ភាគ38:អូនលាហើយ...

377 65 23
                                        

(កូនប៉ា...) សុងហ៊ុនសម្លឹងមើលពោះរបស់ជេគ គេចង់យកដៃទៅស្ទាបនៅត្រង់នោះ តែ...

“លោកប្រុស!!”

សុងហ៊ុនជូតទឹកភ្នែករលីងរលោងចេញយ៉ាងរហ័សមុននឹងងាកក្រោយ។

“មានការអី?”

“យន្ដហោះដែលអ្នកនាងអេលីស និងកូនៗជិះ ត្រូវបានភារវរប្លន់ យន្ដហោះនោះពេលនេះបាត់ដំណឹងហើយ វាត្រូវបានគេសង្ស័យថាបានធ្លាក់នៅតំបន់ភ្នំ”

ឌាំង!!

ពេលនេះទុក្ខជាន់ទុក្ខហើយ...

“អ្នកណាជាអ្នកធ្វើ?”

“ប្រហែលជាពួក Fox”

Fox? ក្រុមដែលអង្គភាពចចកស្វែករកអន្តើ!

សុងហ៊ុនងាកមើលអ្នកម៉ាក់ដែលទើបតែបាត់បង់កូន មុននឹង...

ជុប!

គេឱនថើបថ្ងាស់ជេគមួយខ្សឺតមួយនឹងចេញទៅជួយរកបងស្រីនិងក្មួយៗ។

នៅពេលដែលស្វាមីចេញទៅបាត់ ជេគក៏បើកភ្នែកឡើង។ កែវភ្នែករបស់នាយពោរពេញទៅដោយក្ដីឈឺចាប់និងទុក្ខវេទនា។

“លោកប្រុស លោកប្រុសតូចដឹងខ្លួនហើយមែនទេ? លោកប្រុសធំទើបតែចេញទៅមុននេះទេ”

“...” ជេគមិននិយាយអ្វីទាំងអស់ តែព្រះអើយ! ទឹកភ្នែករបស់នាយស្រក់ហូរមិនឈប់ឡើយ គឺហូរជំនួសការឈឺចាប់ដែលនាយមិនអាចនិយាយចេញមកបាន។

“លោកប្រុសតូច... អ្ហឺ...” សេមលុតជង្គង់ទ្រហោរយំទាំងបេះដូងខ្ទិចខ្ទាំ។ សភាពរបស់ជេគនៅពេលប្រៀបដូចជាមនុស្សស្លាប់យ៉ាងអ៊ីចឹង។

ថ្ងៃបន្ទាប់...

ការរុករកយន្ដហោះ និងជនរងគ្រោះនៅតែបន្តដំណើរការទៅយ៉ាងសស្រាក់សស្រាំ។ សុងហ៊ុននិងជុងហានញាប់ដៃញាប់ជើងស្វែងរកមនុស្សដូចគ្នា តែធ្វើការរៀងខ្លួន មិនឡូកឡំជាមួយគ្នាឡើយ ព្រោះពួកគេទាំង២ក្រុមនៅជាសត្រូវស៊ីសាច់ហុតឈាមគ្នានៅឡើយទេ។ ជុងហានស្វែងរកតាមវិធីរបស់គេ សុងហ៊ុនក៏មានវិធីរបស់គេ។

10AM

“លោកប្រុស មានដំណឹងហើយ!”

“រកទីតាំងឃើញទេ?”

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលTahanan ng mga kuwento. Tumuklas ngayon