ភាគ: 36 វាគួរឪ្យខ្លាច

Start from the beginning
                                        

មួយសន្ទុះក៏ចាក់ថ្នាំរួចអ្នកគ្រូពេទ្យក៏ចេញទៅវិញ ស៊ុងហ៊ុនក៏អង្គុយងាកមុខទៅម្ខាងចរិកង៉ក់ងរដាក់ជេគដែលកំពុងរៀបចំអាហារសម្រាប់នាយញ៉ាំនោះ ជេគក៏មិនលួងអីដែលយកអាហារមកជិតនាយ។

« ញ៉ាំបបរសិនណាបង»
«........»
« ឮអូននិយាយអីទេ?»ជេគសួរម្ដងទៀត តែនាយមិនតប
« ឈប់ខឹងអូនបានហើយ បើមិនចាក់ថ្នាំមិចបងនិងជាទៅ?»ជេគទាញមុខនាយឪ្យប្រឈមនិងគេស្ដីឪ្យញ៉ែតៗដាក់ក្មេងតូចនៅលើគ្រែសម្លឹងគេដោយរលីងរលោងចង់យំ
« តែវាឈឺ!»ស៊ុងហ៊ុនតបវិញអណ្ដឺតអណ្ដកជាហេតុនាំឪ្យជេគសើចបន្ដិចផងដែល
« វ៉ៃគ្នា ត្រូវគ្រាប់ បងមិនឈឺផង មកឈឺស្អីម្ជុលតូចតែមួយនិង?»គេសែនហួសចិត្តបាញ់គ្នាឈាមដូរដូចទឹកមិនឈឺមកឈឺស្អីម្ជុលចាក់ចូលសាច់តែបន្ដិចនិង
« ក្រែងអូនក៏ធ្លាប់ឈឺ»
« អូនមិនដែលខ្លាចឈឺដូចបងទេ»
« លើកមុនអូនយំសោះ កុំមកប្រកែក»
« ពីកាល?»គេដូចមិនចាំថាបានចូលពេទ្យឡើយព្រោះមិនដែលចូលពេទ្យហើយស៊ុងហ៊ុនក៏មិនធ្លាប់នាំគេមក
« យប់ឡើងបងចាក់អូនហ៎ អូនស្រែកយំអង្វរបង ឈឺខ្លាំងណាស់-»និយាយមិនទាន់ចប់ជេគក៏ទះមាត់នាយបន្ដិចស្រាលដៃគេឡើងអៀនមុខក៏ក្រហមខឹងផងអៀនផងចេះតែនិយយាទៅរួច
« បងនិយាយស្អីមិនចេះខ្មាស់គេ»ជេគខាំមាត់សម្លក់មុខនាយគ្រឺតណាស់ចង់តែដាល់ឪ្យបែកមុខសង្ហារនេះតើ
« ក៏និយាយពិត»
« បើបងមិននិយាយក៏គ្មាននរណាថាបងគដែល»
« ប៉ាៗ..លោកប៉ា»យ៉ុនគីរត់ចូលមកស្រែកហៅពួគគេទាំងពីរជេគងាកឃើញកូនក៏ចង់មកលើកពរគេ
« មកជាមួយនរណា?»
« គឺពូស៊ុននូ ពេលនេះគាត់ចាំជួយយកអ៉ីវ៉ានជាមួយពូនីគី»អាល្អិតប្រាប់ទៅប៉ាៗទាំងញញឹមសឹមងាកមកសួរលោកប៉ា
« តើលោកប៉ាឈឺទេ?»គេធ្វើភ្នែកភ្លឹសៗសម្លឹងមុខស៊ុងហ៊ុន
« ប៉ាលែងអីហើយ»នាយទាញគេឪ្យមកអង្គុយជិតថើបថ្ពាល់ប៉ោងៗជាច្រើនខ្សឺតដោយមានជេគអង្គុយញញឹមទាំងមានក្ដីសុខ
« អូនសប្បាយចិត្តណាស់ ជូនពរលោកប៉ាឆាប់ជាណា»គេជូនពរលោកប៉ាសើចសប្បាយកាច់កតែម្នាក់ឯង ស៊ុងហ៊ុនទ្រាំមិនបានក៏ចាប់ថើបផងញីញក់ឡើងឮសំឡេងកូនយំវិញបាត់
« លេងកូនឈឺពេកបានកូនយំ»ជេគដាក់ឪ្យយ៉ុនគីអង្គុយលើភ្លៅស្ដីឪ្យស៊ុងហ៊ុនធ្វើមុខស្អុយ អាល្អិតឮប៉ាៗស្ដីឪ្យលោកប៉ាក៏ញញឹមឌឺឆ្លៀតលានអណ្ដាតដាក់ស៊ុងហ៊ុនទៀត
« ឈឺណាស់»អាល្អិតរំអួយប្រាប់ប៉ាៗលើកដៃបង្ហាញស្នាមក្រហមឪ្យជេគផ្លុំឪ្យស៊ុងុហ៊ុនជ្រេញចរិកកូនប្រុសខ្លាំង
« អួយយ! ជេគបងឈឺក្បាលណាស់»នាយក៏ស្រាប់តែខ្ទប់ក្បាលខ្លួនឯងស្រែកឈឺប្រាប់ជេគ ឯជេគស្មានតែឈឺមែនក៏ស្លន់មកអង្គុយជិតជួយមើលឪ្យខ្លាចថាឈឺកន្លែងបែកនោះ
« ធ្វើលេងសោះ!»នាយអោបជាប់ថើបថ្ពាល់គេខ្សឺតៗដោយមានយ៉ុនគីអង្គុយសើចរត់ឡើងលើគ្រែដែល
« ថើបអូនផងមើល»ស៊ុងហ៊ុនក៏ដាក់ឪ្យកូនអង្គុយលើភ្លៅឯជេគក៏ត្រូវនាយអោបស្មាជាប់ថើបប៉ាៗផងកូនផងយកថាមពលនិងបានឆាប់ជា

Enjoy your read><
Cute hehhh😝

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now