ភាគ:25 ចាំបាច់អោប?

1.1K 123 3
                                        

វិមាន រ៉ូវ៉ាលី

ទម្រាំមកដល់វិមានម៉ោង9យប់ទៅហើយជេគគេងលក់ព្រោះអស់កម្លាំងពេកស៊ុងហ៊ុនបីគេឡើងទៅបន្ទប់របស់ខ្លួន ដាក់លើពូកថ្នមៗអង្គុយសម្លឹងមុខរបស់គេ។

« សឺតត»នាយថើបបបូរមាត់គេថើរៗ សឹមទៅងូតទឹក

20នាទីក្រោយមកនាយចេញមកវិញមានត្រឹមកន្សែងជាប់ចង្កេះភ្ញាក់ជាមួយជេគអង្គុយលើគ្រែទាំងញីភ្នែក។

« គេងវិញទៅ!»
« ខ្ញុំចង់ងូតទឹក»ជេគស្ងាបម្ហបៗ ប្រឹងងើបចេញពីគ្រែតែស៊ុងហ៊ុនក៏ឃាត់
« ចាំព្រឹកទៅ»
« ស្អុះណាស់»
« ងើបមកយើងជូនទៅ»នាយលើកបីគេទៅបន្ទប់ទឹកនិងចាប់ផ្ដើមដោះសម្លៀកបំពាក់ឪ្យគេ
« ខ្ញុំធ្វើខ្លួនឯងបាន»ជេគចាប់ដៃនាយជាប់ មិនចង់ឲ្យដោះឡេវអាវគេ
« នៅឲ្យស្ងៀមប្រយ័ត្នយើងរំលោភ»នាយគម្រាមបន្ដដោះសម្លៀកគេអស់នៅសល់តែរាងកាយននោលគោកចំពោះមុខ
« បែរមុខចេញទៅ»ជេគអៀនរុញ មុខនាយចេញតែនាយកាន់តែបែរមកថែមអោបចង្កេះគេជាប់
« ដូចជាខានយូរ!»នាយខ្សឹបក្បែរត្រចៀកជេគខាំញិចទងត្រចៀកគេលេង ដៃរវាមប្រហើនលូកច្របាច់ត្រគៀកគេ
« លែងទៅ....ខ្ញុំចង់ងូតទឹក»គេអៀនរុញនាយចេញរហ័សចូលអាងទឹកដែលមានពពុះសាប៊ូនោះ
« ក្រែងបានលេខ1 មិនចង់បានរង្វាន់ទេហេ៎ស?»នាយតាមមកជិត
« មិចក៏លោកដឹង?»
« រឿងអីដែលយើងមិនដឹងពីឯង?»នាយញាក់ចិញ្ចើមដាក់នឹងងូតទឹកឪ្យគេ ជេគបានត្រឹមស្ងាត់មាត់ នាយដឹងថាគេជានរណាឬអត់?

ស្អែកឡើង.....

ជេគក្រោកពីព្រលឹមដើម្បីទៅផ្ទះក្រោយវិមានដើម្បីទៅរកខ្សែ-ករបស់គេដែលបានបាត់ទើបនិងចាប់អារម្មណ៍បាត់ក៏រត់មមរកកន្លែងដែលគេអង្គុយកាលពីយប់នោះ។

« រកវាមែនទេ?»សំឡេងថាក់ដូបង្វែឪ្យជេគងាកមើលយ៉ាងលឿន នាយលើកបង្ហាខ្សែ-កចំពោះមុខជេគ
« បង...បានវាពីណា?»ជេគហាក់គាំងមួយកន្លែងសម្លឹងខ្សែ-កក្នុងដៃថាក់ដូ
« ជេគធ្វើជ្រុះថ្ងៃមុននោះអី»
« បងដឹងហើយមែនទេ?»បបូរមាត់ប្រែជាញ័រទទួលវាមកទុក
« បាទ»នាយឆ្លើយតបទាំងញញឹម
« បង....បាន-»
« បងមិនប្រាប់លោកម្ចាស់ទេ! បងនិងជួយលាក់»នាយពិតជាមិនបានប្រាប់មែនកាលពីម្សិលមិញនាយចង់ប្រាប់ទៅកាន់ស៊ុងហ៊ុនតែអត់វិញនឹកឃើញថាអាណិតជេគ
« អរគុណហើយ...ខ្ញុំអរគុណបងណាស់»គេហក់អោបនាយយ៉ាងណែនធ្វើឪ្យអ្នកដែលឈរមើលខឹងសម្បារ
« ធ្វើស្អីនិង?»
« លោកម្ចាស់»
« អោបគ្នាស្អីទាំងព្រឹកនេះ?»នាយទាញដៃជេគមកក្បែរសួរទៅថាក់ដូ
« គឺ..ខ្ញុំគ្រាន់តែមកយកកាតសិស្សរបស់ខ្ញុំពីគាត់ទេតើ»
« ចាំបាច់អោប?»យកហើយមិនទៅវិញ នៅអោបគ្នាធ្វើស្អី?
« គឺខ្ញុំរំភើបពេក»ជេគសើចមិនសមនិងទាញដៃស៊ុងហ៊ុនទៅវិញ មើលនេះខឹងច្បាស់ណាស់
« ស្អីគាត់និង?»ថាក់ដូអេះក្បាលធ្វើមុខមិនយល់លោកម្ចាស់ដូចជាប្លែកៗបន្ទាប់ពីសារភាពស្នេហ៍ហើយ

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now