ភាគទី២០ ដូចក្មេងកើតមិនគ្រប់ខែ

838 112 20
                                        

ក្រោយយំចប់រាងតូចក៏សុំអោយអាលបឺត ហ្វីបឺនឹងហ្វីខលនាំគេចេញមកខាងក្រៅហើយគ្មានអ្វីក្រៅពីរវិមាននោះទេព្រោះគេរំអុកថាចង់ជួបធីប៊ែលបើមិនជូនគេទៅទេគេសម្លាប់ខ្លួនទើបអង្គរក្សទាំងបីរបស់គេនាំម្ចាស់ថ្លើមថ្លៃទៅនាំអោយអ្នកបម្រើនាំគ្នាតាមមើលព្រោះតែខានឃើញគេយូរទើបនឹងលិចចេញមុខថ្ងៃនេះថែមទាំងនាំអ្នកប្លែកមុខមកទៀតផង។ពេលទៅដល់រាងតូចក៏ចូលទៅខាងក្នុងវិមានព្រោះគេឃ្លានញុាំទឹកដោះគោនឹងទៅសុំម៉ែដោះមួយកែវដើម្បីញុាំពេលចូលទៅដល់ក៏ឃើញលោកម្ចាស់មាត់ឆ្កែនឹងស្រីកញ្ជ្រោងទេពកំពុងតែញុាំបាយជជែកគ្នាសើចអោយកក្អឹកទើបគេឈរអោបដៃមើលទាំងជ្រេញ។

(ខ្មើតសាឡប់😂)

"ជ្រេញសាហាវ"ជេយ៉ុន ក៏បន្លឺឡើងធ្វើជាទីចាប់អារម្មណ៍របស់អ្នកដែលនៅតុបាយអោយងាកទៅមើលគេ

"ន៎ែ...អាក្មេងឆ្កួតឯងមកបានយ៉ាងមិច?"សៀនអ៊ី គ្រាន់តែក្រឡេកឃើញរាងតូចភ្លាមនាងក៏ឆេះដុំឡើងមកទើបស្រែកសួរគេ

"អ្ហា៎វ...ដើរមកនឹងហើយនាងគិតថាខ្ញុំចេះហោះ"ជេយ៉ុន ពេបមាត់សម្លឹងមើលនាងទាំងជម្រេញ

"ឯងនិយាយមានដឹងទាបខ្ពស់ទេ?"សុងហ៊ុន ក៏លូកមាត់ពេលឃើញគេថាអោយគូរដណ្ដឹងខ្លួនបែបនេះ

"ឃើញតើ!លោកម្ចាស់ខ្ពស់ហើយខ្ញុំទាបជាង"ជេយ៉ុន មិនចាញ់ចិត្តក៏ស៊កសុលសម្ដីអោយរាងក្រាស់មួយបេនធ្វើអោយគ្រប់គ្នាចំហរមាត់ព្រោះលើកមុនគេខ្លាចនាយណាស់តែមើលពេលនេះចុះសម្ដីចាក់ទឹកមិនលិចនោះទេ

"ឯង...ឯងសម្ដីឈ្លើយដាក់បងហ៊ុនបែបមិននេះបានទេ"សៀនអ៊ី ស្ទុះវឹងទៅរករាងតូចតែគេមិនខ្ចីព្រឺបែរជាពើងទ្រូងដាក់នាងថែមទៀតផង

"ចង់ឲ្យខ្ញុំគោរពគាត់...មើលសន្ដានគាត់សិនទៅ"ជេយ៉ុន ក៏ងាកទៅសម្លក់រាងក្រាស់ដែលកំពុងមើលមកគេទាំងសង្រ្គឺតជើងធ្មេញនោះ

ផាច់!!មួយដៃរបស់ស្រីស្រស់វាត់ទៅលើថ្ពាល់របស់រាងតូចធ្វើអោយគេងាកមុខទៅម្ខាងតាមកម្លាំងដៃរបស់នាងចំណែកឯមាត់ក៏ជ្រាបចេញឈាមមកដូចគ្នា។ដោយមិនអោយចាញ់ច្រាបនាងបានរាងតូចក៏លើកដៃទះទៅនាងវិញដូចគ្នាថែមទាំងហក់ធាក់ចំកណ្ដាលពោះអោយនាងឆ្អល់និយាយលេងចេញមកបានឃើញស្ថានការណ៍បែបនេះរាងក្រាស់ក៏ចូលទៅជួយឃាត់ព្រោះមើលទៅពិបាកខ្លាំងណាស់ព្រោះស្អិតដូចតុកែទាំងពីរអ្នកបើទុកអោយវាយគ្នាបែបនេះទៀតប្រាកដខ្លាំងណាស់ថាមានម្នាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ហើយបើខ្លាំងដូចគ្នាអញ្ចឹងនោះ។

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now