ប្រាវ!!!
សំឡេងកែវធ្លាក់លើឥដ្ឋបន្លឺឡើងយ៉ាងខ្លាំងពេញបន្ទប់បន្ទប់ព្រោះកម្លាំងដៃរបស់សុងហ៊ុនយកវាពីដៃជេគហើយគប់មួយទំហឹងទៅជញ្ជាំងធ្វើឲ្យរាងស្ដើងភ្ញាក់យ៉ាងខ្លាំង
"យើងប្រាប់ប៉ុន្មានដងហើយយើងមិនផឹក!យើងនិយាយយ៉ាងណា យ៉ាងនិងហើយឯងយកដាក់ក្នុងខួរខ្លះផង!"
ជេកមិនមាត់បានត្រឹមតែដើរទៅរើសអំបែងកែវដែលនៅលើឥដ្ឋនៅលើឥដ្ឋទាំងទឹកមុខស្រងូស្រងាត់ នាយអត់ចិត្តនិងគេណាស់ដឹងថាគេចូលចិត្តផឹកតែក៏ខំឆុងឲ្យព្រោះពេលមុនគេថាឆ្ងាញ់ទើបចេះតែចង់ធ្វើ ប៉ុន្តែពេលនេះកែវតែក៏ខ្ទេចចិត្តក៏ធ្លាយ
ហេតុអីក៏គេកាចដាក់នាយម្ល៉េះ?
"អញ្ចឹងអូនទៅសិនហើយបើបងចង់ពិសារអីអាចប្រាប់ឲ្យអូនធ្វើឲ្យបាន"
"យើងមិនឃ្លាន ហើយក៏មិនត្រូវការ.ចេញឲ្យផុតពីមុខយើង បើគ្មានការអីធំុដុំទេកុំចូលមករំខានយើងឲ្យសោះ!"
ជេគងក់ក្បាលទាំងទឹកមុខក្រៀមក្រំកាន់ថាសអំបែងកែវបើកទ្វារចេញទៅខាងក្រៅក៏ជួបនិងជំនិតរបស់សុងហ៊ុនគេគឺ Lee Jun.
(លី ជូន)
"អ្នកប្រុសតូចមិនអីទេមែនទេ?ខ្ញុំលឺសំឡេងបែកកែវពីខាងក្នុងតែខ្ញុំមិនហ៊ានទៅរំខានខ្លាចត្រូវមាត់អ្នកប្រុសធំ"
"ខ្ញុំមិនអីទេបងជូន...គ្រាន់តែមិនប្រយ័ត្នធ្វើឲ្យបែកកែវខ្លួនឯង"
បែកកែវដោយខ្លួនឯង?
"អ៎...ចាំខ្ញុំជួយយកទៅចោលឲ្យ..."
ជូនបម្រុងនិងយកដៃទៅទាញថាសអំបែងកែវទៅហើយប៉ុន្តែជេគក៏ទាញមកជិតខ្លួនវិញ
"មិនរំខានបងទេ...បងទៅធ្វើការបងចុះខ្ញុំទៅសិនហើយ"
ថាហើយជេគក៏ដើរទៅជាន់ខាងក្រោមបាត់ទៅដោយមានអ្នកចាំមើលគេដើរទៅ។ជូនដឹងថាកែវនោះជេគមិនមែនជាអ្នកធ្វើឲ្យបែកទេ ព្រោះអ្នកនៅក្នុងវិមាននេះអ្នកណាក៏ដឹងថាជេគជាមនុស្សល្អិតល្អន់ម៉ត់ចត់យ៉ាងណាគេមិនងាយធ្វើឲ្យរបស់ដែលនៅក្នុងដៃរបស់គេបែកបាក់ដោយងាយទេ ហើយគេក៏ដឹងថាអ្នកប្រុសធំគេជាមនុស្សបង្ហិនកម្រិតណាដែលពេលខឹង ឬមិនសប្បាយចិត្តម្ដងៗដូចសាតាន់អីចឹងពេលខ្លះគេក៏ចង់អស់ព្រលឹងម្ដងៗដែល គេមិនបង្អាប់តែវាជាការពិត។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
