ភាគ36:មិនដឹងស្និទ្ធស្នាលជាងមុន ឬស្អប់ជាងមុន.

339 59 16
                                        

“យើងត្រូវថ្នាំ ឬក៏យើងត្រូវស្នេហ៍?” គេសែនឆ្ងល់! ជេគក៏ត្រូវថ្នាំដែរ តែម៉េចក៏គេក្ដៅដូចបាយពុះតែឯងអ៊ីចឹង?

“ចំមែន! អ្នកណាជាអ្នកធ្វើ?”

សុងហ៊ុនក្រោកលើកជេគទៅត្រាំខ្លួននឹងទឹកក្ដៅឧណ្ឌៗដើម្បីលាងសម្អាតខ្លួនរបស់នាយទើបជេគអាចគេងលក់បានស្រួល។ គេចាត់ចែងឱ្យជេគរួចទើបបើកទឹកផ្កាឈូកលាងចម្រះខ្លួនឯងម្ដង។

“តើយើងកំពុងតែធ្វើអ្វី?” ពេលនេះគេតប់ប្រម៉ល់ខ្លាំងណាស់ ហើយក៏រឹតតែមិនយល់ពីខ្លួនឯងទៀត។

ថ្ងៃបន្ទាប់ 6AM

ពន្លឺថ្ងៃចាំងចូលបន្ទប់តាមជញ្ជាំងកញ្ចក់ហាក់រំខានដល់ដំណេករបស់អ្នកដែលកំពុងតែលង់លក់យ៉ាងសុខស្រួល។ រាងតូចរើខ្លួនតាមទម្លាប់ តែនាយប្លែកចិត្តណាស់ ព្រោះព្រឹកនេះដូចជាត្រូវអ្វីម្យ៉ាងរឹតជាប់។

“ម៉េចក៏រើមិនបានអ៊ីចឹង?”

ជេគម៉េចនឹងអាចរើបានទៅ បើខ្លួនតូចកំប្រឹងរបស់នាយពេលនេះត្រូវដៃធំសុទ្ធតែសាច់ដុំនិងសសៃរវាមឱបយ៉ាងណែនទៅហើយនោះ?

ត្របកភ្នែកងក្រាស់ប្រឹងបើកឡើង ហើយក៏ឃើញទេវបុត្ររូបសង្ហារមួយអង្គកំពុងតែគេងឱបនាយ។ គេកំពុងតែបិទភ្នែកគេង នាយក៏ឈ្លាតឱកាសនេះមើលមុខគេតែម្ដង។ នាយមើលសុខៗស្រាប់តែ...

ឌាំង!!

ក្បាលរបស់ជេគត្រូវរន្ទះបាញ់ គឺបាញ់ដើម្បីរំឭកការចងចាំកាលពីយប់មិញឡើងវិញទាំងអស់។ ជេគភ័យស្ទើរសន្លប់សារជាថ្មីបន្ទាប់ពីសន្លប់កាលពីយប់មិញម្ដងរួចទៅហើយ។

(ព្រះអើយ...) នាយស្លុតខ្លាំងណាស់ ចុះគេ? គេយល់ឃើញបែបណា? ហើយតើគេនឹងធ្វើអ្វីនៅពេលបន្ទាប់?

សុងហ៊ុនហាក់ដូចជាដឹងថាក្មេងខ្លះភ្ញាក់ពីគេងហើយ ទើបគេក្រោកដែរ។ ជេគក្រោកអង្គុយទើបដឹងថាពេលនេះនាយមានសម្លៀកបំពាក់គ្រប់៤ចំណែក តែមិនអាចធ្វើអ្វី បានត្រឹមអង្គុយស្ងៀមៗមើលស្វាមីពីក្រោយខ្នង។

“បង”

“ការពារផង”

ឌាំង!

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now