ភាគ: 33 មិនហាមទេ!

1.1K 139 2
                                        

ព្រឹកថ្មី...

យ៉ុនគីងើបអង្គុយញីភ្នែកទាំងមិនទាន់អស់ងងុយគេងាករកប៉ាៗតែក៏មិនឃើញបែរជាឃើញបុរសចម្លែកមុខទៅវិញតែក៏ស្គាល់ព្រោះគេជាលោកពូដែលជូនគេមករកប៉ាៗម្សិលមិញ។

« គាត់ឈ្មោះអីចេះ?»គេអង្គុយរកនឹកឈ្មោះ
« ពូៗ...ពូហ៊ី...ឯណាប៉ាៗអូន?»អាល្អិតដាស់នាយទាញដៃផងទាញជើងផងដើម្បីឪ្យនាយភ្ញាក់
« អ្ហឹម...»
« ពូៗ....ប៉ាៗអូនទៅណាហើយ?»
« គេងវិញទាំង កូនសម្លាញ់»នាយទាញគេមកអោបថើបខ្សឺតៗជាហេតុអាល្អិតយ៉ុនគីរុញមុខចេញភ្លាម
« ទៅរកប៉ាៗ អ្ហឺៗ យ៉ុនគីចង់ជួបប៉ាៗ»គេស្រែកយំទរធាក់ជើងស្រែករកប៉ាៗ ស៊ុងហ៊ុនក្រពុលមុខកាត់ព្រឹកសម្លឹងមុខយ៉ុនគីសង្រ្គឺតធ្មេញគ្រឺតៗនឹកក្នាញ់ក្មេង
« យ៉ុនគី...កើតអីនិងកូន»ជេគដោយឮសំឡេថកូនយំក៏រត់ឡើងមកព្រោះគេភ្ញាក់ក៏ចុះទៅជួយធ្វើអាហារពេលព្រឹកសម្រាប់ស៊ុងហ៊ុននិងយ៉ុនគី
« ពូៗ...វ៉ៃអូន! គាត់ថែមទាំងស្រែកដាក់អូនទៀត»គេយំពេបមាត់ទូលពិតប្រាប់ជេគ ជេគក៏ងាកសម្លឹងមុខស៊ុងហ៊ុនដែលធ្វើមុខមាំ
« លោកវ៉ៃកូនខ្ញុំធ្វើអី?»ជេគសួរនាយ តែនាយមិនឆ្លើយ
« ប៉ាៗ....អូនអត់ចង់នៅជាមួយគាត់ទេ»
« តោះទៅខាងក្រោមណា»គេនាំកូនចេញទៅបាត់ស៊ុងហ៊ុនក៏អង្គុយល្វីងមុខភ្លាមៗ អាល្អិតនេះល្បិចច្រើនគ្រាន់បើ
« ចាំមើលណា!»នាយគ្រឺតមិនស្ទើទេ ងើបចុះទៅខាងក្រោមដែល

ចុះមកដល់ក៏ឃើញយ៉ុនគីញ៉ាំទឹកដោះគោឯជេគកំពុងរៀបចំអាហារជាមួយម៉ែដោះ មិនចាប់អារម្មណ៍ពីនាយឡើយ។

« លោកម្ចាស់ ញ៉ាំអាហារពេលព្រឹកឥឡូវមែនទេ?»
« បាទ»នាយក៏ចូលអង្គុយ ម៉ែដោះក៏រៀបចំអាហារភ្លាម
« ប៉ាៗ...យើងទៅវិញថ្ងៃណា?»
« គឺថ្ងៃត្រង់»គេតបទាំងញញឹមតែក៏លួចដៀងភ្នែកសម្លឹងស៊ុងហ៊ុនដែលចង់ដឹងពីប្រតិកម្មរបស់នាយតែក៏ត្រូវខកចិត្តស៊ុងហ៊ុនគិតតែឈ្ងោកញ៉ាំអាហារមិនមាត់
« លោកពូទីនច្បាស់ជានឹកប៉ាៗស្លាប់ហើយ»អាល្អិតក៏លើកពីឈ្មោះបុរសដែលជាមិត្តរបស់ជេគធ្វើឪ្យស៊ុងហ៊ុនចងចិញ្ចើមភ្លាម
« ញ៉ាំទៅ ចាំរួចប៉ាខលទៅពូទីនណា»គេឮបែបនេះញញឹមអរដូចជាសប្បាយចិត្តណាស់ ខុសតែកម្លោះចាស់អង្គុយធ្វើមុខមាំក្ដាប់ស្លាបព្រាញ័រដៃ
« លោកផាក...អរគុណដែលឪ្យស្នាក់នៅមួយយប់ ថ្ងៃត្រង់ខ្ញុំនិងទៅវិញហើយ»ជេគងាកមកនិយាយជាមួយនាយដោយស្នាមញញឹម
« មិនហាមទេ!»នាយតបហ្ហីៗ បន្ដញ៉ាំទៀត
« ខ្ញុំដឹងតា៎ស! ដូច្នេះទើបប្រាប់ឪ្យហើយខ្លាចថាទៅមិនបានប្រាប់»
« ពីមុនទៅមិនប្រាប់ ឥឡូវក៏មិនបាច់ប្រាប់ដែល»និយាយរួចក៏ឡើងទៅខាងលើបាត់ជេគសើចលែងសម
« ប៉ាៗ....ស៊ូៗឡើង»យ៉ុនគីក៏ជួយធ្វើជាកម្លាំងចិត្តភ្លាម
« បាទ»
_________

