"ទៅចុះញ៉ិញ៉ក់បែបនេះមកពីណាហាស?"
ជេគឱនមុខចុះ ក៏ត្រូវទទួលពិន័យដោយត្រូវគេថើបឡើងសឹងតែស្លេកអស់។
"បងហ៊ុន..."
សុងហ៊ុនថើបប្រពន្ធអស់ចិត្ត គេបិទភ្លើងឡើងងងឹតអស់ ហើយឲ្យជេគជួយឲ្យឡើងគ្រែទើបក្រសោបនាយមកឱបមកម្ដង។
"អានរឿងអី?"
"អូនអានរឿង ប្រពន្ធសម្អប់ ខាលៀន ស្អប់ប្រពន្ធរបស់គេខ្លាំងណាស់ តែគេមិនព្រមលែងលះនាងទាល់តែសោះទោះជានាងស្នើសុំយ៉ាងណាក៏ដោយ"
"ឯងគិតថាមានអ្វីនៅក្នុងគំនិតរបស់ខាលៀន?"
"គេគ្រាន់តែចង់ឈ្នះ"
"មនុស្សប្រុសមិនក្រសោបរបស់ដែលគេមិនត្រូវការនោះទេ"
"អ៊ីចឹងប្រពន្ធរបស់គេមានប្រយោជន៍ចំពោះគេ?"
"យើងម៉េចនឹងដឹងទៅ?" គេច្បិចចុងច្រមុះជេគថ្នមៗ។
"..." ជេគច្បូញមាត់ស្រួចហើយនឹកទៅដល់តួអង្គក្នុងរឿងដែលនាយនិយាយមុននេះ។ នាយនឹកគិតរហូតទាល់តែគេងលក់ក្នុងរង្វង់ដៃសុងហ៊ុន។
"រាត្រីសួស្ដី"
ល្ងាចថ្ងៃបន្ទាប់ 6:00PM
"លោកប្រុសតូច មិនល្អទេដឹង? ពួកយើងគួរតែត្រឡប់ទៅវិញទៅ" សេមដើរតាមជេគចូលទៅក្នុងហ្វូងមនុស្សទាំងស្លុតចិត្ត ព្រោះទីនេះមានមនុស្សច្រើនជាអនេកតែម្ដង។
"កុំបាមរ្ភអី មីននិងលីលី បន្តគេងជាមួយលោកពូលោកពូតូចរបស់ពួកគេ ២ ៣ យប់ទៀត ឯបងហ៊ុនថ្ងៃនេះមិនមកផ្ទះទេ គាត់ទៅពិធីជប់លៀងបាត់ហើយ"
"លោកប្រុសតូច តែបើត្រូវលោកប្រុសធំចាប់បានមិនល្អទេណា៎"
"គ្មានអ្នកណាចាប់បានទេ ឯងកុំបារម្ភហួសហេតុពេកបានទេ?" ជេគកាន់ដៃសេមយ៉ាងជាប់ហើយដើរទៅមើលនេះមើលនោះបន្ត។
នេះជាថ្ងៃចុងក្រោយនៃការតាំងពិពណ៍។ នាយសប្បាយចិត្តណាស់ ព្រោះនៅក្នុងនេះមានដាក់លក់របស់ចម្រុះតែម្ដង មានទាំងសៀវភៅល្បីៗ អាហារតំបន់ផ្សេងៗ ឧបករណ៍វិទ្យាសាស្ត្រដែលលជារបកគំហើញថ្មីៗ គ្រឿងសំអាង សម្លៀកបំពាក់ប្លែកៗ វ៉ាវ! មានគ្រប់យ៉ាងទាំងអស់។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
