9:00PM
ក្រោយអាហារពេលល្ងាចជេគអផ្សុកណាស់ ម្យ៉ាងនាយក៏មិនទាន់ងងុយទើបយកសៀវភៅប្រលោមលោកនៅក្នុងទូរសៀវភៅមកអានកំដរអារម្មណ៍តាំងពីម៉ោង7 ម្ល៉េះ។
ខណៈនោះសុងហ៊ុនក៏ចេញពីបន្ទប់ទឹកល្មម។ គេស្លៀកពាក់រួចប្រុងនឹងបង្ហើយការងាតាមទម្លាប់តែក៏ត្រូវក្មេងខ្លួនមកស្ទាក់ផ្លូវ។ នាយឱបសៀវភៅឈរពាំងគេទាំងមុខឆ្ងល់ៗ។
“ចង់សួរអី?” ដៃធំទាញនាយឱ្យអង្គុយចុះនៅចុងគ្រែដោយមានគេអង្គុយក្រៀកចង្កេះជាប់។ ជេគគ្រឺតគេណាស់ ពេលណាក៏គេអាចកេងចំណេញពីនាយបានដែរ។
“ពេលមានសួចៗ គេធ្វើអីខ្លះ?”
សួចៗ?
“ស្អីគេសួចៗ?” សុងហ៊ុនជ្រួញចិញ្ចើមឆ្ងល់តែម្ដង។ ពាក្យស្អីគេនេះ?
“សួចៗនោះហ៎” ជេគនៅតែព្យាយាមបញ្ជាក់ម្ដងទៀត។
“ចង់ចូលបន្ទប់ទឹក?” គេចេះតែទាញព្រាវទៅ។
“មិនមែនទេ! សួចៗហា៎ សួចហើយស្រាប់តែបាត់រដូវ”
ភូស!!
“អ្ហៃ!! ម៉េចក៏ខោកក្បាលខ្ញុំ?” ជេគក្រោកឈរហើយចង្អុលមុខគេយ៉ាងកាចឆ្នាស់ តែកាចឆ្នាស់មិនបានប៉ុន្មានផងក៏ត្រូវគេទាញឱ្យអង្គុយលើភ្លៅ។
“យើងដឹងថាសួចៗជាអី តែប្រាប់តែមាត់មិនច្បាស់ទេ ចង់ដឹងច្បាស់ទាល់តែពិសោធន៍”
“ពិសោធន៍យ៉ាងម៉េចទៅ?”
គេកំពុងតែប្រុងបោកក្មេងបាត់ការចងចាំហើយអន្តើរ!
“ដោះខោអាវទៅ”
ជេគចង់ទន់ជើងគ្រាន់តែឮគេបង្គាប់ដូច្នេះ។
“ដោះខោអាវធ្វើអី?” ជេគរវល់តែឆ្ងល់ក៏ត្រូវគេចាប់ផ្ដួលទៅលើពូករួចទ្រោបពីលើយ៉ាងស្និតស្នាល។
“អាយ!!!”
ឌឹប! ឌឹប!
គេត្រូវកណ្ដាប់ដៃតូចៗដាល់ទ្រូងមួយទំហឹងៗតែគេមិនខ្ចីរង្គឺ។
នាយតូចស្មានថាគេប្រុងធ្វើអ្វីលើសលួសទើបលើកនេះប្រុងច្របាច់កគេតែម្ដងតែខណៈនោះ...
ជុប!
សុងហ៊ុនឱនថើបថ្ងាស់នាយមួយដង្ហើមយ៉ាងវែង មុននឹងក្រោកចេញហើយដើរទៅបង្ហើយការងាររបស់គេវិញ។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
