សុងហ៊ុនមើលរាងតូចរត់ចូលបន្ទប់ទឹក ខ្លួនក៏ដកដង្ហើមធំបន្តិច។សុងហ៊ុនមិនបានចង់បង្ហាញសក្ដានុពលវេទមន្តរបស់គេដើម្បីបំភ័យជេគឡើយ។ គេប្រើវាដើម្បីតែបេសកកម្មនៅក្នុងអង្គភាពចចក និងក្នុងពេលធ្វើសមរភូមិប៉ុណ្ណោះ ហើយប្រឹងរស់នៅធម្មតាដូចមនុស្សធម្មតា។ គេចង់ធ្វើដូចជាលោកប៉ារបស់គេ ព្រោះលោកផាកបានប្រើសក្ដានុពលនេះសម្រាប់តែការងារជាមេបញ្ជារការឧត្ដមសេនីយ៍និងជាមេបញ្ជារការអង្គភាពចចកប៉ុណ្ណោះ។ ពេលខ្លះមិនប្រើទាល់តែសោះ ដោយសារមិនចង់ខ្សែលើលើមនុស្សដែលគ្មានសក្ដានុពលពិសេសដូចគេ។ តែសុងហ៊ុនហាក់មិនអាចលាក់ទុកទៀតបានទេ ព្រោះគេត្រូវការក្រសោបជេគ។ ក្មេងនេះរពឹសណាស់ បើថ្ងៃណាមួយគេលេងច្រើនហើយក៏រសាត់បាត់ពីជីវិតរបស់គេ ទោះគេខ្លាំងប៉ុណ្ណាក៏មិនប្រាកដថាយកឈ្នះភាពមានះរបស់នាយតូចនេះបានដែរ។
ត្រកូលផាកក៏មិនខុសពីត្រកូលមានអំណាចនៃអង្គភាពចចកដទៃទៀតដូចជា ត្រកូលចន ត្រកូនមីន ដែរ។ ពួកគេកើតមកជាមួយវេទមន្ដចម្លែកម្យ៉ាងដែលអាចផ្លាស់ទីបានយ៉ាងលឿនបំផុតត្រឹមតែមួយរំពេចប៉ុណ្ណោះ។ លើសពីនេះទៅទៀត គេអាចយករបស់ដែលបាត់ត្រឡប់មកវិញតាមថាមពលចិត្តដ៏ខ្លាំងក្លា។
“ខ្ញុំរៀបចំរួចហើយ!” ជេគអើតកចេញពីបន្ទប់ទឹកទាំងស្នាមញញឹ។ នាយខ្លាចថាបើនាយធ្វើខុសចិត្តគេ គេនឹងខឹងហើយហក់មកមួលកនាយយ៉ាងលឿនដូចផ្លេកបន្ទោរ។
“យើងចង់ត្រាំទឹកជាមួយឯង”
“ហាស?” ជេគសើចលែងសមមួយរំពេច។ នាយចេញពីបន្ទប់ទឹកហើយងាកទៅទ្វារបម្រុងនឹងរត់ចេញតែត្រូវគេស្ទាក់ចាប់ជាប់វឹប!!
សុងហ៊ុនប្រៀបដូចជាផ្លេកបន្ទោរ គេឈរនៅក្បែរគ្រែសោះ តែមួយព្រិចភ្នែកគេក៏មកឈរពាំងទ្វារឱបនាយជាប់យ៉ាងណែន។
“លែង!!” ជេគរុញគេចេញទាំងបេះដូងលោតញាប់សឹងហោះចេញមកក្រៅ។ អ្នកណាមិនភ័យបើគេលេងមួយវឹបៗស្រាប់តែមកបង្ហាញខ្លួនចំពោះមុខបែបនេះនោះ?
“លោកដូចខ្មោចអ៊ីចឹង ខ្ញុំ... ខ្ញុំមិនស្រួលអារម្មណ៍ទេ ខ្ញុំខ្លាច...”
BẠN ĐANG ĐỌC
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Lãng mạnរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
