យប់ថ្ងៃដដែល
ម៉ោង 7:30នាទី
ជេគដឹងខ្លួនឡើងស្ពឹកអស់ពេញកាយងាករកស៊ុងហ៊ុនតែមិនឃើញមិនដឹងទៅណាទ់បសម្រេចចិត្តចុះទៅខាងក្រោមដើម្បីរកអីមកញ៉ាំព្រោះតែឃ្លានផងនោះ។
គេដើរមកបើកទូទឹកកកយកទឹកដោះគោមកផឹកជាមួយនិងនំប៉័ងសង្ងំញ៉ាំតែម្នាក់ឯង មិនដឹងថាកំពុងមានមនុស្សឈរសម្លឹងគេឡើយនាយក៏ស្រាប់តែដើរមកពីក្រោយថើបកញ្ចឹងកគេ។
« លោកផាក ...»គេរហ័សងាកមើល មុខនាយភ្លាម
« ភ្ញាក់យូរហើយមែនទេ?»នាយថើបគេជារឿយៗរួចក៏ដាក់បង្គុយជិតគេ
« គឺមិញនេះទេ»
« ជេយ៍ខលប្រាប់ថាយ៉ុនគីនិងគេងជាមួយគេ អូនមិនបាច់បារម្ភទេ»
« បាទ....បងទើបមកពីណា?»
« មកពីបន្ទប់ធ្វើការ»ដៃប្រហើនលូកស្ទាបភ្លៅស្រឡូនមិនក្រែងចិត្តម្ចាស់កាយ
« ស្អែកអូនឡើងទៅអូស្ត្រាលីហើយ ព្រោះមានការងារធ្វើបងមិនអីទេត្រូវអត់?»
« ការងារអូន! ទៅចុះចាំបងមើលថែយ៉ុនគីក៏បាន»នាយញញឹមតិចៗកុំឪ្យជេគមិនស្រួលចិត្ត
« មិនអីទេ បើបងរវល់និងការងារទុកឪ្យបងជេយ៍ក៏បានដែល»
« បងមិនចង់ឪ្យទុកកូនជាមួយជេយ៍ទេ ព្រោះវាក៏មានការងារ»
« បងជូហ៊ីក៏បានដែល»
« អត់!»
« បងចង់មានពេលវេលាជាមួយកូនតែពីរនាក់»ឮបែបនេះជេគក៏លែងនិយាយបន្ដញ៉ាំនំប៉័ងទៀត
« ញ៉ាំរួចអូនចូលគេងមុនចុះ បងនៅធ្វើការងារបន្ដ»
« អូនឈឺ ដើរមិនរួចទេ»គេបម្រុងចាកចេញជេគក៏ត្អូញភ្លាម
« អូនឈឺកន្លែងណា?»ស៊ុងហ៊ុនក៏ចូលមកសួរទាំងបារម្ភពិនិត្យមើលកន្លែងដែលជេគចង្អុល
« ចង្កេះអូនបាក់ហើយទេដឹង?»គេពេបមាត់ នាយក៏លើកបីគេឡើងទៅបន្ទប់វិញ
មកដល់ក៏ដាក់គេលើពូកឪ្យគេងនិងអង្គុយឈ្លីចង្កេះគេតិចៗនិងទៅជេគញញឹមខ្ចឹបសង្ងំឪ្យគេឈ្លី ស៊ុងហ៊ុនសើយអាវគេឡើងយកប្រេងមករឹតឪ្យផងដែលសម្លឹងជេគមិនដាក់។
« តើថ្ងៃណាត្រឡប់មកវិញ?»នាយចង់សួរពីរឿងមកពីអូស្រ្ដាលីវិញ
« អូនអត់ដឹងទេបង»
« ឲ្យថាក់ដូទៅជាមួយល្អទេ?»ព្រោះខ្លាចប៉ាក្មេកអត់ឪ្យជេគមកវិញ
« មិនអីទេបង អូនអាចទៅម្នាក់ឯងបាន»បន្ទាប់ពីនិយាយគ្នាមួយសន្ទុះជេគក៏គេងលក់ដោយមានស៊ុងហ៊ុនគេងអោប
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
