ភាគ49:លោកប្រធានាធិបតី

357 66 32
                                        


រំពេចនោះ ស៊ូលីស្រាប់តែរកមកឱបជើងលោកប៉ា។

"អ្ហឹកៗអ្ហឺ... លីលីអត់ទៅទេ អ្ហឺ... លីលីចង់នៅជាមួយប៉ាប៉ាធំ អ្ហឹកៗអ្ហឺ... លីលីអាណិតប៉ាប៉ាធំ អ្ហឺ..."

គេជូតទឹកភ្នែកចេញយ៉ាងស្អាត ទើបឱនចុះមើលកូន។

"កូនឆ្លាត ប៉ាមិនអីទេ"

"អ្ហឺ... ប៉ាប៉ាធំកុហក ប៉ាប៉ាឈឺ... អ្ហឺ..."

"លី ដល់ម៉ោងហើយកូន" ជេគដើរមកចាប់កូនចេញទៅ តែកូននាងរើទៅឱបជើងលោកប៉ាសារជាថ្មីទាល់តែបាន។

"ប៉ាតូច អ្ហឺ... ប៉ាលើកលែងឱ្យប៉ាប៉ាធំទៅ អ្ហឹកៗ ប៉ាប៉ាធំដឹងខុសហើយ អ្ហឺ..."

"..." មីនហូឈរនៅមាត់ទ្វារហូរទឹកភ្នែកសស្រាក់។ គេក៏មិនដាច់ចិត្តចាកចេញពីទីនេះដែរ។

"អ្ហឹកៗអ្ហឺ... អត់ទេ... អ្ហឺ..." ស៊ូលីស្រែកយំរយ៉ៃពេលជេគទាញនាងចេញពីសុងហ៊ុន។

"..." សុងហ៊ុនញញឹមលាយទឹកភ្នែកហើយលើកដៃបាយៗលាកូនៗ។

ព្រះអើយ... អាណោចអាធមណាស់...

បន្តិចក្រោយមក សំឡេងឡានក៏បន្លឺឡើង។ ឡានពណ៌ខ្មៅមួយគ្រឿងបានបរចេញពីវិមានអាយស៍ ខណៈពេលស៊ូលីកំពុងយំគោះកញ្ចក់ឡានទូងៗពីខាងក្នុង។

សុងហ៊ុនតាមសម្លឹងមើលឡានចេញទៅទាល់តែដាច់កន្ទុយភ្នែក។ គ្រប់គ្នាទៅអស់ហើយ ពេលនេះលែងមានអ្នកណានៅទៀតហើយ។ ប្រពន្ធរបស់គេ កូនរបស់គេ ពួកគេចាកចេញអស់ហើយ។

"លោកប្រុស..." ជូនឱនមុខចុះស្រក់ទឹកភ្នែកតក់ៗ។ គេខ្លោចចិត្តនឹងរឿងដែលទើបតែកើតឡើងមុននេះខ្លាំងណាស់។

"យើងបាត់បង់គ្រប់យ៉ាងហើយ..." គេដើរយឺតៗចុះកាំជណ្ដើរ។ ដើរបានប៉ុន្មានជំហានក៏ងាកក្រោយមើលវិមានអាយស៍ដែលគេខំបង្កើតឡើង។

សំឡេងរបស់ប្រពន្ធ សំឡេងរបស់កូន សំឡេងរបស់មនុស្សជាទីស្រលាញ់ស្រលាញ់របស់គេលាន់ពេញត្រចៀក តែពីពេលនេះទៅ គេបានត្រឹមរំឭកការចងចាំ គេមិនអាចទទួលបានវាទៀតទេ។

២ឆ្នាំក្រោយមក...

វិមានអេលីសេ ឆ្នាំ ២០៥៩

Élysée Palace, 2059

សំណង់អាគារបុរាណដ៏ធំស្គឹមស្កៃ Élysée Palace ត្រូវបានសាងសង់តាំងពីស.វទី ១៨។ សម្បត្តិដ៏អហោរិកនេះជាផ្ទះរបស់មន្ត្រីកងទ័ពជាន់ខ្ពស់បារាំងឈ្មោះថា Louis Henri de La Tour d'Auvergne កាលពី ប្រហែលជា ៤០០ ឆ្នាំមុន។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលTahanan ng mga kuwento. Tumuklas ngayon