“ប៉ាស្រលាញ់កូន”
“អាយ!! ទេ!! អ្ហឹកៗអ្ហឺ... អត់ទេ... លីលីសូមអង្វរកុំធ្វើបែបនេះ អ្ហឺ...” ស៊ូលីស្រែកយំស្ទើរគាំងនៅលើទ្រូងលោកប៉ា។
តើកូនឯណាទៅដែលប្រាថ្នាចង់ឱ្យឪពុកម្ដាយបែងចែកផ្លូវគ្នា? ស្នាមរបួសដ៏ធំមួយនេះនឹងដក់ដាមនៅក្នុងជីវិតរបស់កូនជារៀងរហូត។ តុ! តុ!
ស៊ូលីដើរចូលបន្ទប់ ក៏ឃើញថាប៉ាតូចរបស់នាងយកវ៉ាលីទៅដាក់នៅក្បែរគ្រែល្មម។ ទឹកភ្នែកនាងស្រក់ហូរច្រោកៗហើយដើរគឺមៗចូលទៅជិតជេគយ៉ាងគួរឱ្យអាណិត។
“ប៉ាតូច ប៉ាប៉ាស្រលាញ់ប៉ាតូចតើ ប៉ាតូចកុំទៅចោលប៉ាប៉ាអី អ្ហឹក!”
“...” ជេគទាញកូនមកឱបទាំងបេះដូងខ្ទិចខ្ទាំ។ សម្ដីមិនដឹងអីរបស់កូនធ្វើឱ្យនាយកាន់តែឈឺចាប់។ ការបែកបាក់គ្រួសារ នាយឆ្លងកាត់រួចហើយ នឹងស្គាល់អារម្មណ៍នេះច្បាស់ណាស់។ វាឈឺណាស់ ខ្លោចផ្សារណាស់ តែនាយបែរជាធ្វើឱ្យកូនៗរបស់នាយទទួលនូវវិនាសកម្មដូចដែលនាងធ្លាប់ជួប។
(ប៉ាមិនមែនជាប៉ាល្អទេ ប៉ាសុំទោស...)
“ប៉ាតូចយំ អ្ហឺ... ប៉ាតូចក៏មិនចង់ចាកចេញដែរ ចឹងប៉ាតូចនៅហ្នឹងទៅ អ្ហឺ... លីលីអត់ចង់ឱ្យប៉ាប៉ាទាំងពីរលែងគ្នាទេ អ្ហឹក!”
ជេគប្រឹងញញឹមទាំងទឹកភ្នែកកំពុងស្រក់ហូរ តែបែរជារវល់តែជូតទឹកភ្នែកឱ្យកូនស្រីទៅវិញ។
“ប៉ារៀបចំអីវ៉ាន់រួចហើយ ស្អែកពួកយើងចេញដំណើរ”
“អ្ហឹកៗ អត់ទេ...លីលីអត់ទៅទេ អ្ហឺ...” ស៊ូលីស្រែកយំយ៉ាងខ្លាំង។
អ្នកជាប៉ាតូចឮហើយនាយសឹងតែបែកទ្រូង។ កូនរបស់នាយឈឺចាប់ខ្លាំងណាស់។
(តើឱ្យប៉ាធ្វើដូចម្ដេចទៅ? អ្ហឺ...)
បន្ទប់របស់មីនហូ...
កម្លោះតូចអង្គុយខ្ទប់មុខយំនៅពីមុខកុំព្យូទ័ររបស់គេយ៉ាងស្ងៀមស្ងាត់។ គេបានដឹងគ្រប់យ៉ាងមុនទាំងអស់ តែគេមិនមានអំណាចកែប្រែវាសនាទេ ព្រោះគេដឹងថាការកែប្រែវាសនារបស់មនុស្សម្នាក់ជះឥទ្ធិពលអាក្រក់ដល់មនុស្សជាច្រើនផ្សេងទៀត។ អំណាចពិសេសរបស់គេតាមពិតគឺជាទណ្ឌកម្ម មិនមែនជាអំណោយឡើយ...
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
