វិមាន រ៉ូវ៉ាលី
« អ្នកប្រុសទៅញ៉ាំអីជាមួយលោកជេយ៍»ម៉ែដោះនិយាយទៅកាន់ស៊ុងហ៊ីដែលមករកជេគ
« គេមានប្រាប់ទៅកន្លែងណាទេ?»
« អត់ទេចា៎ស!»
« បងស៊ុងហ៊ី ខ្ញុំគិតថាបងជេយ៍នាំបងជេគដើរលេងខ្លះហើយ»ជុងវ៉ុនដែលតាមមកក៏និយាយឡើង
« ញ៉ាំអី? 2ម៉ោងហើយពេលណាមកវិញ?»នាយនៅមិនសុខព្រោះតែអង្គុយចាំយូរហើយ
« ប្រហែលជាល្ងាចទើបមកវិញហើយចា៎ស»
« ស្អែកខ្ញុំមកម្ដងទៀត»នាយនិងជុងវ៉ុនក៏ចាកចេញទៅវិញបាត់
______
អូស្ត្រាលី
វិមាន រ៉ូវ៉ាលីន
ដៃមាំបីរាងតូចដើរចូលវិមានរបស់ខ្លួន ជេយ៍ងាកមើលជុំវិញមិនឃើញម៉ាក់របស់នាយក៏យកជេគទៅដាក់ក្នុងបន្ទប់ដែលរៀបចំហើយសម្រាប់ជេគតែម្ដង។
រៀបចំឪ្យប្អូនគេងរួចក៏ចុះមកខាងក្រោមវិញក៏ជួបជាមួយអ្នកស្រីណាស៊ីទើបមកពីខាងក្រៅគាត់រៀងភ្ញាក់ផ្អើលបន្ដិចដែលពេលដែលជេយ៍មកមិនប្រាប់មុន។
« កូនមកដល់ពីពេលណាជេយ៍?»គាត់រហ៍សចូលមករកនាយ
« ទើបមកដល់មុននេះទេម៉ាក់»នាយញញឹមបន្ដិច
« ចុះឯណាជេគ?»គាត់សួររកកូនប្រុសពៅព្រោះជេយ៍ប្រាប់ថានិងនាំគេមកវិញតែមិននឹកស្មានថាលឿនថ្នាក់នេះ
« គេគេងកូនយកគេទៅបន្ទប់ហើយ»
« ម៉ាក់ឡើងទៅមើលប្អូនសិន»គាត់ក៏ទៅបន្ទប់ជេគ ឃើញកូនប្រុសគេងលក់យ៉ាងស្កប់ស្កល់គាត់ញញឹមទាំងទឹកភ្នែកព្រោះគាត់បានជួបកូនប្រុសដែលខានឃើញរយៈពេលជាយូរស្ទើតែពាក់កណ្ដាលជីវិត
« កូនម៉ាក់....»គាត់អង្អែលមុខគេតិចៗ លួចសម្រក់ទឹកភ្នែកដោយមានជេយ៍ឈរក្បែរ
« ជេគមានកូន...ម៉ាក់ឃើញពោះគេទេ»
« គួរឲ្យស្រឡាញ់ណាស់»គាត់អង្អែលពោះគេតិចៗទាំងញញឹមលាយឡំទឹកភ្នែក ប៉ុន្មានថ្ងៃមុនជេយ៍ក៏បានខលនិយាយប្រាប់រឿងនេះដែលទើបគាត់មិនភ្ញាក់ផ្អើល
« ឲ្យប្អូនសម្រាកចុះ ម៉ាក់ទៅធ្វើអាហារសិន»ជេយ៍ក៏នាំគាត់មកខាងក្រោមវិញ
រសៀល
ម៉ោង 5:30នាទី
ត្របកភ្នែកបើកតិចៗយកដៃខ្ទប់ក្បាលដែលឈឺតិចៗគេក្រោកអង្គុយសម្លឹងជុំវិញ ខុសប្លែកមិនដូចជាបន្ទប់ស៊ុងហ៊ុនឡើយការរៀបចំស្អាតធម្មតាដូចទៅនិងចំណូលចិត្តរបស់គេពណ៍បន្ទប់ក៏ខុសគ្នាទៀត ជេគក្រោកទៅបើកបង្អួចទិសភាពមិនដូចទៅវិមានរ៉ូវ៉ាលីទេ ខុសគ្នាណាស់ប្រៀបបានទៅនិងកន្លែផ្សេងអញ្ចឹង។
« ក្រោកហើយមែនទេ?»សំឡេងបងប្រុសបន្លឺពីក្រោយទើបជេគងាកមើលទាំងភ្ញាក់បន្ដិច
« បងជេយ៍ យើងនៅទីណានិង?»
