ភាគ8: ស្អាតដូចឯង

413 53 5
                                        

...

ជេគដើរទៅក្នុងបន្ទប់វិញតែមិនឃើញសុងហ៊ុនទើបសាកបើកទ្វាចូលក្នុងបន្ទប់់ទឹកទើបឃើញរាងក្រាស់ំពុងត្រាំទឹកក្នុងអាងបិទភ្នែករួចជាស្រេច

"យើងស្មានថាទៅពួនគេងជាមួយកូនៗហើយ?” គេមិនបើកភ្នែកទេ តែត្រចៀកគេរវៃណាស់។ ទោះនាយទម្ងន់ស្រាល ស្នូរជើងស្រាលដូចសំឡីក៏គេដឹងថាជានាយដែរ។

ជេគដើរទៅខាងក្រោយរាងក្រាស់ដើម្បីធ្វើសសៃរឲ្យគេហើយក៏ឈ្លៀតសួរនូវសំណួរក្នុងចិត្តមួយ

"បង! ហេតុអីសុខៗបងស្រាប់តែនិយាយលេងជាមួយកូនៗហើយនៅហៅខ្លួនថាប៉ាទៀត”

“ពួកគេជាកូនរបស់យើង”

“...” ជេគស្រាប់តែងើបមុខឡើង ហើយយកដៃផ្ដិតដំណក់ទឹកដែលជាប់នឹងថ្ពាល់របស់គេ។

ភ្នែកមុតមិនបានចាប់អារម្មណ៍សកម្មភាពរបស់នាយទេ គេបែរជាចាប់អារម្មណ៍នឹងផ្ទៃមុខទន់រលោងម៉ត់ខៃពណ៌ផ្កាឈូកស្រាលៗរបស់នាយទៅវិញ។

“លីលីស្អាតណាស់”

“មែនហើយ កូនស្រីពួកយើងស្អាតណាស់” ជេគតបទាំងមិនទាន់យល់ន័យរបស់គេបានច្បាស់។

“ស្អាតដូចឯងចឹង”

"...."ជេគគាំងអស់ស្មារតី នាយស្ងៀមធ្មឹងបើកភ្នែកក្រឡង់ៗមើលទៅគេ។

ឈ្លៀតឱកាសនាយភ្លឹកគេក៏ឈ្ងោកថើបបបូរមាត់តូចជញ្ជក់ថ្នមៗ។ នាយភ្ញាក់ពេកទើបជ្រុលដៃរុញគេចេញ តែដោយសារខ្លាចគេខឹងនាងឱស្រាក់គេជាប់ហើយថើបតបទៅវិញដោយភាពមិនដឹងខ្យល់អី។

កណ្ដាប់ដៃធំចាប់ចង្កេះតូចស្រាក់ជាប់ដូចច្រវ៉ាក់សាច់យ៉ាងតាន់។

មុននេះគេចង់សរសើរថានាយស្អាត តែអណ្ដាតរបស់គេចេះតែគាំងគ្រលាស់សរសើរនាយតូចមិនចេញ។ មិនថាមីនហូ ឬស៊ូលី សុទ្ធតែស្អាតទាំងអស់ ព្រោះប៉ាតូចរបស់គេស្អាតជាងស្រីទៅទៀតគឺស្អាតដូចជាទេពអប្សរនេះហើយ។ ជេគគឺជាផ្កាមួយទងដែលគ្រប់គ្នាប៉ងប្រាថ្នា តែផ្កាមួយទងនេះបានធ្លាក់មកដៃគេ ថែមទាំងផ្កាមួយទងនេះត្រូវគេក្រេបជញ្ជក់រហូតដល់រាប់មិនអស់ តែនាយនៅតែស្អាត ស្អាតគ្មានអ្វីប្រៀបបាន។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now