"អឺ... ខ្ញុំគិតច្បាស់ហើយ ពួកយើងលែងគ្នាទៅ កូនៗខ្ញុំឱ្យលោកទាំងអស់ខ្ញុំសុំតែលុយ១០០លានទេ"
ឌាំង!!
"!" សុងហ៊ុនងាកក្រោយខ្វាច់! ជេគភ័យឡើងចង់ទន់ជង្គង់ដួល។
"យ៉ាងម៉េចហ្នឹង?"
ជេគងើបមុខឡើងមើលទៅគេទាំងស្លុត។ ហ៊ឹម? មុននេះនាយគ្រាន់តែស្រមៃទេ? នាយចង់ប្រាប់គេថានាយចង់សុំគេលែងគ្នា តែបានត្រឹមតែគិតប៉ុណ្ណោះ រួចក៏មកភ័យស្លន់តែឯងឡើងដួលអុកគូត។
"ខ្ញុំ... ខ្ញុំចង់ថា..."
"..." គេជ្រិមភ្នែកមើលទៅនាយតូចទាំងឆ្ងល់។ មុននេះនាយគិតឃើញគំនិតអ្វីចម្លែកៗទៀតហើយ?
"ខ្ញុំ... ខ្ញុំ... បើខ្ញុំនិយាយទៅធ្វើឱ្យលោកខឹង លោកនឹងមួលកខ្ញុំទេ?"
"និយាយមក"
"អឺ... ខ្ញុំចង់លែង..."
"បិទមាត់!!" គ្រាន់តែឮថាលែងសុងហ៊ុនគំហ៊កយ៉ាងកាចឡើងជេគបើកភ្នែកម៉ង់ៗភ័យខ្លួនជាខ្លាំង។
"លោកអត់មានស្រលាញ់ខ្ញុំផង នៅទុកឱ្យខ្ញុំនៅធ្វើអ្នកបម្រើរបស់លោកមែន?"
"កុំមកខ្វល់!"
គេងាកមុខទៅម្ខាងមិនចង់ជ្រលក់មាត់រកជេគទៀតទេ។ អ្នកដែលត្រូវគេព្រងើយកន្តើយនេះវិញស្រាប់តែឱនមុខចុះច្បូញមាត់ស្រួចខកចិត្តជាខ្លាំង។ គេមិនបានបញ្ជាក់ប្រាប់នាយច្បាស់ៗថាតើគេមានអារម្មណ៍បែបណាចំពោះនាយទេ ហើយពេលសុំលែងគ្នាគេក៏មានប្រតិកម្មដូចសារ៉ាំងទិចទៀត។
គួរធ្វើយ៉ាងម៉េចទៅ?
11:00PM
គូរស្វាមីភរិយាទាំងគូរ គេងបែរមុខរកគ្នាតែទុកប្រឡោះកណ្ដាល។ សុងហ៊ុនសង្ងំបិទភ្នែកតែមិនទាន់គេងទេ ឯជេគវិញគេងលក់តាំងពីថ្មើរណាក៏មិនដឹង។ ចិញ្ចើមគេជ្រួញចូលគ្នាពេលអ្នកខ្លះមិនបានខ្វល់ខ្វាយនឹងការខឹងរបស់គេ។
"នែ!"
"ហ៊ឹម... ហៅធ្វើអី? យប់ហើយ គេងទៅ" នាយតូចទះថ្ពាល់គេថ្នមៗហើយបម្រុងនឹងបែរខ្នងទៅម្ខាងតែខណៈនោះ។
"ឱបយើង"
ជេគម៉ួម៉ៅពេកក៏ក្រោកអង្គុយទាំងភ្នែកនៅមមីមមាយតែម្ដង។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
