ភាគ:20 លោកមិនចូលចិត្ត?

1.1K 113 0
                                        

ល្ងាច

ម៉ោង5:30នាទី

( កុំទុកចិត្តសត្រូវពេក)

« ខ្ញុំដឹងហើយ»

(ត្រូវចាំណាថាគ្រួសារ រ៉ូវ៉ាលីន ជាសត្រូវនឹងវាបើវាចាប់បានច្បាស់ជាមានរឿងធំ)

« ខ្ញុំនឹងប្រយ័ត្នខ្លួន»

( 2ខែទៀតបងទៅយកឯងមកវិញ)

« បាទបង»

បណ្ដាញត្រូវបានផ្ដាច់បន្ទាប់ពីឮសំឡេងឡាននៅខាងក្រៅ ជេគងាកទៅមើលក៏ឃើញថាជាស៊ុងហ៊ុនដើរចូលមកជាមួយថាក់ដូតាមពីក្រោយក្នុងដៃនាយមានថង់ដែលក្នុងនោះមានប្រអប់ពណ៍ទឹកសមុទ្ររលោងមួយ។

« អីគេនឹង?»គេទទួលព្រមទាំងសួរទៅនាយ
« បើកមើលទៅ»ស៊ុងហ៊ុនទៅអង្គុយលើសាឡុងជេគក៏តាមទៅអង្គុយជាមួយ
« សម្រាប់ឯង»គ្រាន់តែជេគបើកមកភ្លាមខ្សែរកបណ្ដោងឈ្មោះរបស់គេអក្សរJតូចដាំដោយត្បូងពណ៍ផ្កាឈូកតូចៗខ្សែរមានដាំពេជ្រមួយៗយ៉ាងស្រស់ស្អាត ចិញ្ចៀនត្បូងពណ៍ផ្កាឈូកសមល្មមនឹងដៃរបស់គេ
« លោកបានមកពីណា?»ជេគសម្លឹងមើលទាំងចំហរមាត់វាស្អាតខ្លាំងណាស់
« ថ្លៃពេកហើយ»គេងាកនិយាយបន្ដជាមួយនាយមិនហ៊ានប៉ះរបស់នេះឡើត
« រើសបានក្បែរធុងសម្រាម»នាយឆ្លើយហ្ហីៗជាហេតុធ្វើឪ្យជេគសម្លក់មុខថ្លែគ្រឺតណាស់
« នេះលោកទៅឆែកនៅធុងសម្រាមមែន?»
« ចៃដន្យដើរទាត់ក៏វាចេញមក»មាត់រឹងឆ្លើយដោយមិនមើលមុខជេគ
« បើចឹងខ្ញុំយកឪ្យស៊ុននូហើយ ព្រោះគេចូលចិត្តរបស់ចឹង»គេបិតប្រអប់ទុកដាក់ចូលចង់បំណងយកឪ្យមិត្តស៊ុងហ៊ុនងាកមើល
« វាជារបស់ឯង!»នាយទាញពីដៃគេបើកវាលើខ្សែរ-កដែរចាំងចង់ខ្វាក់ភ្នែកមកពាក់ឪ្យរាងតូច
« លោកផាក...»
« សមនឹងឯងណាស់»នាយថើបកញ្ជឹងកខ្ចីស្រូក្លិនក្រអូបរបស់គេ ជេគអៀនរឹងខ្លួនព្រោះនេះមិនមែននៅតែពីរនាក់ម៉ែដោះ ថាក់ដូឈរពេញនឹង
« ពាក់វាហាមដោះ! បើឯងហ៊ានដោះយើងនឹងមិនលើកលែងឪ្យដាច់ខាត»ចិញ្ចៀនដាំពេជ្យស៊កចូលដៃនាងខាងឆ្វេងស្រឡូនរបស់ជេគ អោនថើបលើចិញ្ចៀននោះ
« នេះបើមានអ្នកឃើញពួកគេច្បាស់ជាគិតថាខ្ញុំមានតាចិញ្ចើមហើយ»
« ប្រាប់គេ! ស៊ុងហ៊ុន រ៉ូវ៉ាលី ជាអ្នកទិញឪ្យទៅ»
« ចឹង!»
« មិនអរគុណទេ?»
« អរគុណលោកផាក...»ជេគលើដៃសំពះដាក់លើទ្រូងនាយកាយវិការម្ញិកម្ញ៉ក់ដាក់នាយ គេញញឹមសម្លឹងមុខចិញ្ចៀន
« កុំធ្វើចរិកចឹង!»
« លោកមិនចូលចិត្ត?»
« ប្រយ័ត្នយើងអុកឯងនៅកណ្ដាលវិមាន»នាយខាំមាត់ដាក់ជេគស៊កដៃអោបចង្កេះរបស់ជេគ អោនថើបថ្ពាល់គេ
« កុំដៃរវាមពេក»ជេគវាយដៃមួយទំហឹង សម្លក់មុខគ្រឺតណាស់ខ្នាញ់ចរិកច្រឡើមបើសចង់តែខាំឪ្យដាច់មុខសង្ហារនេះតើ
« វារវាមចង់ប៉ះសាច់ក្មេង»នាយបន្ដញ៉ោះជេគទៀត
« ប្រយ័ត្នក្មេងកាច់បាក់ដៃ»
« បើបាក់មានអីរុក?»សម្ដីនាយធ្វើឪ្យអ្នកបម្រើដែលឈរក្បែរនោះទប់សើចតែម្ដង លោកម្ចាស់ចេះនិយាយច្រើនពីពេលណា? និយាយច្រើនហើយតែទាំងនៅញ៉ោះអាល្អិតនឹងមុខទៀត
« ខ្ញុំឈប់និយាយជាមួយលោកហើយ»ជេគងាកមុខចេញបម្រុងងើបទៅបន្ទប់តែរាងក្រាស់ចាប់ទាញមកវិញ
« សឺតតត»ថើបរួចក៏ឡើងទៅបន្ទប់បាត់

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now