ភាគ6: យើងល្អនិងប្រពន្ធយើង.

486 56 6
                                        

ក្រោយអាហារពេលល្ងាចចប់...

ជេគឈរនៅមាត់ទ្វារធំនៃវិមានដើម្បីជូនដំណើរដល់ភ្ញៀវពីររូបដែលជិតនិងត្រលប់ទៅវិមានរបស់គេពួកគេវិញ

"ធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសុវត្ថិណា..."ជេគនិយាយដោយញញឹមស្រទន់ធ្វើឲ្យបេះដូងអ្នកខ្លះស្ទើរធ្លាយចេញមកក្រៅហើយ...

"បាទបងជេគ..."នីគីនិយាយតបទាំងនៅស្រណោះបន្តិចបន្តួច ព្រោះបងប្អូនជីដូនមួយពួកគេនេះមិនសូវបានជួបគ្នាដូចមុន ថ្វីបើបានជួបតិចប៉ុន្តែក៏សប្បាយចិត្តនូវពេលវេលាដែលបានចំណាយ...គ្រប់យ៉ាងមកពីគេគោរព និងស្រឡាញ់ជេគប្រៀបដូចបងបង្កើតរបស់គេម្នាក់ដែល។

"ចំាបងឧស្សាហ៍មកលេងណា" ហ៊ីស៊ឹងនិយាយទៅកាន់ជេគ តាមពិតគេចង់យកនាយតូចទៅនៅជាមួយគេវិញណាស់ប៉ុន្តែ...នាយពេលនេះមិនមែនជាជេគដែលគេត្រូវថ្នាក់ថ្នមដូចពីមុនទេ...នាយមានអ្នកថ្នាក់ថ្នមហើយក៏មានស្វាមីរួចដែល

"បាទ..."

ថាហើយពួកគេក៏ចូលទៅក្នុងឡាន ហើយឡានក៏បរចេញក្រៅវិមានបាត់ទៅ ជេគក៏ដើរចូលទៅក្នុងផ្ទះសំដៅទៅបន្ទប់ធំវិញ។

ក្នុងបន្ទប់

ជេគបើកទ្វាចូលទៅក៏ឃើញសុងហ៊ុនអង្គុយលើរទេះ ដៃកាន់laptop ច្បាស់ណាគេកុំពុងពិនិត្យការងារមួយចំនួន។សុងហ៊ុនមិនត្រឹមតែជាឧត្ដមសេនីយ៍ប៉ុណ្ណោះទេ គេក៏ជាអ្នកជំនួញលាក់មុខដ៏ល្បីល្បាញដូចគ្នា។រយៈពេលប៉ុន្មានខែដែលគេមិនអាចដើរបានហើយក៏សម្រាកពីការងាររាជការដែលនោះ គេបានធ្វើឲ្យជំនួញក្នុងប្រទេសផ្អៀងមួយជំហៀងបាត់ទៅហើយមិនត្រឹមតែក្នុងប្រទេសកូរ៉េទេ សូម្បីតែនៅក្រៅប្រទេសដូចជា អាមេរិក បារាំង អ៊ីតាលីក៏គេធ្វើឲ្យរង្គើបានដែល គេគ្រប់គ្នាស្គាល់ថានាយពូកែប៉ុន្តែគ្រប់គ្នាមិនដែលដឹងអំពីជីវិតគ្រួសាររបស់គេទេគេដឹងត្រឹមថា សុងហ៊ុនបានរៀបការជាមួយក្មួយរបស់ឧត្ដមសេនីធំ ចន ជុងហ្គុកហើយមានកូនភ្លោះពីនាក់ ប៉ុន្តែគេមិនដែលឃើញមុខឬបានស្គាល់ថាជីវិតគ្រួសារគេបែបណាទេ គ្រប់យ៉ាងនៃជីវិតរបស់គេគឺ private ទាំងអស់។

"បង...បងចង់ងូតទឹកទេ?អូនទៅត្រៀមទឹកឲ្យ"
ជេគសួរទៅកាន់រាងក្រាស់ដោយឬកពាទន់ភ្លន់។សុងហ៊ុនមិនមាត់ ប៉ុន្តែងក់ក្បាលជាចម្លើយទើបជេគរហ័សចូលបន្ទប់ទឹកដើម្បីត្រៀមទឹកឲ្យគេទុកត្រាំ។ក្នុងទឹកត្រាំនោះមិនមែនមានតែប្រេងក្រអូបប៉ុណ្ណោះទេ ប៉ុន្តែមានលាយជាមួយនិងថ្នាំដ៏ទៃទៀតដូចជា ថ្នាំម្រួលសសៃរជើងនិងដងខ្លួនជាដើមដើម្បីជំនួយដល់ជើងសុងហ៊ុនឲ្យបានប្រសើរឡើងវិញ។ក្រោយពីរៀបទឹករួចជេគក៏ដើរចេញមកក្រៅបន្ទប់ទឹកដើម្បីរៀបចំរបស់ផ្សេងៗសម្រាប់ស្វាមីដើម្បីងាយស្រួល។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now