(vote sin jam read👹)
ជេគ អង្អែលថ្នមៗនៅលើក្របសៀវភៅជាមួយទឹកមុខស្រស់បស់ជាងធម្មតា។
"ប៉ាចង់ស្វែងរកខ្លួនឯង"
"ប៉ាចង់ទៅអាមេរិក?"
"មែនហើយ ទីនោះជាដែនដីនៃក្ដីសង្ឃឹម"
"ហិហិ" កូនពៅសើចកក្អឹកហើយដើរមកគេងលើភ្លៅជេគ។
"លីលី ស្រលាញ់ប៉ាតូចខ្លាំងណាស់" នាងតូចហាក់ដូចជានៅតែខ្លាច នាងខ្លាចថាប៉ាតូចនាងនឹងគិតខ្លីទៀត។ រឿងដែលកើតឡើងនៅយប់នោះ នៅមិនទាន់ធ្វើឱ្យកូនពៅស្ងប់ចិត្តនោះទេ។
"កូននៅក្បែរប៉ាតូចជានិច្ច" កូនប្រុសច្បងបង្ហាញភាពកក់ក្ដៅចំពោះលោកប៉ា។ នេះគឺជាទិដ្ឋភាពដ៏កម្រ ជេគមិនងាយបានឃើញទេ ព្រោះមីនហូស្ងប់ស្ងាត់ខ្លាំងណាស់។
កម្លោះតូចស្រាក់ដៃប៉ាតូចជាប់ ហើយផ្អេកក្បាយកើយស្មាជេគយ៉ាងគួរស្រលាញ់។
"ប៉ា"
"ការរស់រានម្ដងទៀត ធ្វើឱ្យប៉ាដឹងថា ជីវិតមានតម្លៃប៉ុណ្ណា ទោះមនុស្សក្នុងលោកបោះបង់ប៉ា តែប៉ាមិនខ្វល់ទេ ព្រោះប៉ាមានកូនៗរបស់ប៉ានៅក្បែរ"
ផូង!!
ស្នូរគ្រាប់កាំភ្លើងធ្វើឱ្យអ្នកដំណើរគ្រប់គ្នាស្លន់ស្លោមួយរំពេច។ ខណៈនោះក្រុមការងារក្នុងរថភ្លើងក៏ចេញមកសម្របសម្រួល។
ជេគសម្លឹងមើលទៅទូររថភ្លើងមួយទៀត នាយឃើញបុរសម្នាក់កំពុងលើកកាំភ្លើងឡើងបង្ហាញនាយ។ គេធ្វើជាយកកាំភ្លើងបាញ់នាយផូង! តែមិនចេញគ្រាប់ទេ ចេញតែមាត់ម្ហបៗ ក្នុងចេតនាបង្ហាញដល់ជេគថា គេនឹងបាញ់នាយបែបនេះ!
ជេគបើកភ្នែកធំៗទាំងភ័យតក់ស្លុត...
សុងហ៊ុនអង្គុយស្ងៀមនៅលើគ្រែពេទ្យដែល ជេគធ្លាប់អស់ប៉ុន្មានថ្ងៃកន្លងមកនេះ។ គេស្រាក់ដៃចូលគ្នា ហើយសម្លឹងមើលទៅទីតាំងតម្រុយទាំង៥ ៦កន្លែងដែលជេគអាចនឹងនៅទីនោះ។ សុងហ៊ុនប្រើសម្ថភាពពិសេសឆ្លងផតថលដែលគេបង្កើតឡើងហើយធ្វើដំណើរទៅទីនោះត្រឹមតែមួយប៉ព្រិចភ្នែក តែគួរឱ្យស្ដាយ គេមករកមិនឃើញជេគទេ។ ពេលនេះគេអង្គុយនៅលើគ្រែពេទ្យដដែល ហើយកំពុងតែពិចារណាថា តើជេគអាចនឹងទៅណាទៅ?
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
