ភាគ23:ប្រចណ្ឌ

325 63 18
                                        

(vote សិនចាំអាន👹)

10 am

សុងហ៊ុនបង្ហើយការងារនៅតុធ្វើការក៏ដៀងភ្នែកមើលក្មេងទំនេរខ្លះកំពុងអង្គុយអានរឿងប្រលោមលោកនៅលើគ្រែ គេក៏នឹកឃើញចង់ប្រើក្មេងកុំឲ្យខ្ជិល។

"យើងចង់ញ៉ាំស៊ុបទៅធ្វើស៊ុបឲ្យយើងញ៉ាំបន្តិច"សុងហ៊ុននិយាយចប់ជេគក៏ងើបអង្គុយត្រង់ខ្លួនសម្លឹងមើលទៅរាងក្រាស់ដែលអង្គុយលើតុធ្វើការ លេងសើចមែនទេ?អ្នកណាមកឃ្លានស៊ុបទាំងកណ្ដាលយប់?ខុសទំនង.

"អត់!"

"ទៅធ្វើឲ្យឆាប់"

"អត់!ខ្ញុំមិនចេះធ្វើខ្ញុំមិនចង់ធ្វើ!"

"បើឯងមិនទៅធ្វើទេ ថ្ងៃស្អែកឯងត្រូវចម្លងសៀវភៅច្បាប់ឧត្ដមសេនីយ៍ឲ្យអស់"

"ណែ៎!ធ្វើបាបគេច្បាស់ណាស់នៀក បើចង់ហូបមិចមិនទៅធ្វើហូបខ្លួនឯងទៅ!"ជេគស្រែកញ៉ែតៗដាក់សុងហ៊ុននាយមិនសុខចិត្តទេបើប្រាប់ថាមិនចេះធ្វើហើយនៅតែប្រើទៀត។

សុងហ៊ុនមិនមាត់តែទឹកមុខគេនិយាយថាគេមិនបាននិយាយលេងទេ។ជេគឃើញទឹកមុខសុងហ៊ុនលេបទឹកមាត់ក្អឹកៗ ទឹកមុខបែបនេះមិនរាប់ញាតិច្បាស់ណាស់

"បានបាន ទៅក៏បាន"

ជេគដើរចេញពីបន្ទប់ទាំងមុខក្រញ៉ូវស្អុយប៉ែស ចំណែកសុងហ៊ុនមើលជេគចេញពីបន្ទប់ដោយទឹកមុខស្រទន់បន្តិច គេនឹកឃើញកាលពីមុនមិនថាពេលណាទេម៉ោងប៉ុន្មានទេឲ្យតែគេប្រាប់ថាគេចង់ញ៉ាំស៊ុបជេគតែងតែទៅធ្វើឲ្យមិនដែលត្អូញត្អែរទេ....

1 ម៉ោងក្រោយមក...

ជេគដើរចូលមកក្នុងបន្ទប់ដោយមានកាន់ថាសស៊ុបនៅក្នុងដៃដលតាំងតាំងមកតុធ្វើការរបស់សុងហ៊ុនដោយទឹកមុខក្រញ៉ូវ

"ណេះ!"

សុងហ៊ុនមើលមុខជេគបន្តិចរួចក៏យកស៊ុបនោះមកញ៉ាំ មានអីទោះជេគបសត់ការចងចាំហើយធ្វើស៊ុបរស់ជាតិក៏មិនអន់ដែរគ្រាន់តែរាងប្រៃបន្តិច។ ចំណែកជេគដើរទៅគេងលើគ្រៃវិញព្រោះពេលនេះម៉ោង11ហើយ

ក្រោយញ៉ាំស៊ុបចប់សុងហ៊ុនក៏រៀបចំឯកសារខ្លះរួចដើរមកគេងលើគ្រែក្បែររាងស្ដើង ចំណែកដៃមិនទំនេរទេក៏ទៅទាញរាងស្ដើងមកឱបជាបើទ្រូងឯអ្នកខ្លះវិញប្រឹងរើតែរើមិនកើតព្រោះដៃម៉ាំៗរឹងៗចាប់ឱបយ៉ាងណែន ជេគធ្វើអីមិនកើតក៏មានតែនៅស្ងៀមឲ្យគេឱប តែអេ៎...មិចបានជានាយមានអារម្មណ៍ថាកក់ក្ដៅចម្លែក?ទេទេ

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now