ពីរថ្ងៃបន្ទាប់....
ម៉ោង8:40នាទីយប់
ខ្យល់បក់មកតាមបង្អួតតិចៗចូលមកក្នុងបន្ទាប់ដែលមានកាយតូចអង្គុយផ្អែកនិងទ្រូងទូលាយអោបរឹតណែនចាំស្ដាប់អ្នកគេងនោះអានសៀវភៅឪ្យស្ដាប់ បបូរមាត់ក្រាស់រំកិលថើបសក់គេជារើយៗ។
« គេងបានហើយ....»នាយដកសៀវភៅចេញពីដៃរាងតូចខ្សឹបក្បែរត្រចៀកគេ
« អូនមិនទាន់ងងុយទេ»គេធ្វើមុខជូស្រវារអោប-កនាយក្រាស់
« តែយប់ហើយ...បងមិនចង់ឪ្យអូននៅយូរទេ»នាយលើកបីគេសម្ដៅទៅលើគ្រែដាក់ឪ្យគេងម្ខាងឯនាយក៏ទៅគេងនៅម្ខាង
« យប់នេះអូនមានអារម្មណ៍ថា វាស្ងប់ស្ងាត់ខុសធម្មតា»អាល្អិតសសុលមកកៀកក្បែររាងក្រាស់ពេលនាយឈងបិទចង្គៀងជិតក្បាលគ្រែ
« វានិងស្ងប់ស្ងាត់រហូត!!»នាយពោលឡើងអោបគេជាប់និងទ្រូងជេគងើយសម្លឹងមើលមុខរបស់នាយព្រោះភាពងងឹតទើបមើលមិនច្បាស់
« ប្រហែលយប់នេះភ្លៀងហើយ»គេតបលើកដៃអង្អែលថ្ពាល់នាយលេង
« បងធ្វើអី?»សុខៗនាយក៏លូកមកអង្អែលពោះរបស់គេលេង
« តើអូនអាចនិងមានកូនបានទេ? ប្រសិនបើអូនលេបថ្នាំនោះហើយ?»
« អូន...អូនមិនដឹងទេ»
« បងសង្ឃឹមថាអូននិងមានកូនតូចៗឪ្យបងណា»អង្អែលងើបមកថើបពោះគេ ជេគអង្អែលសក់នាយលេងព្រោះតែនាយដាក់ក្បាលលើក្បាលពោះគេ
« យកឥឡូវល្អទេ?»ស៊ុងហ៊ុនស្ទុះងើបត្រង់ខ្លួនបើកចង្គៀងវិញ
« ប្រាកដទេ?»
« ពិតមែនហើយ»និយាយចប់ស៊ុងហ៊ុនក៏ឡើងទ្រោបពីលើថើបបឺតសាច់បបូរមាត់គេ ដៃក៏រហ័សដោះសម្លៀកបំពាក់ជេគចេញអស់ខ្ទាតដល់ក្រោមគ្រែនិងបន្ដដោះសម្លៀកបំពាក់ខ្លួនឯងផងដែលដោយមានការជួយពីជេគពួកគេក៏ចាប់ផ្ដើមសង្រ្គាមដ៏ក្ដៅគគុកយ៉ាងផ្អែមល្ហែម
ម៉ោង3ទាបភ្លឺទើបនាយបញ្ឈប់ដោយជេគសន្លប់ទៅហើយ នាយបីកាយតូចទៅសម្អាតខ្លួនរៀបចំស្លៀកពាក់ឪ្យគេរៀបរយដូរកម្រោលពូកស្រេចសឹមលើកគេដាក់លើគ្រែ នាយសម្លឹងមុខតូចទាំងមុខស្រពោន។
« បងឈរធ្វើអី? មិចមិនឡើងមកគេង?»ជេគបើកភ្នែកតិចៗហៅអ្នកឈរមើលខ្លួនឪ្យមកគេងក្បែរ ស៊ុងហ៊ុនក៏រហ័សឡើងគេងក្បែរទាញគេអោបថើបជាច្រើនខ្សឺត
« គេងទៅ...ស្អែកអូនទៅរៀនទៀតណា»ស៊ុងហ៊ុននិយាយឡើងអង្អែលខ្នងគេតិចៗ
« អូនខ្លាច...»សុខៗក៏មានអារម្មណ៍ថាពិបាកចិត្ត ហាក់បន្ដិចទៀតនិងត្រូវបាត់បង់អ្វីមួយ
« បងនៅទីនេះហើយ គេងណាអូន»បន្ថែមការអោប និយាយលួងលោមក្មេងឪ្យគេងទាំងដែលនាយមានអារម្មណ៍ថាពិបាកខ្លាំង នាយបន្ដអង្អែលខ្នងលួងលោមរហូតដល់គេងគេងលក់ម្ដងទៀត
« ភ្ញាក់មិនឃើញបង...កុំខឹងណា»នាយថើបមាត់គេបន្ដិចដណ្ដប់ភួយឪ្យបានរៀបរយសម្លឹងមើលអ្នកគេងទាំងមិនដាច់ចិត្ត
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
