ខ្យល់បក់រវិចៗមកពីរទិសខាងកើតបក់ផើយផាត់តាមវាយោរអោយរុក្ខជាតិតូចធំទាំងឡាយបក់ទៅតាមរង្គើពេញទីក្រុងដែលមានដើមឈើបែកម្លប់សាខាត្រឈឹងត្រឈៃនឹងសត្វបក្សាបក្សីស្រែកយំកងរំពង។
សណ្ឋាគារខ្ពស់ៗដុះប្រដូចជាផ្សឹិតដែលលូតលាស់ទៅតាមសម័យកាលនឹងសុីវិល័យរបស់ប្រទេសនៅតាមផ្លូវមានតូបលក់តូចធំនឹងមានភោជនីយដ្ឋានគ្រប់បែបទៅតាមការលក់ដូររបស់ប្រជាជន។ប្រទេសមួយនេះហាក់ជាប់ចំណាត់ថ្នាក់លេខមួយនៅខាងប៉ែកអាសុីអាគ្នេយ៍ដោយការធ្វើសុីមុខជំនួញនឹងការផលិតរបស់ប្រើប្រាស់ផ្សេងៗអោយមើលទៅប្លែកភ្នែកសម្រាប់មនុស្សដែលសុីវិល័យហើយប្តទេសមហាអំណាចមួយនោះគ្មានប្រទេសណាក្រៅពីរប្រទេសចិននោះទេ។
ស្ថិតនៅកណ្ដាលទីក្រុងបើកបង្ហាញអោយឃើញភូមិគ្រិះដ៏ធំមានរចនាបទដ៏ស្រស់ស្អាតប្លែកភ្នែកប្រជាជនដែលតែងតែស្ញើចសរសើរមិនដាច់ពីរមាត់កលដែលភូមិគ្រិះមួយនេះសាងសង់រយះពេលជិត៥០សិបឆ្នាំក្ដីក៏វានៅតែស្រស់ស្អាតមិនបាក់ភ្លីទៅណាទាល់តែសោះទោះបីមើលសុាំភ្នែកយ៉ាងណាក្ដី។ក្រឡេកមកមើលខាងក្នុងវិមានឬក៏ភូមិគ្រិះដែលយើងអាចទាយដឹងឯណេះវិញយើងក៏មើលឃើញពីរសមាជិកគ្រួសារដោយពួកគេអង្គុយជជែកគ្នាសើចសប្បាយក្អាកក្អាយមិនដាច់សូរ។
"លីងយៀនទៅលើកនំឃុកគីដែលម៉ាម៉ាធ្វើអម្បាញ់មិញយកមក"ម៉ាម៉ាវ័យ៤១ឆ្នាំក៏បន្លឺឡើងទៅកាន់កូនស្រីវ័យក្រមុំដែលមានអាយុ២១ឆ្នាំអោយនាងទៅលើកនំពីរផ្ទះបាយមក
"ច៎ាស...ចុះគ្រប់គ្នាត្រូវការអ្វីបន្ថែមទេ"លីងយៀន ក៏ងាកទៅសួរគ្រប់គ្នាខ្លាចក្រែងខ្វះអីអាងនាងយកមកអោយទាន់នាងទំនេរ
"ខ្ញុំយកទឹកដោះគោមួយកែវបងលីង"ហ្វុងយៀន ស្ដេចរពឹសតមាត់មិនបាត់ក៏បន្លឺឡើងហើយឆ្នាំនេះគេមានវ័យ២១ឆ្នាំដូចគ្នាតែសម្រស់ដូចទៅនឹងម៉ាម៉ាបេះដាក់តែម្ដងហើយ
"បងលីងកុំភ្លេចយកទំពាំងបាយជូរអោយអូនផង"ហានយី កូនពៅវ័យ១៨ឆ្នាំស្រែកឡើងពេលឃើញបងស្រីរបស់ខ្លួនដើរចេញទៅបាត់
"ហានយីកូនមិនទៅសាលាទេថ្ងៃនេះ"សុងហ៊ុន ប៉ាប៉ាវ័យ៥១ឆ្នាំតែសម្រស់វិញកាលីបសាហាវនាយមិនខ្ចីចាស់ទាល់តែសោះសាច់នៅចាំសម្រាស់ដូចកាលនៅកម្លោះហាស្ដីទៅកាន់កូនប្រុសពៅរបស់ខ្លួន
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
