9:00PM
ក្រោយបង្កព្យុះភ្លៀងមួយមេធំ ជេគស្ថិតក្រោមការពិនិត្យពីគ្រូពេទ្យផ្លូវចិត្តយ៉ាងយកចិត្តទុកដាក់។
“តើអ្នកជំងឺធ្លាប់ជួបគ្រោះថ្នាក់ធំណាមួយដែរទេ?”
“មិនធ្លាប់ទេ” សុងហ៊ុនឆ្លើយតាមអ្វីដែលគេបានដឹង។
“ចុះពីមុនមកអ្នកជំងឺមានប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ដែរទេ?”
“...” សុងហ៊ុនមិនតប ព្រោះគេមិនដែលដឹងរឿងទាំងនេះឡើយ។ គេងាកក្រោយទៅសេមទើបសេមហ៊ានចូលមកជិត។
“លោកប្រុសជេគមិនដែលប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ទេ តែលោកប្រុសជេគធ្លាប់ទៅជួបជេលីព្វ ខាសេហ្វាន់ ដែលជាដុកទ័រផ្លូវចិត្ត” សេមព្យាយាមចងចាំឈ្មោះបុរសម្នាក់នោះទុក្ខព្រោះគេហាក់ដូចជាមិត្តតែម្នាក់ដែលជេគមានបន្ទាប់ពីស៊ុននូ។
បន្ទាប់ពីឮសេមនិយាយទើបសុងហ៊ុននឹកឃើញ។ គេក៏ធ្លាប់ឱ្យជូនទៅស៊ើបបុរសម្នាក់ឈ្មោះ ជេលីព្វ ម្នាក់នេះដែរ តែដោយសារឃើញថាជាមិត្តធម្មតានឹងជេគទើបគេលែងរវល់នឹងរឿងនេះទៀត។
ក្រោយជជែកនឹងគ្រូពេទ្យផ្លូវចិត្តរួច សុងហ៊ុនក៏ចេញមកវិញដោយមានសេមដើរតាមពីក្រោយ។ ទឹកមុខនាយស្លេកស្លាំងណាស់ ព្រោះនឹកបារម្ភពីជេគខ្លាំងពេក។
“លោកប្រុស...” នាយហាក់ដូចជាមានរឿងចង់និយាយជាមួយគេ។
“...” សុងហ៊ុនឈរស្ងៀម។
“តើលោកប្រុសអាចធ្វើឱ្យលោកប្រុសជេគចង់រស់ឡើងវិញបានទេ? លោកប្រុសជេគលែងមានកម្លាំងរស់ហើយ” នាយកម្លោះឱនមុខចុះស្រក់ទឹកភ្នែកតក់ៗ។ នាយមិនដែលអង្វរសុងហ៊ុនទេ តែលើកនេះនាយពិតជាគ្មានមធ្យោបាយពិតមែន។ គេជាដើមហេតុដែលធ្វើឱ្យជេគលែងមានកម្លាំងចិត្តចង់រស់ ហើយគេក៏ជាហេតុផលដែលធ្វើឱ្យជេគអាចមានកម្លាំងចិត្តចង់នៅរស់បន្តដែរ។
“វាជាការសម្រេចចិត្តរបស់លោកប្រុសតូចរបស់ឯង”
បន្ទប់សម្រាក
ជេគអង្គុយស្ងៀមៗសម្លឹងមើលមើលកូនៗដែលគេងខ្វៀនៗនៅលើគ្រែ។ ពួកគេមិនខ្វល់ថាតើគ្រែតូចប៉ុណ្ណានោះទេ ពួកគេគ្រាន់តែចង់នៅក្បែរជេគប៉ុណ្ណោះ។ ជេគចុចបិទភ្លើងបន្ទប់ហើយ ចុះពីគ្រែដើរទៅក្បែរជញ្ជាំងកញ្ចក់ដើម្បីមើលទីក្រុងប៉ារីសដែលសុងហ៊ុនបានប្ដូរពីសេអ៊ូលមកទីនេះ ពិសេសមើលប៉មដែលនៅសែនឆ្ងាយនោះ។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
