ព្រឹកថ្មី....
ហាងនំបុ័ង..
« បងជេយ៍»ជុងវ៉ុនហៅជេយ៍ដែលកំពុងអង្គុយផឹកកាហ្វេអានកាសែតខាងមុខហាង
« ឪ្យបងជូនទៅសាលាទេ?»ជេយ៍ញញឹមឡើងពេលឃើញរាងតូចរត់មកជិតគេ
« បងជូនអូនទៅបានហ៎?»គេអោបដៃញញឹមដាក់នាយ រស់នៅជាមួយគ្នាមិនបានប៉ុន្មានផងឥឡូវក៏ជាប់ស្នេហ៍នាយបាត់ទៅហើយ
« ចាំបងប្រាប់ម៉ាក់សិន»នាយក៏ដើរចូលហាងដែលមានម៉ាក់ជុងវ៉ុនកំពុងរៀបចំនំប៉័ង
« កូនជូនជុងវ៉ុនទៅសាលាមែនទេ?»ឮជេយ៍និយាយគាត់ក៏សួរ
« បាទ»
« ម៉ាក់ផ្ញើនំបុ័ងឪ្យជេគស៊ុននូជូហ៊ីផងណាកូន»គាត់ហុចថង់នំមួយថង់ធំទៅកាន់ជេយ៍និងផ្ដាំគេផងដែល
« ម៉ាក់ត្រូវការអ្វីឬអត់?»ជេយ៍សួរទៅកាន់ម៉ាក់ក្មេក
« អត់ទេ!»
« កូនទៅសិនហើយ»គាត់ញញឹមងក់ក្បាកទើបទៅរកជុងវ៉ុនឈរចាំខាងក្រៅគេមិនហ៊ានសុំម៉ាក់ឪ្យជេយ៍ជូនទៅទេព្រោះគាត់និងស្ដីឪ្យទើបជេយ៍តែងតែសុំជំនួសគេ
« ពិបាកបងហើយ»ដើរតាមផ្លូវជុងវ៉ុននិយាយទាំងលួចសម្លឹងមុខជេយ៍
« បងស្រឡាញ់ ទើបបងជូនមកបងមិនទុកចិត្តឪ្យអូនដើរមកសាលាតែម្នាក់ឯង»នាយតបលូកកាន់ដៃគេផ្ដល់ភាពកក់ក្ដៅព្រោះតែមេឃព្រឹកនេះត្រជាក់
« តែបងត្រូវដើរទៅផ្ទះវិញច្បាស់ជាហត់»
« បងមិនហត់ ដើម្បីអូនបងមិនហត់ឡើយ»នាយច្បិតថ្ពាល់ប៉ោងៗគេលេងបណ្ដើររហូតដល់មុខសកលវិទ្យាល័យ
« អូនទៅសិនហើយ! ទៅវិញដើរស្រួលបួលណា»គេយកថង់នំពីនាយនិងផ្ដាំផងដែល
« បាទ....»
« អូនទៅហើយ»ជេយ៍ឈរសម្លឹងរហូតជុងវ៉ុនចូលទៅខាងក្នុងបាត់ទើបចាកចេញទៅហាងវិញដើម្បីជួយលក់ម៉ាក់ជុងវ៉ុនស្រឡាញ់កូនគេហើយក៏ត្រូវយកចិត្តម៉ាក់គេដែល
_______
ថ្ងៃត្រង់...
« ជេគមុខស្អុយម្ល៉េះ?»ស៊ុននូឃើញមិត្តអង្គុយសម្លឹងទូរស័ព្ទធ្វើមុខស្អុយៗក៏សួរ
« គ្មានអីទេ!»គេតបរួចយកនំប៉័ងមកញ៉ាំ
« មានរឿងអីគួរតែប្រាប់បងណា»ជូហ៊ីទះស្មាគេតិចៗព្រោះជេគមិនងាយនិយាយរឿងអ្វីប្រាប់អ្នកណាឡើយ
« ខ្ញុំមិនអីទេបង!»គេញញឹមស្រាលៗ
« រ៉ូណៀដូចជាមិនឃើញថ្ងៃនេះ»ជុងវ៉ុនដែលចាំយកនំឪ្យនាងតូចតែមិនឃើញ
« យើងបានផ្ញើសារសួរដែល នាងប្រាប់ថាឈឺមិនបានមកសាលា1អាទិត្យ»
« ឈឺអី? ម្សិលមិញទើបនិងទៅលេងហាងកាហ្វេបងសោះ»
« មិនដឹងដែរ»
« ល្ងាចទៅញ៉ាំអីជាមួយគ្នាណា បងមានការងារនិយាយជាមួយពួកឯងដែល»ពួកគេងក់ក្បាលយល់ព្រម ទើបបំបែកគ្នាទៅថ្នាក់រៀនរៀងខ្លួន ជុងវ៉ុនអង្គុយសង្កេតមុខរបស់ជេគជានិច្ច
_______
ល្ងាចក៏មកដល់ពួកគេបានមកទៀមអាហារដែលតែងតែមកជាប្រចាំព្រោះជាកន្លែងឆ្ងាញ់ទើបមកជានិច្ចណាមួយជូហ៊ីក៏បានហៅស៊ុងហ៊ីមកដូចគ្នា។
« សួស្តីបាទ»ស៊ុងហ៊ីដើរចូលមករាក់ទាក់បន្ដិច
« ឥឡូវដូចជាឃើញពួកបងស្និតគ្នាដល់ហើយ»ជុងវ៉ុននិយាយឡើងទាំងកាយវិការអឹបអៀន
« ទាក់ទងគ្នាមែនទេ?»ឮសំណួរស៊ុននូហើយជូហ៊ីគាំងទ្រឹងបានត្រឹមអោនមុខចុះក្រវីក្បាល
« មុខបងក្រហមហើយ»
« មិនដូចអ្វីពួកឯងគិតថាទេ»ឃើញជូហ៊ីអៀនទើបស៊ុងហ៊ីចូលមកនិយាយជំនួស
« ការពារគ្នាណាស់ណ៎»
« អាហារមកដល់ហើយ»អាហារជាច្រើនក៏លើកដាក់លើតុជាបន្ដបន្ទាប់ស៊ុងហ៊ីសម្លឹងមុខជេគព្រោះឃើញគេស្ងាត់មិនសូវជាហើបមាត់និយាយ
« ជេគមិនសប្បាយចិត្តមែនទេ?»ឃើញមុខមិនស្រស់ក៏សួរខ្លាចថាគេឈឺអី
« អត់-អ៊ួក....អ៊ួកកក»
Enjoy your read><
Jake???
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
ភាគ:27 កុំខឹងណា...
Start from the beginning
