ភាគ33:រត់ចេញ...

334 62 22
                                        

"អ្ហឺ... អូនងងុយគេងហើយ... អ្ហឺ..." សំឡេងយំ សំឡេងទួញសោកមិនបានឮដល់កូនៗដែលកំពុងតែគេងឡើយ។ ពួកគេកំពុងតែគេងហាក់ដូចជាកំពុងតែមានសុបិនដ៏ល្អមួយ។

តុ! តុ!

ស៊ូលីប្រឹងងើបពីពូកទាំងមមីមមាយ ឯភ្នែកក៏បើកមិនទាន់រួច។ នាងតូចដើរទៅបើកទ្វារទាំងមាត់ស្ងាបម្ហបៗ...

"ហ៊ឹម? ប៉ាប៉ា ប៉ាប៉ាមកធ្វើអី?"

"ឯណាប៉ាតូចកូន?"

"ប៉ាតូចនៅ..." ស៊ូលីចង្អុលទៅពូកតែឃើញតែបងប្រុស មិនឃើញមានជេគឡើយ។

"ហ៊ឹម? ប៉ាប៉ាតូចទៅណាបាត់ហើយ?"

ពេលនោះមីនហូក៏ភ្ញាក់ល្មម។ គេក្រោកឡើងមិនឃើញជេគក៏ចុះពីគ្រែភ្លេត។ តែពេលនោះ សុងហ៊ុនបានដើរដល់ទ្វារបន្ទប់ផ្ទាល់ខ្លួនរបស់គេរួចទៅហើយ។

"ជេគ!"

ពេលនោះមីនហូក៏ប្រើក្រយ៉ៅដៃរបស់គេដើម្បីដោះសោរបន្ទប់។

តឺត! តឺត!

ក្ដុក!!

បេះដូងរបស់របស់ក្មេងៗសឹងតែធ្លាក់ដល់ដីពេលឃើញជេគគេងនៅលើគ្រែ ឯដៃយោលចុះយោលឡើង។

"ប៉ាប៉ា!! ប៉ាប៉ា!!"

មន្ទីរពេទ្យ...

ស៊ូលីអង្គុយយំឱបដៃជេគ ទោះជាលោកប៉ាធំលួងយ៉ាងម៉េចក៏មិនបាត់។

"ប៉ាតូចកូនលែងអីហើយ"

"អ្ហឹក! លីលីវិះតែបាត់បង់ប៉ាតូច សំណាងហើយដែលមីនមីនដាក់ Password ម៉ាស៊ីននោះ"

នាងតូចយំទាល់តែគេងលក់នៅក្បែរជេគ។ នាងនិងបងប្រុសរួមទាំងសុងហ៊ុន ពួកគេម្នាក់ៗស្ថិតក្នុងសម្លៀកបំពាក់គេងយប់នៅឡើយ។

ខណៈនោះ មីនហូក៏ឡើងគេងលើគ្រែឱបប៉ាតូចគេយ៉ាងណែន។

"ប៉ាមានតែឱកាសនេះទេ" គេចោលប្រស្នាមួយហើយក៏បិទភ្នែកសង្ងំគេងបាត់ទៅ។

សុងហ៊ុនងឿងឆ្ងល់ជាខ្លាំងនឹងអ្វីដែលកូននិយាយ។ គេយកភួយមកដណ្ដប់ឱ្យកូន មុននឹងចេញទៅក្រៅជួបជូន។

"យ៉ាងម៉េចហើយ?"

"ម៉ាស៊ីននោះ ខ្ញុំយកចេញពីអ្នកប្រុសតូចហើយ ពេលនេះកំពុងបញ្ជូនទៅអង្គភាពចចកវិញ មិននឹកស្មានថាអ្នកប្រុសអាចលួចយកទិន្នន័យម៉ាស៊ីននោះ ហើយអភិវឌ្ឍបន្ថែមបានល្អយ៉ាងនេះទាល់តែសោះ ដែលសំខាន់ច្រើនឆ្នាំយ៉ាងនេះ នៅតែគ្មានអ្នកសង្ស័យទៀត"

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now