ពេលយប់
យប់នេះក៏ដូចយប់រាល់ដងជេគរៀបចំសម្អាតខ្លួនរួចក៏ត្រៀមខ្លួនក្នុងការចូលគេហើយក៏មិនភ្លេចញ៉ាំទឹកដែលនៅក្បាលគ្រែដើម្បីបន្សើមបំពង់កដូចគ្នា 3នាទីមិនទាន់ជេគក៏គេងលក់ដូចសន្លប់ធ្វើឲ្យអ្នកដែលកំពុងបំបាំងកាយជាយូបានបង្ហាញខ្លួន ដើរមកគ្រែហើយសម្លឹងកាយស្ដើងមួយសន្ទុះមុននិងឡើងគេងឱបជាមួយ
សុងហ៊ុនឱបផង ថើបផង ខាំផង នឹកខឹងនិងរឿងកាលពីថ្ងៃមិញដែលជេគឲ្យប្រុសផ្សេងចាប់ដៃចាប់ជើង ធ្វើឲ្យគេស្ទើរទ្រាំមិនបានស៊ឹងតែចាប់ប្រុសនោះបោកចម្បាប់ឥ្យណាណីទេ
"ថ្ងៃក្រោយមិនឲ្យអ្នកណាមកប៉ះទៀតទេ ចាំមើលបើអូនឲ្យគេប៉ះបងនិងរំលោភអូនទាំងសន្លប់មិនខាន!"
ថាហើយសុងហ៊ុនក៏ឈ្មុលមុខចូលប្រលោះកជេគស្រូបយកក្លិនដ៏ក្រអូបឈ្ងុយរបស់ជេគចូលឲ្យពេញក៏មិនភ្លេចបន្សល់ទុកនូវស្នាមខាំក្រហមមួយដូចគ្នា
ពេលព្រឹកព្រលឹមសុងហ៊ុនក៏ងើបទៅមុនជេគដូចរាល់ដង សុងហ៊ុនថ្ងៃនេះធម្មតាទេតែអ្វីដែលមិនធម្មតាគឺជេគព្រោះ....
"អាយៗៗៗៗៗ!!!!!"
"លោកប្រុស លោកប្រុសមានរឿងអី"សេមរត់មកទាំងត្រហត្រហប សួរម្ចាស់ប្រុសព្រោះជេគស្រែកឆោឡោទាំងព្រលឹម
"សេម...យើងគិតថា...ទីនេះ...ទីនេះ...មាន..មានខ្មោច..."
ខ្មោច?
គ្រាន់តែខ្មោចសេមលោតភ្លាមមកឈរជិតជេគទាំងទឹកមុខស្លេក
"មិច...មិច...លោកប្រុសច្បាស់ម្លេះ?"សេម
"ព្រោះ...ឯងមើលចុះស្នាមមួយនេះស្រាប់តែមកនៅលើកយើងទាំងដែលយើងគេងតែម្នាក់ឯង...ឯង...គិតថា...ជាអ្វីទៅ"ជេគនិយាយទាំទ្រដិតៗភ័យៗ
"ខ្ញុំលឺមកថាទីនេះជាកន្លែងបុរាណយូរមកហើយ...វាប្រហែលជា..."
អ្នកទាំងពីរមើលមុខគ្នាក៏លែងមាត់កហើយដើរចុះទៅក្រោមទាំងក្នុងចិត្តបនម៉ែបនឪអស់ហើយ
ថ្ងៃនេះក៏ដូចរាល់ដងតែមិនដូចរាល់ដងព្រោះម្ចាស់ហាងមើលទៅភ័យៗធ្វើការចាប់នេះក៏ខុសចាប់នោះក៏ខុស ក្រោមក្រសែបុរសសង្ហាកំពុងអង្គុយមើលពីក្នុងឡានទាំងស្នាមញញឹមជាប់មាត់ព្រោះគេអាចស្មានដឹងថាជេគកំពុងគិតអី
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
