អូស្ត្រាលី
វិមាន រ៉ូវ៉ាលីន
«កូនត្រូវនាំប្រុសពៅត្រឡប់មកវិញណា!»អ្នកស្រីណាស៊ីក្រសោបដៃកូនប្រុសណែននិយាយទាំងត្រេកអរស្នាមញញឹមដែលបាត់បង់ជាច្រើនឆ្នាំក៏ត្រឡប់មកវិញម្ដងទៀត
« បាទអ្នកម៉ាក់!»
« ជេគរស់នៅទីនោះយ៉ាងមិចដែល?ប្អូនមានខ្វះខាតអីឬអត់?»លោកសាន់ត្រាសួរឡើងក្នុងចិត្តរំភើបពេលឮដំណឹងនេះ
« គេរស់នៅធម្មតាទេ! ពេលនេះគេជិតចូលឆ្នាំទី3ហើយ»
« ម៉ាក់ចង់ជួបគេណាស់»18ឆ្នាំដែលបាត់បង់កូនប្រុសជាទីស្រឡាញ់ក្នុងទ្រូងស្ទើតែប្រេះ ដេកនឹកកូនរាល់យប់រាល់ថ្ងៃមិនដែលនឹកស្មានថាកូននៅមានជីវិតឡើយ ឥឡូវនេះគាត់បានជួបគេម្ដងទៀតហើយ
« ខ្ញុំថាកុំទាន់អី! ជេគគេមិនទាន់ត្រៀមខ្លួនទេណាមួយគេមានការងារច្រើនទៀត»ជេយ៍បដិសេដ
« មិនអីទេម៉ាក់ចាំបាន»
« កូននិយាយជាមួយប៉ាចុះ ម៉ាក់ទៅធ្វើអាហារសិន»អ្នកស្រីក៏ដើរចេញទៅ
« កូនប្រុសគ្រួសាររ៉ូវ៉ាលី បានជីកកកាយរឿងក្ដីលោកផាកសារជាថ្មីបន្ទាប់ពីបញ្ចប់មក13ឆ្នាំទៅហើយ»ជេយ៍និយាយឡើងទៅកាន់លោកសាន់ត្រាដែលអង្គុយកាន់សំបុត្រមួយច្បាប់
« ប៉ាដឹងថាពួកគេនឹងសង្ស័យមកលើយើង»គ្រួសារទាំងពីរជាសត្រូវតជំនាន់រឿងអីដែលថាអ្នកខាងនោះមិនសង្ស័យមកលើគាត់
« លើកនេះមិនមែនស៊ុងហ៊ីឡើយ ជាស៊ុងហ៊ុនប្អូនភ្លោះរបស់គេ»នាយបង្ហាញរូបថតឪ្យលោកសាន់ត្រាមើលរូបស៊ុងហ៊ុនជាមួយស៊ុងហ៊ីឈរនិយាយគ្នា ពួកគេស្រួលចំណាំណាស់ការតែងខ្លួនគឺខុសគ្នាជេយ៍ស្គាល់ពួកគេតាំងពីក្មេងៗធ្លាប់រៀនជាមួយគ្នាផងដែល
« អាកូននិងមែន?»គាត់សើចបន្ដិច
« ស៊ុងហ៊ុនកាចសាហាវជាស៊ុងហ៊ី គេច្បាស់ជាមកសងសឹកយើងមិនខាន»កាលនៅរៀនស៊ុងហ៊ុនវាយគ្នារាល់ថ្ងៃសូម្បីនាយក៏ធ្លាប់វាយគ្នាជាមួយគេដែល
« បើវាសងសឹក! ប៉ាក៏មិនលាក់បាំងទៀតដែល»គាត់កាន់សំបុត្រណែនដៃ
« ពេលដែលវាមកប៉ានឹងប្រាប់ការពិតគ្រប់យ៉ាងទៅវាថា អ្នកណាជាសត្រូវពិតប្រាកដ»
_______
ប្រទេសកូរ៉េ
វិមាន រ៉ូវ៉ាលី
ស៊ុងហ៊ីអង្គុយលើសាឡុងសម្លឹងមុខប្អូនប្រុសដែលអង្គុយជក់បារីមិនឈប់អង្គុយមើលមុខគ្នាចង់មួយម៉ោងហើយអត់និយាយអីជក់តែបារីនាយឈឺក្បាលសឹងស្លាប់។
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
