនក៏មិនយឺត»ស៊ុងហ៊ីលែងមាត់បានត្រឹមតែសម្លឹងមុខប្អូនជាមួយការបារម្ភ
« យើងអាចឃាត់ឯងបានទេ?»
« គឺមិនបានស្រាប់ហើយ!!»ស៊ុងហ៊ីដកដង្ហើមធំងើបចាកចេញទៅដោយមិនមាត់អ្វីទាំងអស់
______
វិមាន រ៉ូវ៉ាលី
ម៉ោង 11:50នាទីយប់
សំឡេងបើកទ្វាបន្ទប់របស់ជេគថ្នមៗ រាងក្រាស់លើកដៃដែលមានស្នាមសាក់មកអង្អែលក្បាលគេថ្នមៗសម្លឹងមុខក្មេងប្រុសគួរឪ្យស្រឡាញ់អោនប្រថាប់លើបបូរមាត់ផ្កាឈូកថ្នមៗ កម្រើកបឺតជញ្ជក់តិចៗ។
« លោកផាក....»គេលើកដៃញីភ្នែកតិចៗ ហើបមាត់ហៅឈ្មោះបុរសរុករានរាងកាយគេតិចៗ
« យើងរំខានឯងមែនទេ?»នាយក្រហឹមបន្ដិចអង្អែលខ្នងគេលេងតិចៗ
« អត់ទេ! តែហេតុអ្វីលោកទើបតែមកវិមាន?»
« ការងាររវល់ មួយរយៈនេះយើងមិនសូវជាបានជួបមុខឯងឡើយ»ជេគនឹកឃើញរូបភាពកាលពីព្រឹកមិញ ធ្វើឪ្យគេសម្លឹងមុខនាយមិនដាក់
« លោកផាកនិយាយការពិតឬ?»គេចង់ជឿបន្ដិចអត់បន្ដិចព្រោះតែរូបភាពនោះជាប់ក្នុងកែវភ្នែកគេមិនរលុប
« សឺតត....យើងពិតជាមិនកុហក»នាយថើបគេបន្ដិច
« ឯងមានរឿងអីមែនទេ?»
« ទេ! ខ្ញុំងងុយគេង»គេប្រែខ្លួនទៅម្ខាងចង់គេចវេសពីនាយ លែងចង់ដឹង រយៈពេលដែលគេរស់នៅជាមួយនាយមានទាំងល្អនឹងអាក្រក់ចរិកនាយផ្លាស់ប្ដូរមិនទៀង ម្ដងល្អម្ដងអាក្រក់តែគេបែរជាលង់ស្នេហ៍នាយខ្វះមិនបានពេលនាយមិនរវីរវល់នឹងគេ គេពិតជាឈឺចាប់នឹងអន់ចិត្តណាស់ ពេលនាយល្អដាក់គេ គេពិតជាសប្បាយចិត្តនិងលង់ស្នេហ៍នាយកាន់តែខ្លាំង
« នៅនិយាយជាមួយយើងសិនបានទេ?»នាយទាញគេឪ្យបែរមកវិញចង់និយាយជាមួយគេឪ្យបានច្រើនបន្ដិច
« ខ្ញុំគ្មានរឿងអ្វីត្រូវនិយាយ!!»មានហើយច្រើនណាស់តែគេមិនហ៊ានបានត្រឹមលាក់ទុក
« ភ្នែករបស់ឯង បញ្ជាក់ថាមានរឿងចង់និយាយ»នាយអោនមុខមកជិត
« មានរឿងអីនិយាយមក»នាយបង្គាប់ឪ្យនិយាយ
« ខ្ញុំបានឃើញលោកដើរនៅផ្សារទំនើបជាមួយនារីម្នាក់ នាងជានរណា?»ស៊ុងហ៊ុនមុខមាំ សម្លឹងមុខគេប្រើកែវភ្នែកមុតស្រួចចាក់ចំភ្នែកស្អាតតែវាពោពេញដោយក្ដីស្រឡាញ់ជាខ្លាំងចំពោះនាយ
« នាងជាកូនរបស់លោកក្វាង យើងជួបនាងដោយចៃដន្យប៉ុណ្ណោះ»នាយបកស្រាយឪ្យគេស្ដាប់ នាយមិនយល់ពីខ្លួនឯង ហេតុអ្វីបានជាត្រូវបកស្រាយឪ្យគេស្ដាប់ទាំងដែលនាយមិនចូលចិត្តបកស្រាយរឿងអត់ប្រយោជន៍អស់នេះពីមុនមក
« លោកទៅផ្សារទំនើបធ្វើអី?»
« យើងទៅមើលរបស់»ជេគលែងមាត់ ស៊ុងហ៊ុនថើបបបូរមាត់គេបន្ដិច
« បាត់ងរយើងឬនៅ?»នាយច្បិចថ្ពាល់គេលេង
« មិនបានងរ លោកកុំចេះតែចោទ»គេងាកមុខសម្លក់នាយភ្លាម លួចអរក្នុងចិត្ត
Enjoy your read><
បានតែតិចទេ ព្រោះជិតដល់ភាគរន្ធត់😞
ESTÁS LEYENDO
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Acción[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
