9 am
មិនថាភ្ញៀវចាស់ភ្ញៀវថ្មីសុទ្ធសឹងតែត្រឡប់ទៅធ្វើការងារអស់នៅតែលោកឧត្ដមសេនីយ៍ ផាកដែលមិនទាន់ទៅណាព្រោះនៅចាំប្រដៅប្រពន្ធជើងល្អ។
“ជាប្រពន្ធមិនត្រូវឲ្យប្រុសផ្សេងចាប់ដៃចាប់ជើងនៅនិងមុខប្ដីទេ!”
“គាត់មិនមែនអ្នកផ្សេងគាត់ជាបងជីដូនមួយរបស់ខ្ញុំ លោកគ្មានសិទ្ធិហាមខ្ញុំទេ!”
“ឯង...”
“លោកមិនចាំបាច់ភ័យទេ ខ្ញុំឈប់ឲ្យគាត់ចាប់ដៃខ្ញុំនៅនិងមុខលោក ក៏បានលើកក្រោយខ្ញុំឲ្យគាត់ចាប់នៅក្រោយខ្នងលោកវិញល្អទេ?”
សុងហ៊ុនអស់វាចារនិងជេគ ពេលនេះគេមិនដឹងថាត្រូវប្រដៅក្មេងនេះយ៉ាងមិចទេ...
“អេ៎លោកមិនទាន់ ឲ្យលុយខ្ញុំទេលុយ 5000$ ឲ្យលឿនមក”
“អត់”
“ណែ លោកឲ្យឬអត់ប្រយ័ត្នខ្ញុំចាន់មូលករលោកណា!កុំមកឈ្លើយដាក់ខ្ញុំ!”
“លោកប្រុសតូច...”សេមពេលនេះចង់ខ្យល់ចាប់ មិនដឹងសុងហ៊ុនឈ្លើយដាក់ជេគឬជេគឈ្លើយដាក់សុងហ៊ុនទេ
“ជូន កាច់រំពាត់ឱ្យយើង”
“ណែ!!”
ភូស!!
ជេគងើបមុខឡើងទាំងសក់រញ៉េរញ៉ៃអស់ ព្រោះត្រូវគេខោក២ដងឡើងចង់បាត់សតិ។
“ឯងនៅឈរធ្វើអីទៀត? ម៉េចមិនទៅកាច់រំពាត់មក?”
“ខ្ញុំ... ខ្ញុំឈប់ឈ្លើយហើយ” ជេគចាប់ដៃគេជាប់អង្អែលៗឱ្យបាត់ខឹង។
មុននេះនាយភ្លេចខ្លួនច្រឡំខ្លួនឈ្លើយដាក់គេ។ សេមព្យាយាមប្រាប់ហើយ តែជេគនៅតែភ្លេចខ្លួន។
“ទៅកាច់មក!”
“បាទលោកប្រុស”
ជេគចង់ទន់ជង្គង់ពេលឃើញជូនចេញទៅកាច់រំពាត់មកមែន។ នាយកន្ត្រំជើងមិនសុខចិត្តជាខ្លាំងតែមិនភ្លេចទារលុយនោះទេ។
“សុំថ្លៃថើបមុននេះ”
“...” សិងហ៊ុនមិននិយាយរក ជេគអន់ចិត្តស្ដូក នាយតូចរត់ឡើងទៅជាន់ខាងលើទាំងខឹងម៉ួម៉ៅរហូតស្រក់ទឹកភ្នែកតក់ៗ។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
