1 Year Later, Winter, Seoul, Korea, 2051
១ ឆ្នាំក្រោយមក, រដូវរងារ, សេអ៊ូល, ប្រទេសកូរ៉េ, ឆ្នាំ ២០៥១
ឡានខ្មៅនិលមួយគ្រឿងបានបរចេញពីសាលារៀនយ៉ាងប្រញាប់ប្រញាល់សំដៅមកមន្ទីរពេទ្យ។ សុងហ៊ុនកាន់ដៃកូនៗដើរចូលមន្ទីរពេទ្យដោយបើកចំហរ ហើយពួកគេដើរសំដៅទៅបន្ទប់ពិសេសមួយដែលមានវត្តមានអ្នកខ្លះកំពុងអង្គុយតវ៉ាជាមួយគ្រូពេទ្យ។
“យើងចង់ចេញពីមន្ទីរពេទ្យឥឡូវនេះ!! ម៉េចក៏និយាយមិនចេះស្ដាប់គ្នាសោះអ៊ីចឹង?”
“ប៉ាតូច!!” ស៊ូលីរត់ទៅឱបប៉ាតូចដោយក្ដីនឹករឭកព្រោះនាងធ្លាប់តែឃើញប៉ាតូចរបស់នាងគេងលក់អស់ 1 ឆ្នាំហើយ។
“ឯងជាអ្នកណា?”
“ហ៊ឹម? ប៉ាប៉ាអត់ស្គាល់លីលីទេមែន? លីលីកូនប៉ាតូចហាស៎!”
“...” មីនហូឃើញប៉ាតូចភ្លេចគ្រប់យ៉ាងគេហាក់ដូចជាត្រេកអរ។ គេងាកទៅលោកប៉ាដែលពេលនេះហាក់ដូចជាកំពុងតែភាន់ភាំង។
សុងហ៊ុនអង្អែលក្បាលនាយតូចថ្នមៗក្រែងនាយលរលេងនឹងគេតែ...
“ដកដៃលោកចេញ!! លោកចង់ស្លាប់មែនទេ? ម៉េចក៏អង្អែលក្បាលខ្ញុំ?” ជេគបើកភ្នែកធំស្លើតសម្លក់គេដូចចង់ស៊ីសាច់ទាំងរស់។ នាយប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀតដែលមិនស្គាល់គ្រួសារមួយនេះឡើយ។ អ្វីដែលសំខាន់នាយបានភ្លេចហើយ នាយភ្លេចថា...
នាយស្រលាញ់គេ!
ក្រោយថ្ងៃនោះ ជេគនិងសុងហ៊ុនត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ទាំង២នាក់។ ប៉ុន្មានថ្ងៃក្រោយមក សុងហ៊ុនដែលត្រូវរបួសធ្ងន់បែរជាមកអង្គុយរងចាំអ្នកដែលគ្មានរបួសទាល់តែសោះ។ សុងហ៊ុនបានអញ្ជើញដុកទ័រត្រកូលហ្វាងមកទៀត តែនៅតែរកមិនឃើញថាជេគកើតអ្វីទើបបានជានាយមិនអាចភ្ញាក់ពីគេងបែបនេះទៀត។ គ្រប់គ្នាបានត្រឹមតែប៉ាន់ស្មានថាអាចមកពីនាយត្រាំនឹងទឹកកកយូរពេក ព្រោះកាលឆ្នាំ 2032 ក៏នាយសន្លប់អស់រាប់សិបថ្ងៃដែរ។ ជេគទំនងជាមានប្រតិកម្មខ្លាំងនឹងអាកាសធាក់ត្រជាក់ខ្លាំង ម្យ៉ាងនាយថែមទាំងឱ្យអាវរងាររបស់នាយមកគេទៀត ជាហេតុធ្វើឱ្យនាយកាន់តែយាប់យឺនជាងមុនទ្វេរដង។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
