ព្រឹកថ្មីក៏ចូលមកដល់នៅទីធ្លាសកលវិទ្យាល័យក្បែរដើមឈរដ៏ធំជាកន្លែងប្រចាំរបស់ក្រុមមិត្តជេគពួកគេតែងតែមកជុំគ្នានៅទីនេះជានិច្ច។
« ការប្រកួតចាប់ផ្ដើមនៅម៉ោង9ព្រឹក ស្អែកនេះយើងងើបម៉ោង4ហើយមើលទៅ»
« បន្ទាប់ពីប្រកួតរួចយើងស្នើឲ្យលោកនាយកផ្ដល់អាហារូបករណ៍ឪ្យឯងវិញ»ជុងវ៉ុននិយាយឡើងទាំងជឿជាក់គេពិតជាមិនចង់ឪ្យមិត្តរបស់គេបាត់បង់អាហារូបករណ៍នេះជេគខំរៀនណាស់ណាទម្រាំតែបានវា
« យើងថាមិនបាច់ទេ!»
« ឆ្កួត! ឯងមិនមែនអ្នកបង្ករឿងឯណា លោកនាយកនឹងឆ្នាំក្រោយយើងប្ដឹងទៅថ្នាក់លើម៉ង»ស៊ុននូស្រែកដោយការមិនពេញចិត្តនិងលោកនាយកព្រោះគេស្អប់
« ពួកឯងកំពុងនិយាយអីនឹង?»រ៉ូណៀដើរចូលមកទាំងញញឹមពព្រាយដាក់ពួកគេថែមទាំងមានរបស់ញ៉ាំមកជាមួយដែល
« ខ្ញុំបានទិញរបស់ញ៉ាំផ្ញើ»ពួកគេទទួលយកមកញ៉ាំរួមទាំងជេគផងដែល
« នាងទើបមកពីណា?»
« ហាងក្បែរសកលវិទ្យាល័យ!»ហាងជូហ៊ីនិងឯង
« លោកនាយកនឹងផ្ដល់អាហារូបករណ៍ឪ្យឯងវិញឆាប់ៗនេះ»
« នាងនិយាយស្អី?»
« ភ្លេចហើយមែនទេ? ថាឯងជាមនុស្សរបស់អ្នកណា?»នាងខ្សឹបក្បែរត្រចៀកជេគតិចៗល្មមឮតែពីរនាក់
« នាងប្រាប់គាត់?»
« រឿងអីដែលលាក់គាត់ជិត?»នាងចង់មានន័យថារឿងដែលចង់លាក់ស៊ុងហ៊ុនគឺមិនជិតឡើយទោះនាងមិនប្រាប់ក៏ស៊ុងហ៊ុនដឹងដែល
« រ៉ូណៀ..ស្លាប់មិនខានទេ?»ជេគសឹងស្រែកយំគេមិនចង់ឪ្យមានរឿងវែងឆ្ងាយទេ បើបែបនោះមែនគេច្បាស់ជាទទួលការមើលងាយពីលោកនាយកនោះកាន់តែខ្លាំង
« គិតថាលោកម្ចាស់ឈរមើលសណព្វចិត្តគាត់ពិបាកចិត្តដែលមែនទេ?»
« ពួកឯងនិយាយស្អី? ប្រាប់យើងផងមើល»ពីរនាក់នោះគេឆ្ងល់
«អត់មានអីទេ»
« ពួកឯងមានអីលាក់យើងមែន?»
« គ្មានទេ»
« យើងទៅថ្នាក់មុនហើយ»ជេគក៏ចាកចេញទៅដោយមានរ៉ូណៀតាមពីក្រោយស៊ុននូនឹងជុងវ៉ុនក៏មើលមុខគ្នាស្លឺៗ
______
ម៉ោងបាយក៏បានមកដល់ពួកគេក៏គ្នាមកញ៉ាំបាយនៅហាងក្បែរសកលវិទ្យាល័យដែលតែងតែមកញ៉ាំជាប្រចាំអាហារជាច្រើនដាក់លើតុរ៉ូណៀលេបទឹកមាត់ក្អឹកៗព្រោះមិនដែលបានញ៉ាំ។
« អាហារឆ្ងាញ់ៗណាស់»នាងញាត់ពេញមាត់ថ្ពាល់ប៉ោងៗគួរឪ្យស្រឡាញ់លើកមេដៃឪ្យទៀតផង
« នាងមិនដែលញ៉ាំទេហ៎?»ស៊ុននូសួរនាង
« អត់ផង!»គ្នាមិចដែលញ៉ាំបានម្ង៉ៃៗតាមតែពារការលោកម្ចាស់នឹងសម្លាប់តែមនុស្សនឹងសឹងតែបាយមិនបានញ៉ាំផង
« ពងមាន់ចំហុយជេគចូលចិត្តណាស់»ជុងវ៉ុនចង្អុលពងមាន់មួយចានសម្រាប់ជេគជាពិសេស
« មែនហ៎?»
« ញ៉ាំទៅ នាងច្បាស់ជាចូលចិត្តវាដែល»ជេគរុញឪ្យនាងញ៉ាំឲ្យនាងបានសាករសជាតិថ្មីៗខ្លះ រ៉ូណៀញ៉ាំតាំងស្នាមញញឹមនាងពិតជាចូលចិត្តណាស់ គិតទៅបានស្គាល់មិត្តជេគមិនខុសទេពូកែរកកន្លែងញ៉ាំឆ្ងាញ់ៗមែនតែប៉ុណ្ណឹងចៅហ្វាយឪ្យតាមទៀតក៏នាងស័្មគ្រចិត្តដែល
ESTÁS LEYENDO
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Acción[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