« ចុះទៅខាងក្រោមទៅ ឯងនិងដឹងហើយ»ជេគមិនមាត់ក៏ដើរតាមរហូតដល់ខាងក្រោមខាងក្នុងវិមានស្អាតណាស់ គេសម្លឹងចំមនុស្សពីរនាក់អង្គកយលើសាឡុងញញឹមមើលមកគេ
« ជេគ....កូនម៉ាក់»អ្នកស្រីណាស៊ីរត់អោបកូនប្រុសយ៉ាងណែនជេគឈរធ្មឹងនៅស្ងៀមសុខៗក៏ត្រូវគាត់មកអោបបែបនេះ
« ម៉ាក់ជាម៉ាក់កូនណា...»គាត់ពោលឡើងទាំងទឹកភ្នែក
« ម៉ាក់....»គេគាំងអណ្ដាតមិននឹកស្មានថាបានជួបគាត់លឿនយ៉ាងនេះឡើយ
« កូនប៉ា....កូនត្រឡប់មករកប៉ាវិញហើយ»លោកសាន់ត្រាចូលមកអោបម្នាក់ទៀតគាត់រំភើបខ្លាំងណាស់
« ប៉ា..»
« កូនមកវិញហើយ កូនប្រុស»
បន្ទាប់ពីនិយាយគ្នាមួយសន្ទុះគាត់ក៏យល់ពីកូនប្រុសដែលគេរៀបរាប់ពីទុក្ខសោកជាច្រើន លោកសាន់ត្រាក៏មិនបាននិយាយថាស្ដីរឿងកូនក្នុងផ្ទៃពោះដែលគាត់មានតែនិយាយលើកទឹកចិត្តនិងពាក្យល្អៗជាច្រើន។
« ខឹងបងមែនទេ?»ជេយ៍រត់មកឈប់ពីមុខជេគ ព្រោះជេគអត់និយាយរក
«......»
« បងសុំទោសគឺមកពីបងមិនដឹងត្រូវប្រាប់ឯងយ៉ាងមិច»នាយបង្ហាញទឹកមុខដឹងខុស តាមពិតនាយចង់ប្រាប់ណាស់តែដឹងថាជេគច្បាស់ជាមិនព្រមទើបរៀបល្បិចនាំគេមកអូស្រ្ដាលីតែម្ដងដោយលួចដាក់ថ្នាំងងុយគេងចូលទឹកក្រូចគេគិតថាជេគភ្ញាក់ឡើងជេគេពេញយន្ដហោះហើយតើចេះសំណាងថ្នាំមានប្រសិទ្ធភាពខ្លាំងដាក់ជេគឡើងគេងមិនកម្រើក
« បងគួរតែនិយាយជាមួយខ្ញុំ មិនមែនធ្វើរឿងឆ្កួតអស់នេះឡើយ»គេខឹងណាស់ មិនចង់និយាយជាមួយជេយ៍ឡើយ
« បងដឹងខុសហើយ តែបងធ្វើព្រោះតែចង់ឪ្យឯងមករស់នៅជាមួយគ្រួសារយើងវិញ»
« តែបងគួរតែឪ្យខ្ញុំបានលាគ្រប់គ្នា»
« បងក៏មិនបានលាពួកគេ»នាយពិតជាមិនបានប្រាប់នរណាម្នាក់ឡើយពីរឿងនេះសូម្បីជុងវ៉ុនក៏នាយមិនប្រាប់មិនដឹងថាពេលនេះគេរកនាយខលមកយ៉ាងណាទេ
« ចេញទៅ! បងមិនខុសទេ»ជេគមិនចង់និយាយច្រើនដេញនាយចេញឪ្យចៀសផ្លូវគេ
« បងសុំទោស»
« បងគួរតែសុំទោសជុងវ៉ុន»ជេគនិយាយរួចក៏ដើរចេញទៅបន្ទប់គេបាត់ទុកឪ្យបងប្រុសឈរធ្មឹង
« បងសុំទោសជុងវ៉ុន»
Enjoy your read><
ភ្លាវតិចហើយ
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
ភាគ:29 ចេញទៅ!
Start from the beginning
