5:30 AM
មេឃភ្លឺស្រាងៗ និងអាកាសធាតុដ៏ត្រជាក់ធ្វើឱ្យជេគមិនចង់ក្រោកពីគ្រែទាល់តែសោះ។ នាយស្រវាងឱបកាយមាំទើបដឹងថាខ្លួននាយនិងខ្លួនគេមានសម្លៀកបំពាក់ស្ដើងទាំងគូរ។ ជេគក៏ងើបទៅរកទូខោអាវដើម្បីយកអាវក្រាស់មួយសម្រាប់មកស្លៀកពាក់ឲ្យគេពេលគេកំពុងគេ។តាមពិតគេភ្ញាក់យូរហើយភ្ញាក់តាំងពីពេលដែលជេគមិនទាន់ភ្ញាក់ទៀតឯណោះតែគេមិនងើបព្រោះចង់គេងអោបកាយតូច រួចពេលជេគប្រាសខ្លួនមកគេងក្បែរវិញ សុងហ៊ុនក៏បន្លឺសំឡេងគ្រលតិចៗ
"ព្រឹកនេះយើងមិនចង់ផឹកតែទេ យើងចង់បានទឹកក្រូច"
ជេគភ្ញាក់ព្រឺតហើយរហ័សក្រោកអង្គុយឆ្ងក់មើលទៅគេទាំងឆ្ងល់។
"ម៉េចក៏សុខៗបងស្រាប់តែចង់ផឹកទឹកក្រូចជំនួសឱ្យតែក្ដៅៗ?"
"យើងលឺថាមានក្រូចជាច្រើនដាក់ក្លាសេក្នុងទូរទឹកកក យ៉ាងម៉េច? ខ្ជិលច្របាច់ក្រូច?"
"អត់ទេ! អូនមិនខ្ជិលទេ អូនទៅធ្វើឥឡូវនេះ!" ជេគបម្រុងនឹងចុះពីគ្រែតែចុះមិនរួចព្រោះដៃមួយគូក្រសោបឱបចង្កេះនាងពីក្រោយយ៉ាងណែនបាត់ទៅហើយ។
"បង!"
"មេឃមិនទាន់ភ្លឺទេ"
ខ្យល់ដណ្ដើមក្ដៅៗភាយប៉ះដើមកនាយ។ នាយតូចឡើងព្រឺសម្បុរខ្ញាកៗព្រោះនាយមិនធ្លាប់ទទួលបានការឱបពីគេទាំងព្រឹកព្រលឹមបែបនេះឡើយ។សុងហ៊ុនចាប់ផ្ដួលនាយឱ្យគេងសារជាថ្មីដោយមានគេងឱបយ៉ាងណែន។
"បង! អូនត្រូវទៅច្របាច់ក្រូចឱ្យបង"
"បន្តិចទៀតចាំក្រោកក៏មិនយឺតពេលដែរ"
"តែបង..."
"ថ្ងៃនេះយើងត្រូវទៅមើលការងារនៅទីស្នាក់ការ"
"តែថ្ងៃមេឃត្រជាក់ណាស់ បងមិនគួរទៅពេលនេះទេ ណាមួយក្រែងលធ្វើឲ្យជើងបងស្ពឹកថែមទៀតទៅ?"
"យើងចង់ទៅពិនិត្យការងារ"
"ម្សិលមិញបងទៅហើយតើ"ជេគប្រឹងរកហេតុផងដើម្បីកុំឲ្យគេទៅថ្ងៃនេះព្រោះអាកាសធាតុថ្ងៃនេះចុះត្រជាក់គេខ្លាចរាងក្រាស់ឈឺ
ŞİMDİ OKUDUĞUN
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romantizmរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
