នៅក្នុងកម្មវិធីដ៏ធំមួយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលជាកម្មវិធីខួបកំណើតកូនស្រីរបស់លោកលីក្វាន់ជាអ្នកមានអំណាចក្នុងប្រទេស ភ្ញៀវកិត្តិយសជាច្រើនបានចូលរូបយ៉ាងកុះករសប្បាយរីករាយ ក្នុងនោះក៏មាន ម្ចាស់ក្រុមហ៊ុនផលិតស្រាល្បីឈ្មោះមួយរូបផងដែលនាយគឺជា
ស៊ុងហ៊ុន រ៉ូវ៉ាលី
អាយុម្ភៃប្រាំបីឆ្នាំ ជាអ្នកស្នងមរតកពីលោកផាក ជីរ៉ាង ដែលបានលាចាកលោកតាំងពី1ឆ្នាំមុនមកម្លេះ នាយមានបងប្រុសម្នាក់ផងដែល នាយជាមនុស្សដែល ផ្ដាច់ការ ឃោរឃៅ សម្លាប់គឺសម្លាប់ គ្មានបេះដូង គ្មានធម៌មេត្តា គ្មានក្ដីស្រឡាញ់ ថែមទាំង គ្មានមនោសញ្ចេតនាទៀតផង ខុសពី ស៊ុងហ៊ី ជាបងប្រុសដែលជាមនុស្ស សម្ដីផ្អែម ចិត្តល្អ ទន់ភ្លន់ ស្រឡាញ់មនុស្សជុំវិញខ្លួន។
«ខ្ញុំពិតជាមានកិត្ដិយសណាស់ដែលបានលោកផាកចូលរួម»លោកលីក្វាន់ដើរមករាក់ទាក់ដាក់នាយកម្លោះដែលឈរធ្វើមុខមាំកាន់កែវស្រាតែម្នាក់ឯង
« បាទ...»នាយតប
« នេះជាកូនស្រីរបស់ខ្ញុំ ណែនាំឈ្មោះទៅកូន»គាត់ទាញកូនស្រីមកឪ្យណែនាំខ្លួនប្រាប់ទៅនាយកម្លោះ
« ខ្ញុំឈ្មោះ លី ស៊ូមីន »នាងញញឹមរាក់ទាក់ សម្លឹងមុខសង្ហាររបស់ស៊ុងហ៊ុនជាយូរ
« បាទ »នាយមិនសម្លឹងនាង
« លោកផាក ចូលចិត្តការសម្ដែងរបស់ Subea ទេ?»នាងឃើញនាយសម្លឹងទៅកាន់ការសម្ដែងរបស់ក្រុមសម្ដែងដែលកំពុងតែរាំលេងសម្ដែងយ៉ាងឡូយ ពួកជាសិទ្ធិតែជានិស្សិត
« ធម្មតា!!» ស៊ូមីនរៀងខ្នើសចិត្ត ព្រោះនាយតបតែមិនបែរមុខមក
« លោកត្រូវការស្រាថែមឬអត់? ចាំខ្ញុំយកមកជូន!!»
« អ្ហឹម»នាយក្រហឹម ព្រោះតែកំពុងសម្លឹងមើលការសម្ដែងរាំរបស់ក្រុមក្មេងប្រុសនិស្សិតទាំងនោះ នាងរហ័សទៅយកស្រាថ្មី
ងាកមកមើលនៅខាងក្រៅឯណេះវិញ គេបានដើរចេញពីកម្មវិធីជាមួយទឹកមុខក្រញ៉ូវ នឹងបើកទ្វាឡានសង្ងំគេងគេមិនស្រួលខ្លួនទើបឡើងមកចាំលើឡានមុន។
មួយសន្ទុះក្រោយមក ម្ចាស់ឡានក៏មកដល់ នាយមិនបានចាប់អារម្មណ៍ទេថាមានក្មេងនៅក្នុងឡានជាមួយព្រោះតែងងឹត។
« លោកម្ចាស់មិនអីទេមែនទេ?»ថាក់ដូ សួរទៅកាន់នាយក្រាស់ដែលស្រវឹងនឹងមើលទៅមិនស្រួលខ្លួន
« យើងមិនអីទេ!! ឆាប់ទៅ»នាយប្រាប់កូនចៅទើបឡើងអង្គុយលើឡាន ទាញក្រវ៉ាត់-កបន្ធូរ ប្រឡេះឡេវអាវ2-3គ្រាប់ព្រោះក្ដៅ
« ថាក់ដូ!! អ្នកណាគេមកដេកនៅក្នុងឡាន?»
« អ្នកណាគេ?»
« អាល្អិត!! ក្រោកឡើង!!»ថាក់ដូប្រឹងដាស់តែថាគេមិនភ្ញាក់ ស៊ុងហ៊ុនវិញមុខក្រហមងាំងមិនស្រួលខ្លួនក្ដៅក្រហល់ក្រហាយពេញទ្រូង
« យកគេទៅ!!»នាយទ្រាំលែងបានហើយ ក្នុងខ្លួនក្ដៅងំ ថាក់ដូក៏ប្រញាប់ចេញឡានទៅយ៉ាងលឿន ស៊ុងហ៊ុនងាកមើលក្មេងមុខស្អាត ស្បែកសរ គេងលក់ នាយទប់អារម្មណ៍មិនបានសឹងតែហែកស៊ី តែប្រឹងទប់អារម្មណ៍
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
