ភាគ29:"ឯងមិនមែនមនុស្សដែលយើងស្រឡាញ់..."

269 47 12
                                        

“ម៉េចមិនតប? មិនសមជាចរិតឯងសោះ!”

ជេគដកដង្ហើមស្ទើរមិនដល់គ្នា។ នាយចាប់ផ្ដើមតានតឹងទៀតហើយ តែលើកនេះស្រាប់តែងងឹតមុខឈឹង។

“ជេគ!” សុងហ៊ុនក្រសោបកាយតូចបីចេញទៅក្រៅយ៉ាងប្រញាប់ប្រញាល់។ គេមិនបង្អង់យូរទេ គ្រាន់តែដាក់នាយតូចឱ្យគេងនៅលើគ្រែភ្លាមក៏ខលទៅឱ្យជូនហៅពេទ្យមកភ្លាម។

មួយរយៈនេះជេគរពឹសធម្មតាមែន តែនាយតូចនេះខ្សោយណាស់ និងមានអាការៈចម្លែកៗ ដូចជាឧស្សាហ៍ក្អួតចង្អោរ និងកេះក្រចកដៃ។

“គេកើតអី?” ដៃធំអង្អែលក្បាលជេគថ្នមៗដោយក្ដីបារម្ភ។

ខណៈពេលដែលជេគគេងមិនកម្រើកនាយស្រាប់តែត្រឡប់ទៅគ្រាដែលមិនទាន់បាត់ការចងចាំ។ នាយហាក់ដូចជាឈ្លោះគ្នាជាមួយសុងហ៊ុមខ្លាំងណាស់...

“ដឹងថាហេតុអីយើងមិនអាចស្រលាញ់ឯងទេ? ទោះជាចំណាយពេលយូរប៉ុណ្ណា ហើយទោះជាឯងធ្វើដើម្បីយើងច្រើនប៉ុណ្ណា”

“កុំនិយាយ អូនមិនចង់ស្ដាប់ទេ អូនមិនចង់ឮពីហេតុផលដ៏ព្រៃផ្សៃរបស់បងទេ” ជេគដើរគេចទាំងយំតែត្រូវគេចាប់ស្មាជាប់មិនឱ្យកម្រើកទៅណា។

គេត្រូវតែស្ដាប់ហេតុផលពិតប្រាកដ!

“ព្រោះឯងតែងតែបោះបង់ខ្លួនឯង ឯងមិនដែលមានអ្វីដែលជាខ្លួនឯងទេ”

“...” ដំណក់ថ្លាយង់ស្រក់ហូរសឹងក្លាយជាទន្លេទឹកភ្នែក។

“ឯងមិនចេះស្រលាញ់ខ្លួនឯងទេ តែឯងតែងតែសុំឱ្យយើងស្រលាញ់ឯង”

“បានហើយ! ឈប់ទៅ!! អ្ហឺ... កុំធ្វើដាក់អូនបែបនេះ អ្ហឺ...” នាយតូចរុញដៃគេចេញហើយទន់ជង្គង់អង្គុយចុះទាំងអួលណែនពេញទ្រូង។

“យើងផ្ដល់ឱ្យឯងគ្រប់យ៉ាង មិនថាសោយសុខ មិនថាងារជាភរិយា មិនថាការសណ្ដោសប្រណី លើកលែងតែម្យ៉ាង កុំបង្ខំយើងឱ្យស្រលាញ់ឯងអី”

“អ្ហឺ... បងឃោរឃៅណាស់ បងធ្វើឱ្យអូនមិនអាចបន្ទោសបង បងធ្វើឱ្យអូនបន្ទោសខ្លួនឯង បងធ្វើឱ្យអូនតែម្នាក់ដែលជាអ្នកខុសចំពោះរឿងគ្រប់យ៉ាង អ្ហឺៗ...”

“...” សុងហ៊ុនដើរចេញទាំងមានមនុស្សម្នាក់យំគក់ទ្រូងស្ទើរសន្លប់នៅក្រោយខ្នងរបស់គេ។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now