ភាគទី២៨ អាងតែគម្រាម

774 90 3
                                        


"ជេ...ជេយ៉ុន"គាំង!គេពិតជាគាំងខ្លាំងណាស់ហេតុអ្វីមនុស្សដែលបាត់ខ្លួនរាប់ឆ្នាំស្រាប់តែលេចចេញវត្តមានចំពោះមុខនាយបែបនេះ

"លោកម្ចាស់សុខសប្បាយទេ?"ជេយ៉ុន ក៏ដើរមករករាងក្រាស់ហើយក៏ហុចដៃទៅយកកូនមកពរក្នុងដៃព្រោះអាល្អិតនោះពេបមាត់យំមិនបាត់មិនដឹងជាអីណាស់ណាទេជោពេកហើយ

"យើងធម្មតាទេ...តែថាក្មេងនេះ~~"

"កូនរបស់លោកម្ចាស់នឹងហើយ"ជេយ៉ុន ក៏ងើយមុខទៅញញឹមដាក់នាយ ទោះរាងក្រាស់ធ្វើអាក្រក់ដាក់គេយ៉ាងណាក្ដីក៏គេមិនគុំស្អប់នាយដែលព្រោះនាយក៏មានចំណែកល្អដូចគ្នាអាចថាគេស្រឡាញ់នាយងប់ងុលដល់ថ្នាក់ភ្លេចអស់សេចក្ដីស្អប់មានតែពាក្យថាស្រឡាញ់លើសដើម

គេពិតជាខឹងនឹងស្រីស្រស់ដែលមានចរិកយ៉ាប់នោះដូចគ្នាដែលមាននាមជាភរិយារបស់គេហើយប៉ុន្តែមិនដើរតួនាទីជាភរិយាដែលល្អទេបែរជាធ្វើទង្វើអប្បលក្ខណ៍មុខមាត់ដល់ស្វាមីអោយនាយរងសម្ពាធតែម្នាក់ឯងមើលសភាពនាយចុះភ្នែកស្លក់ស្បែកស្រអាប់មិនស្រស់សង្ហារដូចកាលពីរមុនទេ។គេមកសារនេះក៏មកកម្ចាត់នាងនេះចេញដូចគ្នាព្រោះមិនដូចនាងទុកក៏មិនចំណេញដកចេញក៏មិនខាតដែល។

"យើងមិនមានកូនឯណា!"សុងហ៊ុន ក៏ចងចិញ្ចើមឡើងសម្លឹងមើលមុខរាងតូចហាក់ធ្វើឲ្យគេខឹងឡើងទើបលើកដៃគក់ទ្រូងនាយមួយទំហឹង

"ចុះកាលពិីរប្រាំឆ្នាំមុន...នរណាចាប់ខ្ញុំរំលោភ"ជេយ៉ុន ក៏ងើយមើលមុខនាយទាំងពេបមាត់រកយំខឹងចិត្តដែលនាយមើលកូនខ្លួនឯងមិនស្គាល់ទាំងដែលអាល្អិតនៅលើដៃរបស់គេមុខដូចនាយបេះដាក់ចឹង

"អញ្ចឹងមានន័យថាឯងអាចពរពោះបានមែនទេ"សុងហ៊ុន សួរទាំងភ្ញាក់ផ្អើលទើបកាយតូចងក់ក្បាល

"ហ្ហឹក...ប៉ាប៉ាអត់ទទួលអូនទេ"ជូហ្វាន់ យំរមីងរមួលលើដៃរាងតូចឲ្យប៉ាធំសម្លឹងមើលគេទាំងរលីងរលោងព្រោះនឹកស្មានមិនដល់ថានាយអាចមានកូនប្រុសដ៏ធំប៉ុណ្ណេះនោះទេ

"មករកប៉ាមកកូន...សឺត"សុងហ៊ុន ក៏បក់ដៃហៅអាល្អិតទើបគេលោខ្លួនទៅរកនាយទាំងពេបមាត់យំចេញមកធ្វើឲ្យរាងតូចអស់សំណើច

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now