ភាគ45:វាយគ្នា

343 60 15
                                        


ជេគរំសាយអារម្មណ៍ច្របូកច្របល់ចេញអស់ហើយ ជំនះទាញដៃគេដើម្បីបានក្រោកពីគ្រែ។ នាយចុះពីគ្រែលឿនណាស់ សុងហ៊ុនក្រសោបឱបមិនទាន់។ គេឡើងអស់ងងុយហើយក្រោកអង្គុយទាំងតានតឹង។

ប្រពន្ធរបស់គេមិនលើកលែងទោសឱ្យគេដោយងាយឡើយ...

ពេលវេលាពិតជាដើរទៅមុខលឿនខ្លាំងណាស់ ធ្មិចបើកៗរដូវរងារខិតជិតមកដល់ទៀតហើយ។

ខ្យល់រំហើយត្រជាក់ល្ហឹមបង្ហើរមកតាមចន្លោះបង្អួចខណៈពេលជេគកំពុងតែចៀរត្រីយកតែសាច់សុទ្ធដើម្បីយកទៅបុកធ្វើជាប្រហិតត្រី។

“លោកម្ចាស់ ពួកយើងគួរតែកម្មង់ឱ្យគេធ្វើឱ្យ សេមបាមរ្ភខ្លាចលោកម្ចាស់ហត់”

“ពិភពលោកជឿនលឿនពេក មនុស្សលែងមានមនោសញ្ចេតនាជាមួយគ្នាអស់ហើយ គ្រប់យ៉ាងត្រូវបានជំនួសដោយម៉ាស៊ីន និង AI ប្រហិតត្រីធ្វើផ្ទាល់ដៃមានទាំងអារម្មណ៍ និង អនុស្សាវរីយ៍ វាមិនសោះកក្រោះដូចរបស់ធ្វើស្រាប់ៗនោះទេ”

“លោកម្ចាស់ តើពួកយើងធ្វើយ៉ាងម៉េចចំពោះមនុស្សយន្ដអ្នកបម្រើ AI ២គ្រឿងនោះ?”

“ទុកក្នុងឃ្លាំងសិនទៅ ហើយជួលមនុស្សពិតមក”

“បាទលោកម្ចាស់”

ថ្មីៗនេះក្នុងផ្ទះមានការងារកាន់តែច្រើនព្រោះជេគតឹងតែងចំពោះការរៀបចំឱ្យស្អាតបាតណាស់ ទើបត្រូវការកម្លាំងអ្នកបម្រើថែម២នាក់ទៀត។ សុងហ៊ុនបានទិញអ្នកបម្រើ AI ជំនាន់ចុងក្រោយ២គ្រឿងទើបតែបញ្ជូនមកដល់ផ្ទះ តែត្រូវជេគបដិសេធមិនចង់ប្រើ។ នាយមិនចូលចូលគ្រឿងម៉ាស៊ីន និង AI ទេ ព្រោះយល់ថាអាចធ្វើឱ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកផ្ទះ។

ឆ្នាំ 2056 តែជេគរស់ដូចមនុស្សនៅឆ្នាំ 2025 ហើយទាំងប្ដីទាំងកូន គ្មានអ្នកណាហ៊ានក្អកនោះទេ។

1PM

ប៉ុក!

“វ៉ាវ! ប្រហិតត្រីចៀន!” ស៊ូលីដាក់ថេបប្លេតចុះហើយយកសមមកចាក់ប្រហិតត្រីញ៉ាំ។

ប៉ាតូចរបស់នាងបានមូប្រហិតត្រីជារៀងស្ដើងៗពេលចៀនឆ្អិនហាន់ជាចំណិតៗ ខ្លះទៀតជេគមូជារៀងមូលពេលចៀនឆ្អិនយកសមចាក់យកមកញ៉ាំតែម្ដងមិនបាច់ហាន់នោះទេ។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now