ភាគទី26:លុបការចងចាំ

311 59 13
                                        


គេមិនបានស្រលាញ់ជេគក្នុងនាមជាជេគទេ តែគេស្រលាញ់នាយក្នុងនាមជាអ្នកផ្សេង។ បើជេគដឹង តើបេះដូងរបស់នាយនឹងខ្ទិចខ្ទាំយ៉ាងណាទៅ?

ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាសុងហ៊ុនរវល់ដល់កម្រិតណាក៏គេឈ្លៀតមកកំដរជេគនៅពេលយប់ៗដែរ។ ថ្ងៃខ្លះវេចកូនៗមកជាមួយគេងក្បែរជេគទាំង៣នាក់លើគ្រែឃីងសាយ។

ធ្មិចបើកៗ 3 ឆ្នាំកន្លងផុតទៅ (2054)

"ថ្ងៃនេះលីលី និងផាត់មុខឱ្យប៉ាតូច"

"មានយកសៀវភៅលំហាត់របស់បងមកទេ?"

"លីលីដាក់មកហើយ លីលីចម្លងរួចដាក់ចូលកាតាបតាំងពីយប់"

"ហ៊ឹម"

កម្លោះតូច ក្រមុំតូច ដើរទន្ទឹមគ្នាចូលមន្ទីរពេទ្យយ៉ាងសង្ហារនិងស្រស់ព្រមគ្នា។ មីនហូនិងស៊ូលី ធំជាងមុនច្រើនណាស់ អាយុពេលនេះរកិលដល់លេខ 11 ឆ្នាំហើយ តែគួរឱ្យស្ដាយប៉ាតូចរបស់ពួកគេមិនបានមើលពួកគេធំធាត់ទេ។ នាយគេងលក់មិនកម្រើកតាំងពី3ឆ្នាំមុន ដែលទាំងនេះក្លាយជាទោសដ៏ព្រៃផ្សៃដែលត្រាទៅលើជីវិតរបស់សុងហ៊ុន។ ច្រើនឆ្នាំមកនេះ សុងហ៊ុនមកកំដរប្រពន្ធរាល់ថ្ងៃមិនដែលលាស់មួយថ្ងៃណាទេ ហើយមួយថ្ងៃទៅមួយថ្ងៃគេកាន់តែស្រលាញ់ជេគនិងនឹកនាដល់ជេគជាដរាប។ គេនឹកជេគដែលមានទំនុកចិត្ត ផ្គើន និងតែងតែបង្ករឿងឱ្យគេឈឺក្បាលមិនឈប់។

ថ្ងៃនេះក៏មិនខុសពីសព្វមួយដង សុងហ៊ុនរៀបចំសិតសក់រៀបខ្លួនឱ្យជេគរួចទើបគេទៅធ្វើការ។ គេមកគេងនៅទីនេះ ហើយរៀបចំទៅធ្វើការតែម្ដង។ គេព្យាយាមខ្លាំងណាស់ ដើម្បីក្លាយជាប្ដីល្អ។

តុតុ!

មិនរងចាំឱ្យអ្នកខាងក្នុងអនុញ្ញាតទេ ស៊ូលីបើកទ្វារចូលតែម្ដង។

"អរុណសួស្ដីប៉ាប៉ា!" ស៊ូលីរត់ទៅឱបលោកប៉ាតែម្ដង។

នាងលើកលែងទោសឱ្យលោកប៉ាគ្រប់យ៉ាង ចំពោះទង្វើរដែលលោកប៉ាធ្វើលើប៉ាតូចរបស់នាងកាលពីមុន ព្រោះរយៈពេល3ឆ្នាំមកនេះ សុងហ៊ុនវេទនាបេះដូងខ្លាំងណាស់។ ប្លែកតែមីនហូតែមិនព្រមដាក់ចុះទាល់តែសោះ គេដឹងរឿងជាច្រើន ហើយក៏មានរឿងជាច្រើនលាក់បាំងដែរ។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now