ភាគទី៤១ ឯងគិតថាយើងចង់ធ្វើអី

534 69 28
                                        

ពេលរសៀលក៏ចូលមកដល់មេឃភ្លៀងក៏ធ្លាក់មកអោយរដិកហាក់មិនចង់រាំងទាល់តែសោះហើយវាក៏ដូចជារនាំងឃាឃាំងក្មេងប្រុសម្នាក់នេះមិនអោយគេបានត្រឡប់ទៅកាន់ផ្ទះដ៏ចាស់បាក់បែករបស់គេនោះទេព្រោះតែមេឃភ្លៀងហាក់ខឹងយ៉ាងចឹងដំណក់ទឹកភ្លៀងគ្រាប់ធំៗនៅបន្តហូរមិនដាច់គ្រាប់មនុស្សគ្រប់គ្នាពិបាកក្នុងការលក់ដូរឬក៏ធ្វើដំណើរទើបពួកគេបញ្ឈប់ឬក៏រកទីកន្លែងសមគួរច្រកកោនដើម្បីកុំអោយសើមក៏ខ្លាចផ្ដាស់សាយពេលថ្ងៃស្អែក។

ក្រឡេកមកមើលវិមានដ៏ធំស្កឹមស្កៃឯណេះវិញពេលនេះគ្រួសារតូចមួយកំពុងតែប្រកបការញុាំអាហារក្រោមដំណក់ទឹកភ្លៀងដែលហូរនៅខាងក្រៅនោះមើលទៅពិតជាក្ដីសុខខ្លាំងណាស់នូវពេលទទួលទានអាហារក្ដៅដែលមានមេឃត្រជាក់បែបនេះដោយក្នុងនេះក៏មានវត្តមានរបស់ក្មេងល្អិតម្នាក់ដូចគ្នាដែលកំពុងតែញុាំអាហារទាំងក្រែងចិត្តមនុស្សចាស់។

"ញុាំអោយច្រើនៗទៅកុំក្រែងចិត្តអីអាល្អិត"សុងហ៊ុន ក៏លើកដៃគ្រញីសក់ក្បាលរបស់អាល្អិតមូឈីដែលអង្គុយតុក្បែនាយផ្ដល់ស្នាមញញឹមកក់ក្ដៅអោយគេ

"បងមូឈីញុាំបង្គានេះទៅអូនអោយ"នាងតូចលីងយៀនក៏ចាប់បង្គារដែលអ្នកបម្រើបករួចហើយនោះដាក់ចានអ្នកអង្គុយក្បែរនាងដោយនាងអង្គុយតុតូចល្មមដែលប៉ាប៉ាទិញយកមកអោយជាមួយប្អូន

"បើអោយខ្ញុំអស់ចុះអ្នកនាងតូចវិញនោះ?"មូឈី ក៏ងាកទៅសួរនាងតូចតែនាងបែរជាញញឹមស្ញេញធ្មេញដាក់គេយ៉ាងស្រស់ទៅវិញមើលចុះនាងតូចស្រស់ស្អាតដូចជាម៉ាម៉ារបស់នាងចឹង។

"របស់អូនមានច្រើនណាស់បងប្រុសយកក៏មិនអស់ដែល...នេះភ្លៅមាន់យកមួយទៀតចុះ"លីងយៀន ក៏ចាប់យកភ្លៅមាត់របស់ប្អូនប្រុសយកមកអោយអាល្អិតមូឈីធ្វើអោយគេកាន់តែក្រែងចិត្តនូវពេលឃើញគ្រួសារមួយនេះយកចិត្តទុកដាក់បែបនេះ

"ប៉ុន្តែវាជារបស់~~~"គេបម្រុងនឹងហារមាត់ប្រកែកស្រាប់តែពេលនោះជូហ្វាន់លូកមាត់ចូលមក

"បើគេអោយឯងយកទៅកុំអោយអាក់សទ្ធាគេ"ជូហ្វាន់ ថាហើយក៏អោនមកញុាំបាយរបស់គេវិញមិនខ្វល់ពីរក្រសែភ្នែកដែលប៉ាប៉ានឹងម៉ាម៉ារបស់គេមើលមកនោះទេសំខាន់គេមិនខ្វល់

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now