"បំបាត់ផុសតាងអី?"
"គឺ...គឺម្សិលមិញលីលីលួចយក laptop ប៉ាធំយកទៅសាលា...ព្រោះសង្ឃឹមថាប៉ាធំនិងទៅ"
ជេគដកដង្ហើមទាំងនឿយចិត្ត នាយដឹងថាកូនៗរបស់នាយចង់ឲ្យប៉ាធំរបស់គេមានពេលវេលា មានការយកចិត្តទុកដាក់លើពួកគេខ្លះព្រោះជារឿយៗសុងហ៊ុនមិនដែលបង្ហាញក្ដីស្រឡាញ់ក្នុងនាមជាឪពុកទៅកាន់ពួកគេឡើយ...
ពួកគេអន់ចិត្តគ្រាន់តែមិនដឹងត្រូវប្រាប់បែបណា...
"ប៉ាកូនដឹងរឿងឬនៅ?"
"ប្រហែលនៅទេ..."
"ចាំប៉ាអ្នកយកទៅ"
"តែប៉ាតូច...ប៉ាធំអាចនិងស្ដីបន្ទោសដល់ប៉ាតូចបានណា..."
"ប៉ាដឹងថាធ្វើយ៉ាងមិចហើយ...ប៉ុន្តែកូនត្រូវតែសន្យាថាឈប់ធ្វើបែបនេះទៀតយល់ទេ?"
"ចា៎ស...លីលីយល់ហើយ..."
"មីន មើលប្អូនផងណាកូនកុំឲ្យប្អូនធ្វើបែបទៀត"
"បាទ"
ឈូ!!!
សំឡេងទឹកហូរក្នុងបន្ទប់ទឹកនៅតែហូរ ជេគឆ្លៀតឱកាសសុងហ៊ុន មិនទាន់ចេញពីបន្ទប់ទឹក៏យក laptop របស់គេយកទៅទុកនៅកន្លែងដើមវិញ បន្ទាប់មកទ្វារបន្ទប់ទឹកក៏បើកឡើងមកបង្ហាញឲ្យឃើញរាងក្រាស់អង្គុយលើរទេះរុញដោយទឹកមុខស្មើធេងដោយមានជូនជាអ្នករុញរទេះធ្វើមុខជូរហួញ គេទើបតែត្រូវសុងហ៊ុនស្ដីឲ្យរឿងការងារអារម្មណ៍របស់គេមិនសូវល្អ ដូចនេះជូនទៅឆ្វេងក៏ខុស ទៅស្ដាំក៏ខុស ខុសរហូត...
"បង...ចាំអូនស្លៀកពាក់ឲ្យបង...បងជូនអាចទៅធ្វើការវិញបាន" ជូនងក់ក្បាលយល់ស្ថានការណ៍ក៏រហ័សចេញពីបន្ទប់យ៉ាងលឿនចំណែកសុងហ៊ុនមិនមាត់ តែក៏ព្រមឲ្យរាងស្ដើងស្លៀកពាក់ឲ្យគេយ៉ាងស្ងៀមស្ងាត់
"ថ្ងៃនេះកូនៗមិនទៅសាលាទេព្រោះមានពិធីបុណ្យជាតិ"
"ហ៊ឹម..."
ក្រោយអាហារថ្ងៃត្រង់
មីនហូ អង្គុយអានសៀភៅនៅក្នុងបន្ទប់ឯកូនពៅកំពុងតែឱបសៀវភៅចុះជណ្ដើរតេះតះមករកលោកប៉ាធំដែលកំពុងតែអង្គុយពិនិត្យការងារខ្លះៗកំដរភាពអផ្សុក ដោយមានជេគអង្គុយចាក់សម្លៀកបំពាក់នៅសាឡុងមួយទៀត។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
