"ខ្ញុំ... សូមអង្វរ... ដោះលែងខ្ញុំទៅ អ្ហឹកៗៗអ្ហឺ... ខ្ញុំខ្លាចហើយ... អ្ហឺ..."
គេបន្ទន់ជង្គង់មើលមនុស្សម្នាក់ដែលឈឺចាប់ស្ទើរស្លាប់ទាំងរស់ដោយសារគេ។ គេច្របាច់បេះដូងរបស់នាយឱ្យខ្ទិចខ្ទាំងដោយផ្ទាល់ដៃ សូម្បីតែគេក៏គេយល់ថាខ្លួនឯងព្រៃផ្សៃដែរ។
ចុះទម្រាំជេគ?
យប់នេះ...
ជេគត្រូវបានសុងហ៊ុនរៀបចំបន្ទប់មួយទៀតគេងដាច់ដោយឡែកតាមបំណងរបស់នាយ។ យប់នេះអ្នកខ្លះគេងមិនលក់ឡើយ ព្រោះមិនបានគេងឱបខ្នើយសាច់ដែលគេធ្លាប់តែថ្នាក់ថ្នមរាល់យប់។ គេគេងបម្រាស់ចុះឡើងមិនឈប់នោះទេ ហើយទីបំផុតគេក៏អត់ធ្មត់ដល់ដែនកំណត់។
កាយមាំក្រោកពីគ្រែបើកទ្វារចេញទៅក្រៅយឺតៗ។ គេដកដង្ហើមធំពេលឈរពីមុខបន្ទប់របស់ជេគ។
តុ! តុ!...
សំឡេងគោះទ្វារ២ដងបន្លឺឡើង ឯទ្វារបន្ទប់ក៏របើកដោយខ្លួនឯង។ ក្នុងបន្ទប់ងងឹតឈឹង សុងហ៊ុនព្យាយាមរំពៃភ្នែករកមើលម្ខាស់បន្ទប់ ទើបឃើញនាងអង្គុយផ្អែកជើងគ្រែមើលទៅលើមេឃដែលមានផ្កាយជាច្រើនកំពុងបង្អួតគ្នាបញ្ចេញពន្លឺ។
កាលពីមុន...
"បងសុងហ៊ុន បងសុងហ៊ុមហាមបោះបង់ជេគីណា៎ ជេគីខ្លាច... ជេគីមិនហ៊ាននៅម្នាក់ឯងទេ"
"ឯង ខ្លាចភាពឯកោ?"
"ជេគីខ្លាចងងឹត ខ្លាចភាពឯកោ..."
ពេលនេះនឹកឃើញឡើងវិញ កំហុសរបស់គេ តើអាចលុបលាងដោយរបៀបណាទៅ?
បច្ចុប្បន្ន...
សុងហ៊ុនរលីងរលោងទឹកភ្នែកពេលឃើញជេគប្រឈមនឹងភាពងងឹតតែម្នាក់ឯង។
"ក្រែងអូនថា អូនខ្លាចងងឹតមែនទេ?" គេដាក់ខ្លួនអង្គុយចុះក្បែរជេគ។។
ជេគឱបក្បាលជង្គង់មើលទៅក្រៅស្ងៀមឈឹង នាយគ្មានប្រតិកម្មនឹងវត្តមានរបស់គេទេ។
"ខ្ញុំខ្លាចណាស់ តែខ្ញុំត្រូវបងទុកចោលរហូតខ្ញុំទម្លាប់ខ្លួននឹងភាពងងឹតនិងភាពឯកោ"
"បងតែងតែព្យាយាមមកផ្ទះ ញ៉ាំអាហារដែលអូនធ្វើ អនុញ្ញាតឱ្យអូនចូលមកក្បែរបង"
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
