ភាគ9:យល់ច្រឡំ

406 63 4
                                        

“យើងកំពុងធ្វើការ” គេរហ័សប្រាប់កុំឱ្យនាយតូចយល់ច្រឡំទាន់តែជេគគិតទៅរកផ្លូវផ្សេងបាត់ទៅហើយ។ នាយស្មានថាគេក្ដៅចិត្តសូម្បីតែនាយហៅគេថា បង ពេលមានអ្នកក្រៅនៅក្បែរ។

ជេគស្មានខុស ហើយក៏ជៀសចេញលែងហ៊ានសួរនាំតែម្ដង។ នាយដឹងថាគេធ្វើការនៅក្នុងអង្គភាពចចកយ៉ាងសម្ងាត់ហើយសមាសភាពគ្រួសាររបស់នាយនិងគេមិនដែលបើកចំហរទេ។ ពេលនេះនាយខ្លាចខ្លាំងណាស់ ខ្លាចថាវត្តមានរបស់នាយជះឥទ្ធិពលមិនល្អដល់ការងាររបស់គេ ខ្លាចថាគេនិងមានគ្រោះថ្នាក់ដោយសារនាយ។ ទន្ទឹមនឹងក្ដីបារម្ភច្រមុះរបស់នាយក៏ឈួលរកកលចង់យំដែរ។

“លោកប្រុសតូច! លោកប្រុសប្រញាប់ទៅណា?”

“ទៅផ្ទះ”

“តែ...” សេមមិនទាន់បាននិយាយអ្វីផង ជេគក៏រត់ចេញទៅយ៉ាងលឿន ហើយសកម្មភាពនេះសុងហ៊ុនក៏មើលឃើញដែរ។

“អ្នកណាគេ?” ស្រីស្រស់ទះស្មាគេតិចៗហើយក៏មើលទៅទិសដៅតែមួយ។

“ប្រពន្ធយើង”

“វ៉ាវ! គឺនាយតូចនោះមែនទេ? ស្អាតអ៊ីចឹងសោះបានហួងហែងណាស់ សុំមើលរូបថតក៏មិនបាន”

“មែនហើយ គេស្អាតណាស់” គេតាមសម្លឹងមើលក្មេងនោះរហូតដល់នាយតូចចូលទៅច្រកចេញបាត់។

វិមានអាយស៍

Ice Palace

តាំងពីថ្ងៃរហូតដល់ល្ងាច ជេគអង្គុយមើលកញ្ច្រែងផ្លែក្រូចមិនដកឃ្លាទៅណាឡើយ។ នាយភាំងអស់ហើយ ចំណែកនៅក្នុងខួរក្បាលរបស់នាហមានតែរូបភាពដែលសុងហ៊ុនអង្គុយលើរទេះរុញដែលមានស្រីស្រស់រូបនោះឈរទន្ទឹមគេ។ នាងឈរធម្មតាទេ តែខួរក្បាលរបស់នាយបែរជាស្រមៃទៅដល់រូបភាពដែលពួកគេណាត់ជួបគ្នាដើម្បីញ៉ាំអាហារ មើលកុន រួចហើយក៏ថើបគ្នាដេកជាមួយគ្នា។ គ្រាន់តែគិតដល់ត្រឹមនេះបេះដូងរបស់នាងក៏ញ័រចំប្រក់ បណ្ដាលឱ្យម្ចាស់រាងកាយចុកចាប់ជាខ្លាំង ទោះបីដឹងថាសុងហ៊ុនពិការក៏ដោយ។

“អ្ហឹកៗ ពិបាកចិត្តណាស់” នាយតូចជ្រុបមុខទាំងតប់ប្រម៉ល់ ឯអ្នកបម្រើផ្សេងទៀតបានត្រឹមសម្លឹងមើលមកទាំងពិបាកចិត្តជាមួយ។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលDonde viven las historias. Descúbrelo ahora