ឆ្នាំនោះ.....
នៅឆ្នាំនោះ ជេគបានព្យាយាមតោងជញ្ជាំងព្រិលដ៏រឹងឡើងទៅខាងលើដើម្បីស្វែងរកជំនួយមកជួយសុងហ៊ុនដែលកំពុងមានរបួស។
ទូរទូរស័ព្ទសាធារណៈ
"សួ... សួស្ដី... ទីនេះមានមនុស្ស... ធ្លាក់ចូលអណ្ដ... អណ្ដូង..." ជេគប្រឹងនិយាយបានតែប៉ុន្មានម៉ាត់នាយក៏អស់ខ្យល់ហើយសន្លប់នៅក្នុងទូរទូរស័ព្ទសាធារណៈតែម្ដង។
ពេលនោះហើយទើបក្រុមសង្គ្រោះបានមករកសុងហ៊ុនឃើញ ឯជេគនាយសន្លប់នៅក្នុងទូរទូរស័ព្ទសាធារណៈព្រោះនាយខំវាដើម្បីទូរស័ព្ទទៅរកក្រុមជំនួយនោះរហូតទាល់តែព្រឹកឡើងទើបមានមនុស្សមកប្រទះឃើញ។ ទម្រាំតែនាយតូចទទួលបានការសង្គ្រោះបេះដូងរបស់នាយគាំងបាត់ទៅហើយ។ បច្ចេកវិទ្យាវិជ្ជសាស្ត្រនៅកំឡុងឆ្នាំ 2032 បានសង្គ្រោះនាយពីស្លាប់ តែនាយត្រូវសន្លប់អស់1 ខែ ទើបដឹងខ្លួនសារជាថ្មី។ សុងហ៊ុនបានមកមើលជេគដោយសារការបង្ខំរបស់ម្ដាយ គេមិនទាំងមិនចង់។
រយៈពេល១ខែដែលជេគគេងមិនកម្រើកនៅពេទ្យ ក្រៅពីនាយិកានៅមណ្ឌលកុមារកំព្រា និងជុងហ្គុកជាមួយថេយ៉ុងគ្មានអ្នកណាមកលេងជេគឡើយ។ ក្រោយជេគដឹងខ្លួន នាយតែងតែអង្គុយចាំមើលអ្នកដែលបើកទ្វារចូលមក តែលើកណាក៏មិនមែនជាគេដែរ។
ថ្ងៃមួយ ជេគអស់កម្លាំងចិត្តនឹងរងចាំគេមកមើល នាយក៏គេងបែរខ្នងទៅបង្អួច។
"ម៉ាក់យើងឱ្យយកមក" កន្ត្រកផ្លែឈើយ៉ាងធំត្រូវគេទម្លាក់ទៅលើតុសាឡុងដូចដាស់សតិឱ្យអ្នកខ្លះងើបចេញពីអន្លង់គំនិត។
"បង! បងមកមើលជេគមែនទេ?"
សុងហ៊ុនស្ដាប់ហើយស្រកៀត្រចៀកណាស់ សំឡេងរបស់ជេគ សម្ដីរបស់នាយ ពេលនាយនិយាយជាមួយគេ វាធ្វើឱ្យគេចង់ក្អួចចង្អោរ។
"យើងមិនបានចង់មកទេ"
រាងខ្ពស់បម្រុងនឹងចាកចេញទៅវិញតែក៏ត្រូវដៃតូចចាប់ជាប់។
"..." គេស្ងៀមធ្មឹងមើលដៃរបស់ជេគ។
ជេគរលីងរលោងទឹកភ្នែកពេលមើលទៅផែនខ្នងរបស់គេ។ នាយនឹកឃើញដល់ខ្សែជីវិតខ្លួនឯង ដែលពេលនេះលែងមានអ្នកណាទាំងអស់នាយគិតថានាយមានតែគេ តែនាយបានពលីខ្លួនឯងឱ្យទៅគេ។ នាយបានសង្គ្រោះគេនៅរណ្ដៅនោះ តើគេមិនដឹងទេឬ?
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
