...
តើគេទន់ជ្រាយណាស់មែនទេ? មែន! គេទន់ជ្រាយហើយ ទន់ជ្រាយព្រោះបាត់បង់ជេគ...
“បងស្រលាញ់អូន... បងស្រលាញ់អូនខ្លាំងណាស់ លើកលែងទោសឱ្យបងផង...”
“...” លើកនេះគឺជាជេគដែលស្ងៀមមិនតប។ នាយគេងលក់លើកនេះ នាយគេងយូរណាស់។
“តើឱ្យបងបកស្រាយប្រាប់មីននិងលីលីបែបណាទៅ? ពួកគេមិនអាចរស់ដោយគ្មានអូនទេ...” គេក្រស្រោបដៃជេគហើយជ្រុបមុខចុះខ្សឹកខ្សួលយ៉ាងវេទនា។ គេឈឺចាប់ណាស់ ការឈឺចាប់នេះមែនទេដែលជេគធ្លាប់ជួបប្រទះ? ហេតុអីកន្លងមកគេតែងតែមិនចាប់អារម្មណ៍នឹងនាយ?
សុងហ៊ុនឡើងគ្រែ គេងឱបសពភរិយាទាំងឈឺពឺតពេញបេះដូង។ ហេតុអីគេមិនស្រលាញ់ជេគលឿនជាងនេះ? ហេតុអីទើបតែស្រលាញ់នៅពេលនេះ?
“តើបងធ្វើដូច្នេះទើបអាចបានអូនត្រឡប់មកវិញ?”
ខណៈនោះ សេមនិងជូនក៏បើកទ្វារចូលមក។
“អ្នកប្រុស មានមនុស្សម្នាក់ចង់ជួប”
សុងហ៊ុនងាកទៅទ្វារស្រាប់តែឃើញមនុស្សម្នាក់ដែលគេខានឃើញអស់ពេលជាយូរ។
“អេណីស៍...”
អេណីស៍ ឌីហ្វីនឌ័រ កូនស្រីពៅនៃត្រកូលឌីហ្វីនឌ័រដែលបណ្ដែតជីវិតនៅលើដែនដីអាស៊ីអស់ជាច្រើនឆ្នាំ។ នាងមកជួបសុងហ៊ុនជាមួយក្មេងស្រីតូចដ៏គួរឱ្យស្រលាញ់ម្នាក់...
បន្តិចក្រោយមក...
អ្នកទាំង២បានមកនិយាយគ្នានៅខាងក្រៅបន្ទប់ដោយទុកឱ្យសេមនិងជូនជាអ្នកមើលថែក្មេងជំនួស។
“មុននេះសេមបាននិយាយដំណើរដើមទងប្រាប់ខ្ញុំអស់ហើយ បងមិនអីទេមែនទេ?”
“បងមិនអីទេ” មាត់គេនិយាយថាមិនអីតែគេបែរជាអង្គុយចុះទាំងហត់នឿយ។
“ឱ្យខ្ញុំសាកល្បងជួយបងជេគទៅ”
“គេមិនចង់រស់ក្បែរបងទៀតទេ” គេឱនមុខចុះស្រក់ទឹកភ្នែកតក់ៗ។
ណេនីស៍អាណិតគេខ្លោចចិត្ត។ សុងហ៊ុន និងថេយ៉ុន ស្និតស្នាលនឹងបងប្រុសរបស់នាងណាស់ ពួកគេអាយុខុសគ្នាបន្តិចបន្តួច តែមានចរិតស្រដៀងគ្នា ផ្នត់គំនិតក៏ប្រហាក់ប្រហែលគ្នាអាចចុះសម្រុងគ្នាយ៉ាងនឹកស្មានមិនដល់។ គ្រួសារទាំង៣រាប់អានគ្នាដូចមិត្តស្លាប់រស់ កូនៗក៏មានទំនាក់ទំនងល្អរាប់អានគ្នាដូចបងប្អូនដែរ។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