បន្ទាប់ពីអាហារពេលព្រឹករួចជេគក៏ត្រូវថាក់ដូយកសម្លៀកបំពាក់ឪ្យជេគជាមួយយ៉ុនគីផងដែល ស៊ុងហ៊ុនវិញសង្ងំក្នុងបន្ទប់មិនចេញមកខាងក្រៅឡើយ។

តុកៗ

« ពូៗ...អូនចូលទៅខាងក្នុងបានទេ?»សំឡេងយ៉ុនគីធ្វើឪ្យស៊ុងហ៊ុនក៏ទៅបើកទ្វាឪ្យភ្លាម
« ឯណាប៉ាៗ?»
« ប៉ាៗនិយាយទូរស័ព្ទជាមួយពូទីន»ឮបែបនេះស៊ុងហ៊ុនមុខមាំភ្លាមៗលើកពរយ៉ុនគីចូលបន្ទប់ដាក់គេលើពូកបើកទូរទស្សន៍ដាកើតុក្កាតាឪ្យមើលរួចក៏បន្ដធ្វើការទៀត
« យ៉ុនគី!»
« បាទ»
« ម្នាក់ឈ្មោះទីននោះជានរណា?»
« គាត់ជាមិត្តរបស់ប៉ាៗ គាត់ធ្លាប់ស្រឡាញ់ប៉ាៗទៀតផង តែកាលនិងប៉ាៗអត់ព្រមធ្វើសង្សារគាត់ទេ ប៉ាៗថាមានមនុស្សដែលស្រឡាញ់រួចហើយ»គេរៀបរាប់ប្រាប់ស៊ុងហ៊ុនជាច្រើនទៀត
« ប៉ាឯងស្រឡាញ់អ្នកណា?»
« គឺ ឈ្មោះ ស៊ុងហ៊ុន រ៉ូវ៉ាលី»ស៊ុងហ៊ុនញញឹមខ្ចឹបតែម្ដង
« លោកប៉ាគិតថាប៉ាៗស្រឡាញ់អ្នកណាទៀត?»ឮយ៉ុនគីហៅខ្លួនឯងលោកប៉ាភ្លាមនាយឡើងភ្ញាក់ផ្អើមតែម្ដងមិននឹកស្មានឡើយ
« ហ..ហៅម្ដងទៀតបានទេ?»
« លោកប៉ាស៊ុងហ៊ុន»នាយញញឹមស្រាប់ទាញកូនមកអោបណែនដៃយ៉ាងណាក៏កូនព្រមទទួលស្គាល់នាយជាឪពុកដែល
« ធ្វើអីនិង?»ជេគដើរចូលមកក៏សួរភ្លាម
« អត់មានអីទេ»
« យ៉ុនគីបន្ដិចទៀតពូជេយ៍នាំទៅដើរលេង»
« ចឹងកូនចុះទៅចាំគាត់មុនហើយ»គេរត់ប្រុចទៅបាត់ជេគឈរអេសអុញក៏បម្រុងនិងចេញទៅតាមតែស៊ុងហ៊ុនក៏ស្ទុះទាញមកអោបភ្លាម
« ដាច់ចិត្តទៅវិញដែលមែនទេ?»
« នៅធ្វើអីទៀតបើលោកមិនអត់ទោសឪ្យខ្ញុំដដែល»គេបេះដៃនាយចេញធ្វើចរិកងក់ងរដាក់
« មែនហើយ ភ្លេចថាឯងនិងយើងមិនពាក់ព័ន្ធគ្នាស្រាប់ហើយ»
«.......»
« តែមុននិងទៅ យើងចង់រំលឹករឿងចាស់ៗសិន»និយាយចប់ភ្លាមក៏ចាប់ជេគផ្ដួលលើពូកឡើងទ្រោបពីលើតែម្ដង

សង្រ្គាមក៏បញ្ចប់នៅម៉ោង1ជេគសន្លប់ក្រោមស្នាដៃស៊ុងហ៊ុននាយដេកញញឹមពេញចិត្តពេញថ្លើមព្រោះតែពេលនេះជេគមិនអាចចាកចេណទៅណាបានឡើយពេលនេះក៏សន្លប់ទៀតមិនដឹងពេលណាដឹងខ្លួនឡើយ។

« ត្រឡប់មកលើកនេះយើងមិនឪ្យអូនទៅណាដាច់ខាត»
« ទោះអូនចង់ទៅក៏យើងមិនព្រមឡើយ ប្រពន្ធសម្លាញ់»នាយថើបគេទាញមកអោបជាប់ដៃសង្ងំគេងដែលណាមួយអស់កម្លាំងផង

Enjoy your read><
បានតែបន្ដិចទេ☹️

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now