ច្រើនថ្ងៃកន្លងទៅ..
នៅសកលវិទ្យាល័យកំពុងតែមានការរៀបចំតាំងពិព័រយ៉ាងច្រើនដែលធ្វើឡើងជារៀងរាល់ឆ្នាំ ស្ទង់នីមួយៗមានដាក់លក់របស់ស្អាតៗទាក់ភ្នែក រាងតូចមូលដៃអាវឡើងលើអស់កំពុងតែរៀបចំរបស់ដែលត្រូវលក់នៅពេលល្ងាចនេះតែម្ដង។
« ជេគ...ញ៉ាំទឹកសិនទៅ»ជូហ៊ីហុចទឹកឪ្យគេព្រោះតែជេគមិនទាន់បានសម្រាកឡើយគេខំប្រឹងធ្វើខ្លាំងណាស់
« អរគុណបង....ល្ងាចនេះច្បាស់ជាសប្បាយខ្លាំងណាស់»ជេគលើកទឹកផឹកសម្លឹងមើលស្ទង់ជាច្រើនដែលមានរៀបចំបានយ៉ាងស្អាត សិស្សនិស្សិតនៅគ្នាបែងចែកការងារគ្នាយ៉ាងស្វិតស្វាញ
« បងបានត្រៀមអាវសម្រាប់ចែកជូនអ្នកដែលចូលមកទិញនៅស្ទង់យើងទៀតផង ល្ងាចបន្ដិចបងនឹងឪ្យនីគីយកមក»
« បាទបង...»
« ម៉ោង2ហើយ ជេគទៅផ្ទះចុះនៅសល់ចាំបងនឹងអ្នកឯទៀតរៀបចំ នេះអាវត្រូវពាក់ល្ងាចនេះណា»
« ស្អាតខ្លាំងណាស់ឡើងផ្កាឈូក»ជេគលើកអសវមកមើលមានអក្សរឈ្មោះក្រុម Subea Tsuki ពួកគេយ៉ាងស្រស់ស្អាត
« កុំភ្លេចពាក់បងណា»ជេគងក់ក្បាលនឹងយកកាបូកស្ពាយចេញទៅដោយកាន់អាវពីរជាប់នឹងដៃ
ជេគដើរបណ្ដើរនឹងនឹកគិតពីស៊ុងហ៊ុនព្រោះតែនាយមិនតបសារគេថែមទាំងមិនដែលហៅគេទៅជួបដូចពីមុនទៀតដែល។
« ជេគី»សំឡេងប្រសម្នាក់ស្រែកហៅជេគពីចម្ងាយ គ្មានអ្នកណាក្រៅពីស៊ុងហ៊ីទេ នាយរត់មករកជេគ
« លោកស៊ុងហ៊ី!!»ជេគញញឹមតប
« ទៅណាមែនទេ?»
« គឺខ្ញុំ ទៅផ្ទះ ចុះលោកទៅណា?»គេងាកសួរអ្នកដែលមានកម្ពស់ខ្ពស់ជាងគេ
« គឺខ្ញុំឆ្លងកាត់ទីនេះ ឃើញជេគក៏ហៅតែម្ដងទៅ»នាយសម្លឹងមុខក្មេងប្រុសម្នាក់នេះមិនដាក់ ស្អាត គួរឲ្យស្រឡាញ់
« លោកស៊ុងហ៊ុនគាត់រវល់មែនទេ?»
« ស៊ុងហ៊ុនទៅចិនយូរហើយ!!»ឮបែបនេះជេាំកក៏ងក់ក្បាល ចឹងតើបានអត់រកគេទៀត
« នឹកហេ៎ស?»នាយញ៉ោះជេគ
« អត់ទេ!!»
« ល្ងាចនេះលោកទំនេរទេ?»
« មិនរវល់ទេ»
« លោកកុំភ្លេចចូលរួមកម្មវិធីតាំងពិពណ៍នៅសលកវិទ្យាល័យខ្ញុំផងណា»
« អូហ៍!! ពិតមែនហេ៎ស? »
« ខ្ញុំឪ្យអាវលោកមួយសម្រាប់ពាក់ល្ងាចនេះ»គេហុចអាវយឺតឪ្យនាយមួយ នឹងសល់មួយសម្រាប់ខ្លួនឯង
« អរគុណហើយ»
« កុំភ្លេចមកណា»ស៊ុងហ៊ីធ្លោយស្នាមញញឹម ពេលជេគធ្វើមុខខ្ជូតៗដាក់នាយ នៅហក់លោតដូចក្មេងទៀត
« ខ្ញុំប្រាកដជាមក!!»នាយញីសក់រលោងបន្ដិច
« ខ្ញុំទៅផ្ទះហើយ»ជេគលើកដៃលានឹងរត់ទៅរកឡានក្រុងបាត់ ទុកឪ្យនាយសង្ហារឈរញញឹមសម្លឹងគេរហូតដល់ឡើងឡានក្រុងបាត់
VOUS LISEZ
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
