ពេលមកដល់វិមានវិញសុងហ៊ុនបានអោយនាយសេមបីអាល្អិតកូនប្រុសយកទៅគេងនៅបន្ទប់មួយទៀតដែលនៅជាប់នឹងចំណែកនាយក៏ត្រូវលើកបីនាយតូចយកទៅតាមក្រោយ។ចូលមកដល់ខាងក្នុងវិមាននាយក៏ក្រឡេកភ្នែកទៅបន្ទប់ទទួលភ្ញៀវឃើញសៀនអ៊ីកំពុងមើលមកនាយដោយក្រសែភ្នែកខឹងក្រោធទើបនាយខ្ចិលនៅនាំតែមានរឿងឈ្លោះក៏ឈានជើងបម្រុងនឹងឡើងលើជណ្ដើរដើម្បីឆ្ពោះទៅខាងមុខតែក៏ត្រូវអាក់វិញពេលលឺសម្រែកស្រែកសួររបស់ប្រពន្ធរបស់ខ្លួន។
"បងទើបមកពីរណា!"សៀនអ៊ី ក៏ដើរមករកនាយដោយដំណើរញាប់ៗចូលមក
"មកពីរដើរលេង..អូនមានអ្វីមែនទេ?"សុងហ៊ុន ឆ្លើយទាំងដៃនៅបីកាយតូចជាប់ ចំណែកសៀមអ៊ីមិនមាត់ក៏រេភ្នែកទៅសម្លឹងមើលកាយតូចដែលគេងលង់លក់ក្នុងប្រអប់ដៃរបស់រាងក្រាស់ទាំងភ្ញោចស្នាមញញឹមចុងមាត់ចេញមកហាក់ដូចជាមានគំនិតអ្វីមួយឡើងមកនៅក្នុងប្រព័ន្ធប្រសាទរបស់នាង។
*ផាច់*មួយដៃវាត់ចំថ្ពាល់របស់រាងតូចដែលកំពុងតែគេងនោះអោយភ្ញាក់ក្រញាងឡើងមកព្រោះតែមានអារម្មណ៍ថាឈឺនៅត្រង់កន្លែងថ្ពាល់របស់ខ្លួនទើបបើកភ្នែកសន្សឹមៗឡើងមកងាកទៅមើលម្ខាងក៏ឃើញស្រីស្រស់ដូចធីតាសួគ៌តែចិត្តបិសាចកំពុងមើលមកខ្លួនទាំងស្នាមញញឹមពិសពុលប្រៀបដូចជាពស់។
"ទម្លាក់ខ្ញុំចុះ"ជេយ៉ុន សម្លឹងមើលមុខរាងក្រាស់អោយនាយដាក់គេចុះចំណែករាងក្រាស់លឺហើយក៏ព្រមដាក់គេចុះទើបរហ័សដើរទៅរកសៀនអ៊ីមុននឹង...
"ផាច់!យ៉ាងមិចគិតថាមានដៃតែនាងមែនទេ"ជេយ៉ុន ដាក់នាងមួយកំផ្លៀងបកវិញយ៉ាងឆ្ងាញ់មិនត្រឹមតែប៉ុណ្ណឹងទេនូវយកមេដៃទៅឆ្កិះមុខនាងអោយងើបឡើងមកដូចគ្នាស្រប់នឹងស្នាមញញឹមផ្អែមដែលបង្កប់ទៅដោយល្បិចជាច្រើន(កូនញុមស្លូតតើ☺️)
"ឯង...ឯងហ៊ានទះយើង"សៀនអ៊ី លើកដៃចង្អុរមុខរាងតូចទាំងខឹងសឹងតែចេញផ្សែងតាមត្រចៀកមកខាងក្រៅនូវមានអាស្នាមញញឹមឌឺមកកាន់នាងថែមទៀតផងឃើញចង់តែតប់អោយបែកមុខទេ
"មិនត្រឹមតែទះនាងទេខ្ញុំក៏ដាល់នាងបាន...ដឹប!!"ជេយ៉ុន ដាក់នាងមួយដៃកណ្ដាលច្រមុះអោយគេហូរឈាមហើយក៏ឡើងទៅជាន់ខាងលើវិញធ្វើមិនដឹង
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
