ព្រឹកថ្មី
នៅក្នុងបន្ទប់ធំទូលាយដែលមានមនុស្សពីរនាក់កំពុងគេងអោបគ្នាស្អិតរមួតបេះមិនចេញដោយជេគកើយដៃស៊ុងហ៊ុននាយអោបគេជាប់ជ្រប់នឹងកញ្ចឹង-កជេគ។
ស៊ុងហ៊ុនបើកភ្នែកឡើងដោយមានការរំខានពីពន្លឺព្រះអាទិត្យនាយសន្សឹមៗបើកឡើងមកក៏ឃើញមុខមនុស្សស្អាតគេងក្បែរមុខស្លូតៗគួរឪ្យស្រឡាញ់។
« ចង់ឪ្យយើងស៊ីឯងកាត់ព្រឹកមែនទេ?»នាយពោលឡើងដោយគ្រឺតខ្នាញ់ចង់បានស៊ីដៃលូកទាញថ្ពាល់ប៉ោងៗទន់ៗលេង
« ល្មមងើបបានហើយ!»នាយដាស់គេតិចៗ
« សុំ10នាទីទៀត ងងុយណាស់»បបូរមាត់ពេបតិចៗតវ៉ាមិនព្រមងើបធ្វើឪ្យនាយអត់ទ្រាំមិនបានក៏ថើបបឺតសាច់បបូរមាត់នោះខាំជញ្ជក់ឡើងហើម
« ងើបបានឬនៅ?»អស់ពីថើបក៏អោបចង្កេះគេជាប់
« នៅទេ!»
« យើងរំលោភហើយណា!»ជេគស្ទុះគេចខ្លួនចេញពីក្រញាំចចកយ៉ាងលឿនគេចខ្លួនអង្គុយចុងគ្រែ
« កុំ...កុំណា»ដៃលើកហាមនាយខិតខ្លួនទៅក្រោយកាលបើឃើញនាយដៃតែវារមកជិត
« ចំណីដល់មាត់ហើយ អ្នកណាមិនស៊ីនោះ»ទឹកមុខនាយដូចមនុស្សរោគចិត្តវារគើមៗរហូត....
« អួយយយ»ជេគធ្លាក់ពីលើគ្រែដេកលើការ៉ូមួយទំហឹងសឹងបាក់ឆ្អឹងខ្នង គេស្រែកដោយភាពឈឺចាប់ឡើងចេញយំ
« យ៉ាងមិចទៅហើយ?»នាយរហ័សចុះមកលើកគេឡើងឪ្យអង្គុយលើគ្រែថ្នមៗ
« អ្ហឹក...ឈឺ...ណាស់»ខ្ទប់មុខនឹងទ្រូងហាប់ណែនស្រែកយំព្រោះឈឺចង្កេះខ្លាំងបាក់ហើយទេដឹង
« ចាំយើងមើលឪ្យ»នាយលាត់អាវឡើងមើលចង្កេះនឹងឈ្លីវាតិចៗ ក្មេងខ្លះក៏ស្ងាត់មាត់យំតែសង្ងំក្នុងទ្រូងនាយ
« ងើបឡើងងូតទឹក ចាំយើងយកប្រេងមករឹតឪ្យបន្ដទៀត»
« ងើបអត់រួច»រំអួយខ្លាំង
ទីបំផុតក៏ត្រូវនាយនាំមកងូតទឹកដោយដាក់គេផ្អែកនឹងទ្រូងនាយ ជេគអផនមុខក្រហមទុំដៃរបស់ស៊ុងហ៊ុនលូកលិចលូកកើតឡើងគេរឹងខ្លួនអស់។
« ថ្ងៃខ្ញុំសម្រាក អញ្ចឹងហើយខ្ញុំសុំទៅកាស៊ីណូជាមួយផង»
« មិនបាច់ទៅទេ!»នាយមុខស្មើមិនចង់ឪ្យទៅ លើកដៃមកកើយ
« តែនៅវិមានទំនេរដដែលនិង»
« ចង់ទៅធ្វើស្អី?»នាយជ្រួញចិញ្ចើមមិនពេញចិត្ត
« គឺចង់ទៅ...មើលនឹងណា»គេច្បួញមាត់ធ្វើភ្នែកម៉ក់ៗដូចកូនឆ្កែ
« យើងមិនចង់ឲ្យទៅ នៅទីនេះមានតែពួកមនុស្សញៀនល្បែង»អត់ល្អហេ៎ស
« តែខ្ញុំចង់ទៅពិតមែនណា!»គេងាកសម្លឹងមុខនាយចំក្រសោបមុខនាយ
« ក្រែងឈឺចង្កេះ?»
« បាត់ហើយ អាចដើរបាន»ល្បិចមិនណយទេ
« បើបាត់ហើយ.......យើងឲ្យទៅ...តែមានអ្វីដោះដូរ»នាយញញឹមគួចមាត់សម្លឹងមុខក្មេងលើភ្លៅ
« អ្វីទៅ?»
« គឺ......បម្រើយើង»នាយអោនខ្សឹបក្បែរត្រចៀករបស់គេថើបកញ្ចឹង-កសរខ្ចីអូសដល់ថ្ពាល់
« ឥឡូវមែនទេ?»
« ពេលទៅដល់កាស៊ីណូ»
_______
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
